សុខភាព
ការបន្ទោបង់មកមានឈាមក្រហម ភាគច្រើនអាចបណ្តាលមកពីជំងឺឫសដូងបាត ឬអាចជាបញ្ហាផ្សេងនៅម្តុំបាត
ជាការពិតណាស់ ដែលការបន្ទោបង់មកមានឈាមក្រហម គឺមូលហេតុភាគច្រើនអាចបណ្តាលមកពីជំងឺឫសដូងបាត (Hemorrhoids bleeding) ឬអាចជាបញ្ហាផ្សេងនៅម្តុំបាតដូចជា ការដាច់រហែកភ្នាសបាត (Bleeding from anal fissure) ក៏ប៉ុន្តែយើងមិនបានដឹងទេថានៅពីក្រោយមូលហេតុទាំងពីរនេះក៏នៅមានមូលហេតុដ៏គ្រោះថ្នាក់ជាច្រើនទៀតដែលអាចឲ្យមានឈាមក្រហមពេលបន្ទោបង់នេះផងដែរ ហើយវាអាចបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតទៀតផង។

ជាពិសេសគឺឈាមដែលបណ្តាលមកពីបញ្ហារលាកពោះវៀនធំ (Bleeding from the colon) ដែលក្នុងនោះមានមូលហេតុចម្បងៗដូចជា : ដុំសាច់មហារីក (Colon cancer), ដុំសាច់ Polyp (Colonic polyp bleeding), ដំបៅពោះវៀនធំ (Colonic ulcer), ដំបៅពោះវៀនតូច (Typhoid Fever or other infection causes to the bowel part), ការហូរឈាមដែលបណ្តាលមកពី Colonic Diverticula ។ ល។
ដូច្នេះហើយទើបការដែលបន្ទោបង់លាមកមានឈាមក្រហមនេះ សម្រាប់ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត យើងតែងតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយពេលខ្លះតម្រូវឲ្យមានការពិនិត្យ និង ធ្វើរោគវិនិច្ឆ័យអំពីមូលហេតុនៃការធ្លាក់ឈាមនេះឲ្យបានច្បាស់លាស់បំផុតដោយការពិនិត្យឆ្លុះសុងពោះវៀនធំ (Total colonoscopy) ដើម្បីរកមូលហេតុពិត និង បែងចែកថាការធ្លាក់ឈាមនេះមកពីពោះវៀនធំ ឬបញ្ហាបាតដូចបានបកស្រាយនៅខាងលើពីព្រោះថា ត្រឹមតែការពិនិត្យមើលឫសដូងបាត គឺយើងមិនអាចដឹងអំពីបញ្ហាពោះវៀនធំនេះឡើយ ហើយម្យ៉ាងមួយទៀតបើទោះជាមានជំងឺឫសដូងបាត ក៏នៅតែមិនប្រាកដដែរថា ឈាមនោះមកពីផ្នែកខាងក្រោម ឬ មកពីពោះវៀនធំនោះទេ ។

* ចំពោះការបន្ទោបង់មានឈាម ដែលតម្រូវឲ្យធ្វើការឆ្លុះពិនិត្យពោះវៀនធំនេះ គឺមានកត្តា និងរោគសញ្ញារួមផ្សំដូចជា :
– អាយុលើសពី ៤៥ឆ្នាំឡើងទៅ (old age)
– បាត់បង់គ្រាប់ឈាមក្រហមច្រើន (Hb < 9g/l)
– មានអការៈឈឺពោះរាំរៃ (Chronic abdominal pain)
– មានការស្រកទម្ងន់លឿន ឬ ខុសប្លែកពីធម្មតា (Weight lost or alteration)
– ក្រោយការពិនិត្យរាងកាយរបស់វេជ្ជបណ្ឌិត រកឃើញ ឬ ស្ទាបប៉ះដុំក្នុងពោះ (after physical examination)
– មានប្រវត្តិគ្រួសារដែលមានបញ្ហាដុំសាច់កាច ឬ មហារីក (Family history of any cancer).

ជាសារដាស់តឿនចុងក្រោយជូនដល់បងប្អូនប្រជាជនយើងទាំងអស់គ្នាពីក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ចំពោះបញ្ហានៃការបន្ទោបង់មកមានឈាមក្រហម សូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និង មិនត្រូវភ័យខ្លាចក្នុងការធ្វើការពិនិត្យឆ្លុះពោះវៀនធំដើម្បីរកមូលហេតុ និង រោគវិនិច្ឆ័យនៃជំងឺឲ្យបានច្បាស់លាស់ ក្នុងគោលបំណង់ជៀសវាងភាពធ្ងន់ធ្ងរព្រមទាំងធ្វើការព្យាបាលបានចំគោលដៅ និង ទាន់ពេលវេលាផងដែរ៕
អត្ថបទ៖ រស្មី
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៦ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


