សុខភាព
គេងថ្ងៃ មានទាំងប្រយោជន៍ និងគ្រោះថ្នាក់ ដែលយើងមិនដឹង
ការគេងពេលថ្ងៃ គឺជារឿងមួយដែលអាចបង្កើនថាមពលដល់រាងកាយ នៅពេលអ្នកមានអារម្មណ៍អស់កម្លាំង ឬសម្រាប់អ្នកដែលមានបញ្ហាដំណេក គេងមិនគ្រប់គ្រាន់នៅពេលយប់។ ក្រៅពីធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ វាក៏មានអត្ថប្រយោជន៍ជាច្រើនដល់រាងកាយផងដែរ។

អត្ថប្រយោជន៍នៃការគេងពេលថ្ងៃ
កាត់បន្ថយបន្ទុក នៃការងារធ្ងន់លើបេះដូង។
កាត់បន្ថយអត្រាកើតជំងឺសរសៃឈាមបេះដូងស្រួចស្រាវ។
បន្ធូរភាពតានតឹង ពីព្រោះនៅពេលខួរក្បាលសម្រាក នឹងធ្វើឲ្យការងារកាន់តែងាយស្រួល ធ្វើឲ្យខួរក្បាលភ្លឺស្វាង អាចដំណើរការលឿនជាងមុន។
បង្កើនថាមពលឲ្យកើនឡើង ខណៈពេលអ្នកគេងមិនបានគ្រប់គ្រាន់ នោះខួរក្បាលប្រាកដជាអស់កម្លាំង។ ការគេងពេលថ្ងៃអាចជួយឲ្យខួរក្បាលរបស់អ្នកមានការប្រុងប្រយ័ត្ន។ ធ្វើឲ្យអារម្មណ៍ប្រសើរឡើង មានភាពច្នៃប្រឌិត និងជួយអ្នកផ្តោតអារម្មណ៍បានច្រើន។
ជួយបង្កើនការត្រៀមខ្លួនរបស់រាងកាយ ដើម្បីធ្វើសកម្មភាពដូចជាធ្វើការទៅហាត់ប្រាណ។
ជួយខួរក្បាលចងចាំនូវអ្វីដែលបានរៀនកាន់តែប្រសើរ។ ចងចាំព័ត៌មាន ការនិយាយ ការយល់ឃើញរបស់ផ្សេងៗ ឬមានជំនាញចលនាល្អ។

គ្រោះថ្នាក់នៃការគេងពេលថ្ងៃ
នៅពេលថ្ងៃគេងយូរពេក ការភ្ញាក់ពីគេងអាចធ្វើឲ្យអ្នកងងុយដេកថែមទៀត។ វាត្រូវការពេលវេលាដើម្បីឲ្យរាងកាយវិលត្រឡប់មករកភាពប្រុងស្មារតីនិងត្រៀមខ្លួនដើម្បីធ្វើសកម្មភាពផ្សេងៗ។
ពេលវេលាដែលអ្នកគួរគេងពេលថ្ងៃគឺត្រឹមតែ ១០-៤០ នាទីប៉ុណ្ណោះ។ គេងពេលថ្ងៃញឹកញាប់ អាចធ្វើឲ្យអ្នកទទួលរងពីការគេងមិនលក់។
ការគេងពេលថ្ងៃយូរ អាចបណ្ដាលឲ្យប្រព័ន្ធរាងកាយខុសពីធម្មជាតិ វដ្ដនៃជីវិតផ្លាស់ប្ដូរដូចជា ពេលយប់មិនងងុយដេក ក្រោកពីដំណេកញ៉ាំអាហារមិនបានទៀងទាត់។ ល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ឆ្លៀតគេងថ្ងៃតិចៗ បានប្រយោជន៍ដល់បេះដូង ខួរក្បាល និងបន្ថយស្រ្តេស
ចុចអាន៖ មូលហេតុ យើងតែងងងុយគេងពេលបាយថ្ងៃត្រង់ ក្នុងអំឡុងម៉ោងធ្វើការ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


