សុខភាព
មូលហេតុមួយចំនួនដែលបណ្ដាលឲ្យអ្នកស្អក ឬបាត់សំឡេង
សំឡេងស្អក គឺជាការផ្លាស់ប្ដូរសំឡេងខុសប្រក្រតី ដែលបណ្ដាលមកពីលក្ខខ័ណ្ឌផ្សេងៗ។ សំឡេង ត្រូវបានផ្លាស់ប្ដូរទៅជាគ្រលរ លឺខ្សាវៗ ឬ ត្បៀត។

ក) មូលហេតុអ្វីខ្លះដែលបណ្តាលឲ្យសំឡេងស្អក?
សំឡេងស្អក អាចបណ្ដាលមកពីកត្តាមួយចំនួន ក្នុងនោះភាគច្រើនបណ្ដាលមកពីការរលាកបំពង់សំឡេងស្រួចស្រាវ ការបង្ករមកពីការរលាកផ្លូវដង្ហើមខាងលើ និងមួយចំនួនតូចបណ្ដាលមកពីការប្រើប្រាស់សំឡេងច្រើន។
មូលហេតុផ្សេងៗទៀតមានដូចជា៖
– ដុំពក ឬ គីស នៅនិងបំពង់សំឡេង
– ការច្រាលជាតិអាស៊ីតក្រពះ
– អាលែកហ្ស៊ី
– ការហឺតចូលនូវសារជាតិគីមី
– ការជក់បារី
– ជំងឺពកក
– ការគ្រោះថ្នាក់ចំបំពង់សំឡេង
– វិបត្តិប្រព័ន្ធប្រសាទ
– ដុំមហារីកបំពង់សំឡេង

ខ) ការធ្វើរោគវិនិច្ឆ័យ៖
ពិនិត្យបំពង់សំឡេងដោយប្រើកាម៉េរ៉ាដែលមានទំហំតូច ទន់ អាចបត់បែនបានមិនមានការឈឺចាប់។ ក្នុងករណីអ្នកជំងឺមានបញ្ហាសំឡេងស្អក លើសពី២ – ៣សប្ដាហ៍ ត្រូវប្រញាប់រូតរះមកពិគ្រោះនិងពិនិត្យជាមួយគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ និងបំពង់ក ដើម្បីទទូលការព្យាបាលឲ្យទាន់ពេលវេលា។
គ) ការព្យាបាល៖
ការព្យាបាលត្រូវផ្អែកលើកត្តាបង្កដូចជា៖
– ការរលាកបំពង់សំឡេងស្រួចស្រាវដែលបណ្ដាលមកពីការរលាកផ្លូវដង្ហើមផ្នែកខាងលើត្រូវព្យាបាល
– ហាមប្រើប្រាស់សំឡេងច្រើន
– ថ្នាំផ្សះត្រូវហាមប្រើក្នុងករណីរលាកបំពង់សំឡេងស្រួចស្រាវបង្កដោយវីរុស
– ហាមជក់បារី
– ចំពោះអ្នកជំងឺមានអាជីពប្រើសំឡេងត្រូវផ្អាកមួយរយៈ
– បើមានបញ្ហារលាកក្រពះ ឬ ច្រាលជាតិអាស៊ីតត្រូវព្យាបាលភ្លាម
– ក្នុងករណីខ្លះត្រូវធ្វើការព្យាបាលដោយវះកាត់
ឃ) វិធីការពារ៖
– ហាមប្រើសំឡេងខ្លាំងៗ បើចាំបាច់ត្រូវប្រើមីក្រូហ្វូនជំនួយ
– ហាមជក់បារី
– ការព្យាបាលដោយសំឡេង និងលំហាត់សំឡេង ដោយគ្រូពេទ្យផ្នែកសំឡេងជាការចាំបាច់ចំពោះអ្នកជំងឺមួយចំនួន
– អ្នកជំងឺស្អកបណ្ដាលមកពីការច្រាលជាតិអាស៊ីតអាចព្យាបាល ដោយថ្នាំនិងការតមអាហារមួយចំនួនដូចជា ការពិសាជាតិអាល់កុល កាហ្វេ និងអាហារមានជាតិហិល។
“ ដូច្នេះបើលោកអ្នកមានបញ្ហាទាក់ទងនឹងសំឡេង សូមអញ្ជើញមកទទូលការពិនិត្យ ពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលា ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានបំពាក់នូវឧបករណ៍ថតឆ្លុះបំពង់សំឡេងយ៉ាងទំនើបនិងមិនមានការឈឺចាប់ហេតុ”៕
អត្ថបទ៖ រស្មី
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


