ព័ត៌មានអន្ដរជាតិ
ទារកកើតមិនគ្រប់ខែ ត្រូវជម្លៀសទៅអេហ្ស៊ីប ខណៈរថក្រោះអ៊ីស្រាអែល ឡោមព័ទ្ធមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅហ្គាហ្សា
កាលពីថ្ងៃចន្ទទី២០ខែវិច្ឆិកា ទារកកើតមិនគ្រប់ខែចំនួន២៨នាក់ ដែលជម្លៀសចេញពីមន្ទីរពេទ្យធំបំផុតរបស់តំបន់ហ្គាហ្សា ត្រូវបានគេនាំទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីព្យាបាលបន្ទាន់ ខណៈអាជ្ញាធរប៉ាឡេស្ទីននិងអង្គការសុខភាពពិភពលោក និយាយថា មនុស្ស១២នាក់ ត្រូវបានសម្លាប់នៅមន្ទីរពេទ្យហ្គាហ្សាមួយទៀត ដែលកំពុងឡោមព័ទ្ធដោយរថក្រោះអ៊ីស្រាអែល។

ទារកទើបនឹងកើត បានស្ថិតនៅក្នុងមន្ទីរពេទ្យ Al Shifa ភាគខាងជើងតំបន់ហ្គាហ្សា ជាកន្លែងដែលទារកមួយចំនួនទៀតត្រូវបាត់បង់ជីវិត ដោយសារតែការដួលរលំនៃសេវាវេជ្ជសាស្រ្ត អំឡុងការវាយលុកយោធារបស់អ៊ីស្រាអែល លើទីក្រុងហ្គាហ្សា។
កងកម្លាំងអ៊ីស្រាអែល បានដណ្តើមកាន់កាប់មន្ទីរពេទ្យ Shifa កាលពីសប្តាហ៍មុន ដើម្បីស្វែងរកនូវអ្វីដែលពួកគេនិយាយថា ជាបណ្តាញផ្លូវរូងក្រោមដី ជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្រោមនោះ។ អ្នកជំងឺ បុគ្គលិកពេទ្យ និងជនភៀសខ្លួនរាប់រយនាក់ ក៏បានចាកចេញពីមន្ទីរពេទ្យដែរ។

កាលពីថ្ងៃអាទិត្យ ទារក ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Rafah នៅតាមព្រំដែនភាគខាងត្បូងនៃតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដូច្នេះស្ថានភាពរបស់ពួកគេអាចតាមដានបាន មុនពេលផ្ទេរទៅកាន់ប្រទេសអេហ្ស៊ីប។
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus និយាយថា ទារក១២នាក់ត្រូវបានដឹកតាមយន្តហោះទៅកាន់ទីក្រុងគែរ នៃប្រទេសអេហ្ស៊ីបរួចហើយ។

យ៉ាងណាក្តី អ្នកនាំពាក្យ WHO និយាយថា ទារកដែលត្រូវបានជម្លៀសទាំងអស់ កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរ។
ចាប់តាំងពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Shifa បានជូនដំណឹងជាលើកដំបូងដល់អន្តរជាតិក្នុងខែនេះ អំពីទារកកើតមិនគ្រប់ខែចំនួន៣៩នាក់ដែលប្រឈមនឹងហានិភ័យពីកង្វះការគ្រប់គ្រងការឆ្លងមេរោគ ទឹកស្អាត និងថ្នាំសង្កូវ, ក្រោយមកមានទារកទើបនឹងកើតចំនួន៨នាក់បានបាត់បង់ជីវិត គួរឲ្យរន្ធត់ចិត្តជាទីបំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


