សុខភាព
អាយុច្រើនទើបមានកូន មិនល្អទេ ឯក្មេងពេករឹតតែជួបបញ្ហាទៀត
ថ្ងៃមុន “Hello គ្រូពេទ្យ” ចេញផ្សាយអត្ថបទមួយប្រាប់ស្រីៗគ្នាយើងថា មានបេប៊ីនៅចន្លោះអាយុជាង ២០ឆ្នាំ គឺល្អបំផុត ព្រោះជាអំឡុងពេលរាងកាយពោរពេញដោយថាមពល។ ប៉ុន្តែ គ្មានអ្វីមានគុណសម្បត្តិ គ្មានគុណវិបត្តិនោះទេ បើទោះជាវ័យ ២០ឆ្នាំជាង គឺជាពេលល្អបំផុតសម្រាប់ពពោះ តែអាយុចាស់ជាងនេះបន្តិចក៏នៅតែអាចយកបេប៊ីបានដែរ គ្រាន់តែមានគុណសម្បត្តិ និងគុណវិបត្តិផ្សេងគ្នា។ ខាងក្រោមនេះ ជាគុណវិបត្តិខ្លះៗសម្រាប់គ្នាយើងមានបេប៊ីនៅវ័យក្មេង។
១- បាត់បង់ឱកាសការងារ

ជោគជ័យក្នុងការងារ ជាក្ដីសុបិនធំបំផុតមួយក្នុងជីវិតយុវវ័យ។ ស្របពេលគ្នាយើងកំពុងព្យាយាមប្រឹងប្រែងសម្រេចក្តីសុបិនមួយនេះ ស្រាប់តែមានអូនៗជាហេតុនាំឲ្យត្រូវផ្អាកការងារមួយរយៈ ហើយទម្រាំតែមាតុភាពកន្លងផុត ត្រលប់ចូលធ្វើការងារវិញ អ្វីៗអាចហួសពេលបាត់ទៅហើយ។
២- លុយកាក់មិនសូវមាន
មានអូនៗដូចត្រូវបង់ពន្ធមួយជីវិត ម៉ាក់ៗត្រូវលះបង់គ្រប់បែបយ៉ាង ហើយការត្រលប់ទៅធ្វើការងារវិញ ក៏មិនងាយបានផ្លែផ្កាជាដុំកំភួនអ្វីដែរ បើប្រៀបធៀបទៅអ្នកមិនទាន់មានអូនៗ។ មានអូនៗពេលចាស់បន្តិច មិនត្រឹមតែមានពេលត្រៀមខ្លួនបានល្អប៉ុណ្ណោះទេ ការងារក៏មានភាពនឹងន ហើយមានលុយគ្រប់គ្រាន់រៀបចំផែនការគ្រួសារទៀតផង។
៣- ចំណងអាពាហ៍ពិពាហ៍អាចប្រេះស្រាំ

ប្ដីប្រពន្ធថ្មីថ្មោង មិនសូវមានបទពិសោធមើលថែទាំចិញ្ចឹមបីបាច់បេប៊ីនោះឡើយ អាចគិតថាវាជារឿងពិបាក។ ម៉ាក់ៗមួយចំនួនអាចនឹងមានអារម្មណ៍ស្ត្រេស បាក់ទឹកចិត្តក៏មាន ចំណែក ប៉ាៗវិញក៏អាចមានអារម្មណ៍ដូចមិនត្រូវបានយកចិត្តទុកដាក់ ដូចពេលទើបរៀបការថ្មីៗផងដែរ។ មួយវិញទៀត ពេលខ្លះដោយហេតុថាវ័យនៅក្មេងពេក ភាពអំណត់អត់ធន់នៅមានកម្រិត ហើយចំណូលចិត្ដដូចជាការដើរលេងកម្សាន្ត មើលកុន ដើរផ្សារជាមួយដៃគូ មិនទាន់លះបង់បាននៅឡើយ។ ហេតុនេះអាចបណ្ដាលឲ្យមានការអាក់អន់ស្រពន់ចិត្តនឹងគ្នា តែយ៉ាងណានៅតែមានគូស្វាមីភរិយាខ្លះអាចជម្នះឧបសគ្គទាំងនេះបានយ៉ាងល្អ៕
ចុចអាន៖សញ្ញាទាំង ៦ បង្ហាញថា អ្នកម្ដាយកំពុងពពោះកូនភ្លោះក្នុងផ្ទៃ
ចុចអាន៖គ្រូពេទ្យ ៖ ព្យាបាលទាស់ពេលកូនខ្ចី អ្នកម្ដាយដាច់ខាត កុំប្រើថ្នាំខ្មែរផ្សំពីសត្វព្រៃ
ចុចអាន៖ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នកអាយុច្រើន ព្រោះហេតុផលបែបនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


