ព័ត៌មានអន្ដរជាតិ
ក្នុងមួយម៉ោង មានទារកប៉ាឡេស្ទីន ៥នាក់ស្លាប់និង ៧នាក់កើត ខណៈអ៊ីស្រាអែល ទម្លាក់គ្រាប់បែក មិនដកដៃ
ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានបណ្តាលឲ្យកុមារជាមធ្យម ៥ នាក់ស្លាប់ក្នុងមួយម៉ោង ខណៈ ៧ នាក់កើត ទាំងដែលអ៊ីស្រាអែល មិនបន្ធូរបន្ថយការទម្លាក់គ្រាប់បែកសោះ។

ថ្វីបើការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបមានកម្រិតខ្លាំងក្លា និងទទួលរងការរិះគន់ពីសំណាក់អន្តរជាតិក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តដាក់គោលដៅទៅលើមន្ទីរពេទ្យដដែល។
ការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែល លើមន្ទីរពេទ្យដូចជា Al-Shifa, Indonesia, Al-Nasr Children’s, Rantisi Children’s, Al-Avde Children’s និង Jerusalem រួមទាំងទីតាំងនៅជុំវិញនោះ បានបណ្តាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់។

យោងតាមរដ្ឋាភិបាលហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ខែតុលាមក ការវាយប្រហាររបស់អ៊ីស្រាអែលបានបណ្តាលឲ្យមនុស្ស ១១,៥០០ នាក់ស្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងនោះមានកុមារ ៤,៧១០ នាក់ និងស្ត្រី ៣,១៦០ នាក់ ។ នេះមានន័យថា ជាមធ្យមកុមារ ៥ នាក់បានបាត់បង់ជីវិតរៀងរាល់ម៉ោង ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅទីនោះ ។
ទន្ទឹមនោះ នៅក្នុងសេចក្តីថ្លែងការណ៍របស់អង្គការមិនមែនរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស Save The Children បានគូសបញ្ជាក់ថា ចំនួនកុមារដែលត្រូវសម្លាប់នៅប៉ាឡេស្ទីន គឺលើសពីកុមារដែលបាត់បង់ជីវិតនៅទូទាំងពិភពលោកដោយសារជម្លោះក្នុងឆ្នាំ ២០២០, ២០២១ និង ២០២២ ទៅទៀត ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ តួលេខកុមារស្លាប់នៅហ្គាហ្សា កើនលើស ៤៦០០នាក់ ខណៈជាង៨៦០០នាក់ រងរបួស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


