សុខភាព
កុំឆ្ងល់! បញ្ហាមួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ
ការឡើង និងស្រកទម្ងន់របស់កូនតូច អាចជាសញ្ញាមួយបញ្ជាក់ពីស្ថានភាពសុខភាពកូន ពិសេសនោះ ចំពោះទារកបៅទឹកដោះគោម្សៅ។ យ៉ាងណាមិញ ក្មេងខ្លះបៅទឹកដោះគោម្សៅ មួយចំនួនអាចត្រូវម្ដាយកត់សម្គាល់ឃើញថាមិនឡើងគីឡូ តើរឿងនេះយ៉ាងម៉េចវិញ?

ទារកទាំងអស់លូតលាស់ក្នុងល្បឿនខុសៗគ្នា ភាគច្រើនការលូតលាស់ក្រោយពេលសម្រាលរួចកើតគឺលឿន និងមានភាពងាយស្រួល។ ទារកទើបនឹងកើតគួរតែបៅទឹកដោះម្ដាយ ឬទឹកដោះគោម្សៅ ប្រហែល ៤៤-៦០ មីលីលីត្ររៀងរាល់ ៣ម៉ោងម្ដង។ ចំណែកឯទារកមិនគ្រប់ខែ ត្រូវការកាឡូរីច្រើនជាងទារកគ្រប់ខែធម្មតា។ ប៉ុន្តែមានទារកខ្លះពិបាកក្នុងបៅ ខ្លះក្អែ ឬក្អួតអាហារចេញមកវិញអស់ ខ្លះគេងច្រើនពិបាកបំបៅ ឬខ្លះទៀតពិបាកលេបទឹកដោះគោចូល។
ទារកខ្លះទៀតទទួលបានកាឡូរីគ្រប់គ្រាន់ ប៉ុន្តែនៅតែពិបាកក្នុងការឡើងទម្ងន់ដូចការរំពឹងទុករបស់ម៉ាក់ប៉ា។ នេះមានន័យថា ទារកអាចមានបញ្ហាក្នុងការស្រូបយកអាហារ និងការប្រើប្រាស់កាឡូរីដែលបានផ្ដល់ឲ្យពួកគេ។ បញ្ហាពោះវៀនមួយចំនួនដូចជា
ជំងឺ Celiac អាលែកហ្ស៊ីចំណីអាហារ និងរាករូសដែលអាចធ្វើឲ្យទារកមិនអាចប្រើប្រាស់អាហារដែលផ្ដល់ឲ្យពួកគេ ដើម្បីលូតលាស់បាន។
ចុងក្រោយ ទារកមួយចំនួនដែលមានបញ្ហាលូតលាស់ ប្រើប្រាស់កាឡូរីយ៉ាងលឿនដោយសារតែពួកគេមានតម្រូវការកាឡូរីកើនឡើង។ នេះរួមបញ្ចូលទាំងក្មេងដែលត្រូវប្រឹងដកដង្ហើម កើតមុនខែ ឬមានបញ្ហាបេះដូងខុសប្រក្រតី។ ទារក និងក្មេងទាំងនេះត្រូវការកាឡូរីបន្ថែមសម្រាប់ការឡើងទម្ងន់គ្រប់គ្រាន់។

នៅពេលក្មេងបៅទឹកដោះគោមិនឡើងទម្ងន់ ឬក្មេងញ៉ាំអាហារ ឬបៅដោះម្ដាយក៏ដោយ ម៉ាក់ប៉ាគួរតែនាំកូនទៅពិគ្រោះរកដំណោះស្រាយស័ក្ដិសមបំផុតសម្រាប់កូនយើង។ ការមិនឡើងទម្ងន់តាមស្តង់ដារ អាចនាំឲ្យមានបញ្ហាដូចជា ការពន្យារពេលក្នុងការអភិវឌ្ឍន៍ មានអាកប្បកិរិយាមិនសមរម្យ និងការងាយឆ្លងមេរោគបង្កជាជំងឺ៕
ចុចអាន៖ចង់ដឹងកូនបៅដោះគ្រប់ ឬអត់ សង្កេតមើល សញ្ញាទាំងនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


