សុខភាព
ជំងឺក្លនលូន អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ
ជំងឺក្លនលូន គឺជាការបិទមិនជិតពីកំណើត (congénitale) ឬការយាធ្លាក់ (faibless) នៃស្រោមគ្របពោះ ដែលបណ្តាលឲ្យផ្នែកមួយនៃពោះវៀនលូនចេញ ហើយបង្កើតបានជាដុំពកមួយនៅក្រោមស្បែក។

ក) មូលហេតុ
កត្តាមួយចំនួន ដែលបណ្តាលឲ្យកើតជំងឺក្លនលូនមាន
– កត្តាពីកំណើតទារកខ្លះ កើតមកអាចមានក្លនលូនពីកំណើត អាចបាត់ទៅវិញដោយខ្លួនឯងមុនអាយុ ២ឆ្នាំ។
– ភាពចាស់ឬយាៈ នៅពេលវ័យចាស់ជរា
– មូលហេតុមួយផ្សេងទៀតរបស់ក្លនលូន គឺបណ្តាលមកពីការលើករបស់ធ្ងន់ៗពេក ឬការប្រឹងខ្លាំងពេក (ចំពោះស្ត្រី ដូចជាពេលសម្រាលកូន)

ខ) រោគសញ្ញា
ជំងឺនេះអាចកើតជារោគសញ្ញាដូចជា
– កើតឡើងដោយស្ងៀមស្ងាត់។
– ជាដុំពកនៅក្បែរក្រលៀន ឬស្រោមពងស្វាស (ប្រុស និងស្រីអាចកើតមានដូចគ្នា) ។
– ករណីមិនទាន់មានផលលំបាក (complication) ដុំពកកើតមាន ឬ ប៉ោងធំនៅពេលប្រឹង ឬក្អក ជាដុំពកទន់នៅក្បែរក្រលៀន ឬធ្លាក់ចូលក្នុងស្រោមពងស្វាស។

– ករណីមានក្លនលូន ហើយមិនបានព្យាបាលត្រឹមត្រូវ វានឹងវិវត្តន៍ទៅជាដុំពកធំរមួល ឬអាចរលួយពោះវៀន ដែលធ្លាក់ចូលរន្ធក្លននោះ អ្នកជំងឺមានរោគសញ្ញាដូចជា ចុកពោះ ចងក្អួត ទល់លាមក។
សំគាល់៖ ការឡើងហើមកូនកណ្តុរ ក៏អាចបណ្តាលឲ្យមានដុំពកត្រង់ក្រលៀនដែរ ដែលគេអាចច្រឡំគ្នា ដែលជាជំងឺផ្សេងមួយទៀត។

គ) ការការពារ និងការព្យាបាល
វិធីដែលអាចការពារនិងព្យាបាលជំងឺក្លនលូនមានៈ
– ជៀសវាងការប្រើកម្លាំង ឬលើករបស់ធ្ងន់ៗពេក
– ប្រើខ្សែក្រវាត់ទ្រកន្លែង ដែលមានក្លន
– ប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញ

– បើក្លនលូនប៉ោងធំ អាចសាកល្បងរុញវាបញ្ចូលទៅវិញ ដោយឲ្យអ្នកជំងឺដេកលើកជើង ឲ្យខ្ពស់ជាងក្បាល ហើយសង្កត់ថ្នមៗទៅលើកន្លែងដែលប៉ោងនោះ។ បើរុញវាមិនចូលវិញទេត្រូវឈប់ភ្លាម ហើយស្វែងរកជំនួយពីគ្រូពេទ្យជំនាញជាបន្ទាន់។

– ក្នុងករណីក្លនមានការឈឺចាប់យ៉ាងខ្លាំង ឬបណ្តាលឲ្យមានក្អួត ហើយអ្នកជំងឺទល់លាមកគ្មានបត់ជើងធំទេ នោះអាចជាសញ្ញាគ្រោះថ្នាក់។ ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដែលអាចត្រូវធ្វើការវះកាត់ជាចាំបាច់។

«បើលោកអ្នក មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញមកពិគ្រោះប្រឹក្សាជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការពន្យល់លំអិតអំពីស្ថានភាពនៃជំងឺ និងវិធីសាស្ត្រនៃការព្យាបាល ទាន់ពេលវេលា ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ និងផលវិបាកធ្ងន់ធ្ងរ»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សាកតាមក្បួនប៉ុន្មាននេះ ប្ដីប្រពន្ធលែងភ័យខ្លាចអត់កូន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


