សុខភាព
តើគួរធ្វើដូចម្ដេច បើស្ត្រីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល?
ការបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល ជាបញ្ហាជួបញឹកញាប់ និងជាមូលហេតុ នៃការដាក់ឲ្យសម្រាកពេទ្យ អំឡុងមានផ្ទៃពោះ។

ការបែកទឹកភ្លោះអាចកើតមានទាំងពេលគភ៌មិនទាន់គ្រប់ខែ (មុន៣៧អាទិត្យ) និងពេលគភ៌គ្រប់ខែ(ក្រោយ៣៧អាទិត្យ)។ ក្នុងករណីដែលម្តាយមិនបានចាប់អារម្មណ៍លើការបែកទឹកភ្លោះ ឬជ្រាបទឹកភ្លោះមុនពេលសម្រាល អាចបង្កផលប៉ះពាល់ទៅលើសុខភាពទាំងម្តាយ និងទារក។

ក) មូលហេតុ ៖
– ភាគច្រើន បណ្តាលមកពីការបង្ករោគ (Infection)
– ការរីកតឹង នៃស្បូន ក្នុងករណីកូនភ្លោះ ឬកូនច្រើន ទឹកភ្លោះច្រើន កូនថ្លោស
– ការប៉ះទង្គិចដូចជា ការរួមភេទ(Coït) ជាដើម។

ខ) អ្វីដែលនឹងអាចកើតមានឡើងក្រោយបែកទឹកភ្លោះមុនឈឺពោះសម្រាល ៖
– ឈឺពោះសម្រាល :
+ ៥០ ភាគរយ នៃស្ត្រី នឹងសម្រាលក្នុងរយៈពេលប្រមាណជា៥ម៉ោង
+ ហើយប្រហែល៩០ភាគរយ នឹងសម្រាលក្នុងរយៈពេលប្រហែល២៤ម៉ោង ក្រោយពីបែកទឹកភ្លោះ
– ការបង្ករោគ(Infection) ទៅលើកូន និងម្តាយ

គ) តើគួរធ្វើដូចម្ដេច បើស្ត្រីបែកទឹកភ្លោះមុនពេលឈឺពោះសម្រាល?
– ការថែទាំ និងការព្យាបាល ប្រែប្រួលទៅតាមអាយុគភ៌ នៅពេលដែលបែកទឹកភ្លោះ
– ស្ត្រីត្រូវសម្រាកពេទ្យក្នុងផ្នែកសម្ភព ដើម្បីទទួលការតាមដានម្តាយ ជាពិសេស(កម្ដៅ, ការឈឺពោះ) និងទារក (ការបម្រះរបស់កូន តាមដានចង្វាក់បេះដូងកូន)
– កាត់បន្ថយការលូកពិនិត្យទ្វារមាស បើស្ត្រីពុំមានសញ្ញាឈឺពោះ
– ប្រើប្រាស់ថ្នាំផ្សះ បើការបែកទឹកភ្លោះមានរយៈពេលលើសពី១២ម៉ោង
– ការតាមដានទឹកភ្លោះដោយការពិនិត្យអេកូសាស្ត្រ
– ក្នុងករណីដែលមាត់ស្បូនអំណោយផល ការប្រើប្រាស់ថ្នាំ ដើម្បីឲ្យការសម្រាលបានឆាប់ ដោយកាត់បន្ថយការប៉ះពាល់ដល់ម្តាយ និងទារក ហើយភាគច្រើនទទួលការពេញចិត្តពីអ្នកជំងឺ(ជាជម្រើស នៃអ្នកម្តាយ)
– ក្នុងករណីដែលមាត់ស្បូនមិនអំណោយផល ការតាមដានក្នុងរយៈពេល១២ម៉ោង ដើម្បីទុកលទ្ធភាពឲ្យមានការឈឺពោះដោយឯកឯង។ បើ២៤ម៉ោង ស្ត្រីគ្មានសញ្ញាឈឺពោះឯកឯង ការធ្វើ Déclenchement ឲ្យឈឺពោះអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការវះកាត់(Césarienne)
– ជាទូទៅរយៈពេលពីបែកទឹកភ្លោះ រហូតដល់ការធ្វើ Déclenchement មិនត្រូវលើសពី៤៨ម៉ោង។

“សូមមកពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលា ហើយមានប្រសិទ្ធភាព ចៀសវាងបង្កផលប៉ះពាល់ដល់ម្តាយ និងទារក”៕


អត្ថបទ ៖ រស្មី
-
KPT+២ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់