សន្តិសុខសង្គម
ប្រទះឃេីញទារកម្នាក់ត្រូវបានម្តាយយកមកប្លុងចោលទាំងមិនទាន់កាត់ទងផ្ចិត
ប្រជាពលរដ្ឋបានប្រទះឃេីញទារកម្នាក់នៅលេីដំបូលផ្ទះដែលម្តាយទេីបតែសម្រាលរួចយកទៅប្លុងចោល បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុមានក្មេងៗបានឡេីងទៅលេងនៅលេីឡៅតឿដំបូលផ្ទះខាងលេីស្រាប់តែប្រទះឃេីញទារកម្នាក់ដោយមិនទាន់កាត់ទងផ្ចិត និងនៅមានដង្ហេីមនៅឡេីយ ទេីបឆោឡោបង្កការភ្ញាក់ផ្អេីលរាយការណ៍ទៅអាជ្ញាធរតែម្តង។
តាមប្រជាពលរដ្ឋដែលរស់នៅទីនោះបានបញ្ជាក់ថា នៅម្តុំកន្លែងកេីតហេតុពុំមានស្ត្រីពពោះជិតសម្រាលកូននោះទេ។ក្រោយប្រទះឃេីញប្រជាពលរដ្ឋបាននាំគ្នាងូតទឹកសម្អាតកាយរួចយកទៅមន្ទីរពេទ្យដេីម្បីកាត់ទងផ្ចិត និងទាក់ទងទៅមន្ទីរសង្គមកិច្ចមកទទួលយកទៅចិញ្ចឹម៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


