សុខភាព
កុំចេះតែមិនអី! បារីបំផ្លាញមាត់ធ្មេញសាហាវណាស់
ដឹងឮច្រើនឆ្នាំថា ជក់បារីនិងប្រើថ្នាំជក់ នាំឲ្យខូចសុខភាព ថែមទាំងអាចបណ្ដាលឲ្យមានបញ្ហាមាត់ធ្មេញ និងបង្កជាជំងឺអញ្ចាញធ្មេញទៀត។

ជក់បារីអាចធ្វើឲ្យបាត់បង់ជាលិកាជុំវិញធ្មេញ និងកាត់ផ្ដាច់មុខងារកោសិការបស់អញ្ចាញធ្មេញ ធ្វើឲ្យងាយឆ្លងជំងឺផ្សេងៗ។ ខូចជាលិកាអញ្ចាញធ្មេញ អាចបង្អាក់ការដឹកនាំចរន្តឈាម មកចិញ្ចឹមអញ្ចាញធ្មេញ និងពន្យឺតការជាសះ។ បញ្ហាទាំងនោះមានអីខ្លះ?
១- #បញ្ហាពីបារីលើមាត់ធ្មេញ
ផ្សែងបារីប្រមូលផ្ដុំដោយជាតិពុលចម្រុះ និងបង្កបញ្ហាផ្សេងៗ បូករួមទាំងមហារីក។ នៅមានផលអាក្រក់ច្រើនណាស់សម្រាប់មាត់ធ្មេញ៖
– ស្រកឆ្អឹងថ្គាម
– មានកំបោរជាប់ជើងធ្មេញ
– ល្បឿនការជាសះចុះខ្សោយ
– ងាយកើតមហារីក (រាប់តែបរិវេណមាត់)
– ងាយមានជំងឺអញ្ចាញធ្មេញ និងធ្មេញរង្គើ
– រលាកជាលិកាក្នុងមាត់ និងមានជំងឺក្រពេញទឹកមាត់
– បើដាក់ធ្មេញ ហើយដាំបង្គោលក្នុងឆ្អឹងថ្គាម អត់សូវជាប់ល្អ
– ងាយកើតជំងឺផ្ទាំងស (leukoplakia) លើអណ្ដាត និងក្នុងមាត់។
២- #ប្រើខ្សៀនិងបារីស៊ីហ្គាមានគ្រោះថ្នាក់ទេ?
ពួកវាមានបញ្ហាដូចគ្នា ហើយជក់ស៊ីហ្គាច្រើន អាចប៉ះពាល់ ធ្វើឲ្យធ្មេញខ្សោយ បាក់ ប្ដូរពណ៌ និងបញ្ហាជាច្រើនទៀត។ ទោះបីជក់ខ្សៀ និងស៊ីហ្គា មិនមានផ្សែងចូលក្នុងសួត ប៉ុន្តែពួកគេនៅតែមានឱកាសកើតបញ្ហាមាត់ធ្មេញ និងមានក្លិនមាត់អាក្រក់ និងធ្មេញប្រែពណ៌។
៣- #ចុះពពួកថ្នាំហិតនិងទំពា?
មិនថាប្រភេទហិត ឬទំពា មានផ្ដុំសារធាតុគីមី ២៨ ប្រភេទ ដែលអាចបណ្ដាលឲ្យមហារីកមាត់ធ្មេញ បំពង់ក និងបំពង់អាហារ។ ម៉្យាងទៀត ថ្នាំទំពាមានកម្រិតជាតិនីកូទីនច្រើនជាងបារី និងឆាប់ញៀនជាង ហើយថ្នាំហិតមួយកំប៉ុង សម្បូរជាតិនីកូទីនច្រើនជាងបារី ៦០ ដើម។

ថ្នាំជក់ដែលគ្មានផ្សែង អាចបណ្ដាលឲ្យរលាក និងស្រកអញ្ចាញធ្មេញមើលឃើញដល់ឫសធ្មេញ ធ្វើឲ្យឆាប់មានរោគពុកធ្មេញ។ ពេលអញ្ចាញស្រកដល់ឫសធ្មេញ ធ្វើឲ្យធ្មេញឆាប់ស្រៀវ។
ម៉្យាងទៀត ជាតិស្ករនៅក្នុងថ្នាំជក់ដែលគ្មានផ្សែង ធ្វើឲ្យឆាប់ពុកធ្មេញ រួមទាំងផលិតផលថ្នាំជក់គ្មានផ្សែងច្រើនទៀត ដែលផ្ទុកនូវកម្ទេចខ្សាច់ និងថ្មធ្វើឲ្យធ្មេញឆាប់សឹក។
៤- #មធ្យោបាយផ្ដាច់បារី
អ្នកធ្លាប់ប្រើថ្នាំជក់រយៈពេលយូរ ហើយសម្រេចចិត្តផ្ដាច់ឥឡូវនេះមិនហួសពេលទេ ថែមទាំងធ្វើឲ្យសុខភាពមាត់ធ្មេញកាន់តែប្រសើរ។
បើមិនអាចផ្ដាច់បានទាំងស្រុង គួរព្យាយាមកាត់បន្ថយការជក់តាមដែលអាចធ្វើទៅបាន ព្រោះតាមការស្រាវជ្រាវបានបង្ហាញថា អ្នកជក់បារីដែលបានកាត់បន្ថយទម្លាប់ការជក់ច្រើន ធ្វើឲ្យមានហានិភ័យបញ្ហាមាត់ធ្មេញទាប។
តែបើនៅតែពិបាកផ្ដាច់ថ្នាំជក់ ឬបារី អ្នកអាចប្រឹក្សាដើម្បីសុំជំនួយពីពេទ្យ ចេញវេជ្ជបញ្ជា ឲ្យប្រើថ្នាំ ឬឲ្យពេទ្យណែនាំកម្មវិធីព្យាបាលក្នុងការផ្ដាច់ថ្នាំជក់៕
ចុចអាន៖ផ្លែសេដាល្អចំពោះភ្នែក និងផ្ដល់ប្រយោជន៍ច្រើន ដល់សុខភាព
ចុចអាន៖ប្រភេទថ្នាំញ៉ាំ ឬលាបស្បែកមានសារធាតុម៉្យាង នេះអាចបង្កជាជំងឺ Cushing Syndrome
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


