សុខភាព
តើកត្តាអ្វីខ្លះ ដែលបណ្តាលឲ្យកើតមានជំងឺឫសដូងបាត?
១) អ្វីទៅជាជំងឺឫសដូងបាត?
ជំងឺឫសដូងបាត គឺជាជំងឺដែលកើតឡើង ដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាល់គូទ។ គេសង្កេតឃើញថា ជំងឺឫសដូងបាតជាមូលហេតុចម្បងទី១ ដែលនាំឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យ ចំពោះបញ្ហាផ្នែកក្រសាល់គូទ។ ជំងឺឫសដូងបាតនេះមិនអាចវិវត្តន៍ទៅជាជំងឺមហារីកបាននោះទេ។
២) តើជំងឺឫសដូងបាតមានប៉ុន្មានប្រភេទ?
ជំងឺឫសដូងបាតមាន ២ប្រភេទគឺ ៖
– ឫសដូងបាតក្នុង: ជាជំងឺដែលកើតឡើងលើសរសៃឈាមឫសដូងបាតខាងក្នុងរន្ធគូទ
– ឫសដូងបាតក្រៅ: ជាជំងឺដែលកើតឡើងលើសរសៃឈាមឫសដូងបាតនៅខាងក្រៅរន្ធគូទ
៣) តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យកើតមានជំងឺឫសដូងបាត?
មានកត្តាជាច្រើនដែលបណ្តាលឲ្យមានជំងឺនេះកើតឡើង ដែលមានដូចជា ៖
– បញ្ហានៃការបន្ទោរបង់លាមក: ការទល់លាមកជាញឹកញាប់ ឬការរាគខ្លាំង
– ស្ត្រីមានគភ៌ និងស្ត្រីក្រោយសម្រាល
– បញ្ហាដុំនៅអាងត្រគាក ឬទាចទឹក ដែលធ្វើឲ្យមានសំពាធខ្លាំងទៅលើសរសៃឈាមឫសដូង

៤) តើជំងឺឫសដូងបាតមានរោគសញ្ញាអ្វីខ្លះ?
អ្នកជំងឺអាចមានរោគសញ្ញាដូចជា បន្ទោបង់លាមកមានឈាម លានឫសដូងចេញមកក្រៅ ការឈឺចាប់នៅក្រសាល់គូទ។
ក. ចំពោះឫសដូងបាតខាងក្នុងមានរោគសញ្ញាជា ៤ដំណាក់កាល ៖
– ដំណាក់កាលទី១: អ្នកជំងឺបន្ទោបង់លាមកមានឈាមក្រហមស្រស់
– ដំណាក់កាលទី២: ពេលបន្ទោបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ តែចូលវិញដោយខ្លួនឯង
– ដំណាក់កាលទី៣: ពេលបន្ទោបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅតែចូលវិញដោយយកដៃរុញបញ្ចូល
– ដំណាក់កាលទី៤: អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ ដោយមិនចូលវិញទេ ទោះបីរុញក៏ដោយ
ខ. ចំពោះឫសដូងបាតក្រៅ ៖
អ្នកជំងឺមានអារម្មណ៍ថា មានដុំមួយឬច្រើននៅក្រសាល់គូទ ដែលដុំនោះមានការឈឺចាប់ខ្លាំង ហើយអាចមានឈាមនៅពេលដែលដុំនោះបែក។ ចំពោះរោគសញ្ញានេះ យើងត្រូវប្រយ័ត្នជាមួយនឹងជំងឺបូសនៅជុំវិញរន្ធគូទ។
* សំគាល់: ការបន្ទោបង់លាមកមានឈាម មិនមែនសុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតទេ គឺអាចមានបញ្ហានៅពោះវៀនធំដូចជា មហារីកពោះវៀនធំ ឬដំបៅនៅពោះវៀនធំ ដូចនេះអ្នកជំងឺត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ។
៥) តើមានវិធីអ្វីខ្លះដើម្បីព្យាបាលជំងឺឫសដូងបាត?
ក. ចំពោះបញ្ហាឫសដូងបាតខាងក្រៅ៖
អ្នកជំងឺអាចត្រូវបានព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់រួមទាំងថ្នាំបន្ទន់លាមក ក្នុងពេលជាមួយគ្នានោះអ្នកជំងឺអាចប្រើក្រែម (Crème) សម្រាប់លាបលើដុំនោះ។ ពេលខ្លះគ្រូពេទ្យអាចធ្វើការកាត់យកកំណកឈាមនៃឫសដូងក្រៅនោះចេញ បើសិនជាដុំឫសដូងបាតក្រៅមិនហើមខ្លាំង ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបានធូរស្បើយពីការឈឺចាប់ភ្លាមៗ។
ខ. ចំពោះបញ្ហាឫសដូងបាតក្នុង៖
ការព្យាបាលចម្បង គឺការព្យាបាលទៅលើបញ្ហាបន្ទោបង់លាមកមានដូចជា ការទល់លាមកឬការរាគ។
មានឧបករណ៍ ៣យ៉ាង ដែលអាចព្យាបាលជំងឺឫសដូងបាតមានដូចជាៈ
– ការដុតកម្ដៅ(Infrarouge photocoagulation)
– ការចាក់ (Sclérothérapie)
– ការចង (Ligature)
ការព្យាបាលដោយឧបករណ៍ អាចអាស្រ័យទៅលើដំណាក់កាលរបស់រោគសញ្ញាឫសដូងបាតៈ
● ដំណាក់កាលទី ១ : អាចព្យាបាលដោយការដុតកម្ដៅឬការចាក់
● ដំណាក់កាលទី ២ និងទី៣ : អាចព្យាបាលដោយការចង
● ចំពោះការវះកាត់ឫសដូងបាត គឺធ្វើឡើងចំពោះឫសដូងបាតនៅកម្រិតទី ៤ ឬ ឫសដូងបាតដែលបរាជ័យ ក្នុងការព្យាបាលដោយឧបករណ៍ទាំង៣ ខាងលើ ។

៦) តើមានវិធីអ្វីខ្លះដែលអាចបង្ការជំងឺឫសដូងបាត?
កត្តាមួយចំនួនដែលអាចការពារជំងឺឫសដូងបាត មានដូចជា៖
– អ្នកជំងឺត្រូវពិសាបន្លែ និងពិសាទឹកឲ្យបានច្រើន
– លំហាត់ប្រាណជាប្រចាំ
– មិនត្រូវបន្ទោបង់លាមកដោយប្រើរយៈពេលយូរ
– មិនត្រូវប្រឹងខ្លាំងពេលបន្ទោបង់
* បញ្ជាក់៖ ជំងឺឫសដូងបាត មិនមែនជាជំងឺកាចសាហាវទេ វាគ្រាន់តែរំខានដល់អ្នកជំងឺ ប៉ុន្តែអ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានត្រឹមត្រូវដើម្បីបញ្ជាក់ថា ពិតជាជំងឺឫសដូងបាតមែន ហើយការព្យាបាលទៀតសោតត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះវាអាចបង្កឲ្យមានផលវិបាកក្រោយព្យាបាល ដូចជាការព្យាបាលដោយការចាក់ បើសិនជាព្យាបាលមិនត្រឹមត្រូវទេអ្នកជំងឺអាចមានដំបៅនៅរន្ធគូថឬអាចត្បៀតក្រសាល់គូទដែលជាបញ្ហាធ្ងន់ធ្ងរ។

ព្យាបាលទាន់ពេលវេលា ដោយគ្រូពេទ្យជំនាញ នាំមកនូវការសះស្បើយឆាប់រហ័ស ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន



