ព័ត៌មានអន្ដរជាតិ
ម្សៅកូនក្មេង Johnson ផ្ទុកសារធាតុបង្កមហារីក ក្រោយអ្នករងគ្រោះរាប់ពាន់នាក់សម្រុកប្ដឹងក្រុមហ៊ុន
យោងតាម BBC កាលពីថ្ងៃទី១៦ តុលា មនុស្សរាប់ពាន់នាក់នៅចក្រភពអង់គ្លេស បានសម្រុកដាក់ពាក្យប្តឹងក្រុមហ៊ុនឱសថយក្ស Johnson & Johnson (J&J) ដោយចោទប្រកាន់ថា ក្រុមនេះលក់ម្សៅ talcum កខ្វក់ដោយផ្ទុកនូវសារធាតុអាបស្តូស (asbestos) នាំឲ្យកុមារ និងទារកកើតមហារីក។

តាមដែលដើមបណ្តឹងដល់ទៅ ៣,០០០ សុទ្ធតែអះអាងថា ពួកគេនិងសមាជិកគ្រួសារបានឆ្លង ឬស្លាប់ដោយសារជំងឺមហារីកក្រពេញអូវែ ឬ Mesothelioma ដែលជាជំងឺមហារីក បណ្តាលមកពីការប៉ះពាល់នឹងសារធាតុអាបស្តូស (asbestos) ញឹកញាប់ បន្ទាប់ពីប្រើប្រាស់ម្សៅទារក Johnson’s Baby Powder រយៈពេលយូរអង្វែង។
ការអះអាងនៃទំនាក់ទំនងរវាងម្សៅ talcum និងជំងឺមហារីកត្រូវបានផ្សារភ្ជាប់ទៅនឹងសារធាតុអាបស្តូស ដែលជាមូលហេតុនៃជំងឺមហារីកដែលគេស្គាល់។ សារធាតុដែលប្រើក្នុងម្សៅទារករបស់ J&J គឺជាសារធាតុរ៉ែដែលកើតឡើងដោយធម្មជាតិ ជាញឹកញាប់ត្រូវបានគេជីកយកនៅជិតកន្លែងផ្ទុកសារធាតុអាបស្តូស ។ សរសៃដូចម្ជុលនៃសារធាតុអាបស្តូសមានទំនាក់ទំនងនឹងជំងឺមហារីក។
ពាក្យបណ្តឹងនេះបានចោទប្រកាន់ថា J&J បានរកឃើញសារធាតុអាបេស្តូសនៅក្នុងម្សៅទារកក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ J&J បានលាក់ហានិភ័យពីសាធារណជន ដោយជំនួសម្សៅពោតក្នុងម្សៅទារកនៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២៣ ។
នៅក្នុងឯកសារតុលាការដែលបានដាក់នៅថ្ងៃទី ១៦ ខែតុលា មេធាវីតំណាងឲ្យដើមបណ្តឹងទាមទារ J&J រួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធបច្ចុប្បន្ន និងជាអតីតក្រុមហ៊ុន Johnson & Johnson Management និង Kenvue UK ត្រូវទទួលខុសត្រូវទាំងស្រុងនៅលើបញ្ហាមួយនេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ Kenvue ដែលពីមុនជាផ្នែកមួយរបស់ J&J បាននិយាយថា talc ដែលប្រើក្នុងម្សៅកូនក្មេង ពោលគឺអនុលោមតាមបទប្បញ្ញត្តិ មិនមានផ្ទុកសារធាតុអាបស្តូស និងមិនបង្កមហារីក។
កាលពីដើមខែនេះ តុលាការក្នុងរដ្ឋ Connecticut របស់សហរដ្ឋអាមេរិក បានបញ្ជាឲ្យក្រុមហ៊ុន J&J – និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន បង់ប្រាក់ ២៥ លានដុល្លារ ជាការខូចខាតដល់បុរសម្នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានដុំសាច់ក្នុងរន្ធគូថ បន្ទាប់ពីប្រើម្សៅទារក J&J អស់រយៈកាលជាយូរ។ គណៈវិនិច្ឆ័យនៅក្នុងការកាត់ក្តីបានរកឃើញថា ក្រុមហ៊ុនឱសថមានការធ្វេសប្រហែសក្នុងការលក់ផលិតផល talc ដែលមានជាតិអាបស្តូស។ បន្ទាប់ពីការសម្រេចរបស់តុលាការ Connecticut J&J បានបដិសេធការប្រព្រឹត្តខុស ហើយត្រូវបានគេរំពឹងថានឹងប្តឹងឧទ្ធរណ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អាមេរិក-ចិន តឹងសរសៃ ក ដាក់គ្នា រឿងនាំចេញរ៉ែកម្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


