Connect with us

សុខភាព

បកស្រាយចម្ងល់! បុរស និងស្ត្រីគួរយកកូននៅ វ័យណាល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

លទ្ធភាព​​មាន​កូន​នឹង​ថយ​ចុះ​ទៅ​ តាម​វ័យ ហើយ​ការ​យក​កូន​នៅ​ វ័យ​កាន់​តែ​ច្រើន​ ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ផលវិបាក​​​​អំឡុង​ពេល​មាន​ផ្ទៃពោះ​ផង​ដែរ។ យ៉ាង​ណា​មិញ​ យើង​មិន​អាច​កំណត់​​ច្បាស់លាស់​ពី​វ័យ​ដែល​គួរ​មាន​ទម្ងន់​ឡើយ​ ពីព្រោះ​វា​អាស្រ័យ​លើ​កត្តា​ជា​ច្រើន តួ​យ៉ាង​ដូចជា​អាយុ​ និង​ការ​ត្រៀម​ខ្លួន​​រួចរាល់​ក្នុង​ការ​ក្លាយ​​ប៉ា​ម៉ាក់​គេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធភាព​នៃ​ការ​មាន​កូន​របស់​ស្ត្រី​

នៅ ​​វ័យ​២០​ឆ្នាំ​

ស្ត្រី​នៅ​ ក្នុង​វ័យ​នេះ​​មាន​លទ្ធភាព​ក្នុង​ការ​​មាន​កូន​ខ្ពស់​បំផុត ពីព្រោះ​​តែ​ស៊ុត​មាន​គុណភាព​ល្អ និង​​មាន​ចំនួន​ខ្ពស់​ ហើយ​ហានិភ័យ​នៅ​អំឡុង​ពេល​មាន​គភ៌​ក៏​ទាប​ផង​ដែរ​។

នៅ​​ វ័យ​៣០​ឆ្នាំ

លទ្ធភាព​ក្នុង​ការ​មាន​កូន​នឹង​ថយ​ចុះ​នៅ​ អាយុ​ប្រហែល​៣២​ឆ្នាំ។​ ក្រោយ​វ័យ​៣៥​ឆ្នាំ​ ការ​ធ្លាក់​ចុះ​នេះ​នឹង​បន្ត​កើន​ឡើង​។ នៅ​ពេល​ដែល​​ឈាន​ដល់​វ័យ​៣៧​ឆ្នាំ​ ​ស្រី​ៗ​យើង​មាន​ស៊ុត​​នៅ​សល់​ប្រហែល​២៥០០០​ប៉ុណ្ណោះ​។​ ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​ភាព​មិន​ប្រក្រតី​នៃ​ហ្សែន​ក៏​ចាប់ផ្ដើម​កើន​ឡើង​ ក្រោយ​​វ័យ​៣៥​ឆ្នាំ​នេះ​ដែរ​។​

បន្ថែម​ពី​នេះ​ យើង​អាច​នឹង​ជួប​ផលវិបាក​ជា​ច្រើន ​នៅ​ អំឡុង​ពេល​មាន​គភ៌​ និង​អំឡុង​ពេល​សម្រាល​​។

នៅ​ វ័យ​៤០​ឆ្នាំ​

ប្រសិនបើ​យើង​ឈាន​ចូល​វ័យ​៤០​ឆ្នាំ​ សមត្ថភាព​ក្នុង​ការ​មាន​គភ៌​​នឹង​ធ្លាក់​ចុះ​។ នៅ​ ពេល​ដែល​ស៊ុត​ចាស់​ទៅ​ យើង​អាច​នឹង​ប្រឈម​នឹង​បញ្ហាក្រូម៉ូសូមដែល​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​។ ហានិភ័យ​ផ្សេង​ទៀត​នៃ​ការ​មាន​គភ៌​នៅ​​វ័យ​នេះ​ រួម​មាន​ ការ​សម្រាល​កូន​ដោយ​វះកាត់​ ​កូន​កើត​មិន​គ្រប់​ខែ​ និង​អាច​កូន​កើត​មក​​ស្លាប់ ជា​ដើម​​។ ​

រី​ឯ​​បញ្ហា​សុខភាព​ម្ដាយ មាន​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ ច្រើន​តែ​កើត​មាន​ចំពោះ​ស្ត្រី​​ក្រោយ​វ័យ​៣៥​ឆ្នាំ​។​ កត្តា​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​ផលវិបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​​មាន​គភ៌ និង​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។

លទ្ធភាព​នៃ​ការ​មាន​កូន​របស់​បុរស​

លទ្ធភាព​មាន​កូន​របស់​បុរស​ក៏​ថយ​ចុះ​ទៅ​តាម​វ័យ​ដូច​​គ្នា​ ប៉ុន្តែ​​ដំណើរការ​នេះ​មាន​ភាព​យឺតជាង​ស្ត្រី​ ដោយ​ចាប់ផ្ដើម​នៅ​ពេល​ដែល​បុរស​មាន​វ័យ​៤០​ឆ្នាំ​។ ក្រោយ​វ័យ​នេះ​ បុរស​មាន​បរិមាណ​ និង​ចំនួន​មេ​ជីវិត​ឈ្មោល​ទាប​ជាង​មុន​។ កោសិកា​មេ​ជីវិត​ឈ្មោល​របស់​បុរស​វ័យ​ចំណាស់​ ក៏​អាច​បណ្ដាល​ឲ្យ​ហ្សែន​មាន​ភាព​មិន​ប្រក្រតី​​ បើ​ប្រៀបធៀប​នឹង​បុរស​វ័យ​ក្មេង​។

ទន្ទឹម​នឹង​នេះ​ដែរ​ បុរស​វ័យ​ចំណាស់​​នឹង​ចំណាយ​ពេល​យូរ​ក្នុង​ការ​ជួយ​ឲ្យ​ដៃគូ​​​របស់​ខ្លួន​មាន​ផ្ទៃពោះ​ ហើយ​ដៃគូ​ក៏​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​រលូត​កូន​ មិន​ថា​ស្ត្រី​នោះ​ស្ថិត​ក្នុង​​វ័យ​ណា​ឡើយ​។ ​ទោះ​​ជា​យ៉ាង​នេះ​ក្ដី បុរស​នៅ​តែ​អាច​មាន​កូន​បាន​នៅ​ក្នុង​វ័យ​៤០​ឆ្នាំ​ ឬ​ច្រើន​ជាង​នេះ​ ប៉ុន្តែ​វា​គ្រាន់​តែ​មាន​ការ​ពិបាក​ជាង​​នៅ​ពេល​ដែល​​ប្រុស​ៗ​យើង​នៅ​ក្មេង​ប៉ុណ្ណោះ​៕

អត្ថបទផ្ដល់ដោយ៖​ Hello Krupet

ចុចអាន៖១១ ចំណុច បង្ហាញថា អ្នកកំពុងពរពោះកូនស្រីហើយ!

ចុចអាន៖អាយុច្រើនទើបមានកូន មិនល្អទេ ​ ឯក្មេងពេករឹតតែជួបបញ្ហាទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ចង់ឱ្យ​គម្រោង​គាំទ្រ​ស្ត្រី​ក្នុង​វិស័យ​ថែរក្សា​សម្ផស្ស និង​សហគ្រិនភាព ក្លាយជា​កូនសោ​ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទ​កើន​ជិត ៤ ពាន់វីដេអូ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្រ្តីក្រសួង​សាធារណការ​ចុះ​ប្រមូលព័ត៌មាន​​​​ទីតាំង​​​​សាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយទាហានកម្ពុជា៨រូប បានការពារសារណាបញ្ចប់ការសិក្សាដោយជោគជ័យ នៅប្រទេសចិន

ព័ត៌មានជាតិ៤ ម៉ោង មុន

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសជូនលោក ពិត ចំណាន ដែលបានលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន លើវិស័យអប់រំ

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម