Connect with us

សុខភាព

អ្វី​ទៅជា​កត្តា​ប្រឈម​គ្រោះថ្នាក់ នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង

បានផុស

នៅ

​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​នូវ​ជំងឺលើសឈាម ទឹកនោមផ្អែម និង​ជំងឺ​មិនឆ្លង​ផ្សេងទៀត ដូចជា ជំងឺ​មហារីក ជំងឺ​វិបត្តិ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​។ ក្នុងចំណោម​ជំងឺ​នានា​ទាំងអស់ ជំងឺ​មិន​ឆ្លង​ខាងលើ ជា​កត្តា​ធ្វើ​ឲ្យ​ស្លាប់ និង​ពិការភាព​ច្រើន​ជាង​គេ ជាពិសេស​ក្នុង​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​នោះ​ដែរ ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​។ យោង​តាម​ឯកសារ WHO ២០១១ ក្នុងចំណោម​ប្រជាជន​ខ្មែរ ១​សែន​នាក់ អ្នក​ស្លាប់​ដោយសារ​ស្ទះ​សរសៃឈាម បេះដូង​មាន​ចំនួន​១២៨​។​

​ដោយសារតែ​មូលហេតុ​ខាងលើ​នេះ​ហើយ បានជា​ការ​តាមដាន និង​ការរក​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​ នៅ​ដំណាក់កាល​ដំបូងៗ (​មុននឹង​គ្រោះថ្នាក់​កើតឡើង​) តាម​គ្រប់​វិធីសាស្ត្រ​ ដែល​មាន​ជាពិសេស​ដោយមាន​ជំនួយ​ពី​គ្រូពេទ្យ​ឯកទេស​បេះដូង ជា​មួយ​នឹង​សមត្ថភាព​ជំនាញ​វិភាគ​រូបភាព​វេជ្ជសាស្ត្រ​សរសៃឈាម​បេះដូង តាម​រយៈ​ម៉ាស៊ីន​ស្កែ​ន​បច្ចេកវិទ្យា​ចុងក្រោយ Multislice CT Scan ពិត​ជា​មាន​សារប្រយោជន៍​ខ្លាំង​ណាស់ ចំពោះ​អ្នក​ដែល​មាន​រោគសញ្ញា​ដូច​ខាងក្រោម​៖

– ឈឺ​ចុក ឬ​ណែន​ដើមទ្រូង​

– ថប់ដង្ហើម​

– អារ​ម្ម​ណ៍ ឫ សញ្ញា​ហត់​ភ្លាមៗ​ដោយ​គ្មាន​មូលហេតុ​

​កត្តា​ប្រឈម នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង មាន​ដូចជា​៖

– អ្នក​ដែល​មាន​អាយុ​ច្រើន​

– អ្នក​ដែល​លើស​ជាតិ​ខ្លាញ់ និង​លើស​ទម្ងន់​

– អ្នក​ពិសា​បារី​

– អ្នក​ដែល​មាន​ជំងឺលើសឈាម​

– អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​

– អ្នក​ដែល​មិន​ធ្វើ​លំ​ហាត់ប្រាណ ឫ​ប្រកបរបរ​នៅ​នឹង​មួយ​កន្លែង​យូរ​ម៉ោង ពិសេស​ការងារ​ការិយាល័យ​។​

“​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ សូម​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង ដើម្បី​ស្វែងរក​វិធីសាស្ត្រ​ការពារ និង​ព្យាបាល​ទាន់​ពេលវេលា សំដៅ​កាត់បន្ថយ​ការ​ស្លាប់ និង​ពិការភាព​ ដែល​បណ្តាល​មកពី​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ដែល​ជា​ឃាតក​ស្ងប់ស្ងាត់​បំផុត (silent killer) ”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សូម​ស្វែងយល់​អំពី​ជំងឺ“ ម៉េ​ឡូ​អ៊ី​ត​ដូ​ស​” ទាំងអស់គ្នា​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២៣ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២៥ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ២៦ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម