សុខភាព
អ្នកជក់បារីអេឡិចត្រូនិក(E-Cigarette) អាចប្រកាច់ ឬវង្វេង
សារព័ត៌មាន Reuters បានឲ្យដឹងថា ទិន្នន័យពីភ្នាក់ងារសុវត្ថិភាពចំណីអាហារ និងថ្នាំសង្កូវអាមេរិក បានរកឃើញករណីអាការៈរោគវង្វេងស្វារតី ចំនួន ៣៥ករណី បន្ទាប់ពីធ្វើការតាមដានលើអ្នកជក់ E-Cigarette ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ដើមឆ្នាំ២០១៩នេះ។

យ៉ាងណាមិញ ទីភ្នាក់ងារសុខភាពអាមេរិកខាងលើដដែលបានបង្ហាញត្រឹមតែជាការព្រមានប៉ុណ្ណោះពោលគឺការស្រាវជ្រាវអំពីទំនាក់ទំនងអំពីអាការៈប្រកាច់ ទៅនឹងអ្នកជក់បារី E-Cigarette នឹងធ្វើឡើងជាបន្តបន្ទាប់ដើម្បីបញ្ជាក់។


គួររំឮកដែរថា បារី E-Cigarette ផ្ទុកសារធាតុរាវជាច្រើន ដើម្បីឲ្យអ្នកប្រើប្រាស់ផ្តោតលើផ្សែងសប្បនិម្មិតដែលអាចមាន ឬគ្មានជាតិនីកូទីន។ ប្រសិនបើលេបចូលនូវសារធាតុរាវនោះ នឹងបង្កផលវិបាកខ្លាំងដូចជាធ្វើឲ្យពុល ក្អួតចង្អោរ បែកញើស វិលមុខ ញ័រសាច់ជាដើម។ នេះបើតាមការបង្ហាញរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវសារធាតុពុលរបស់សហរដ្ឋអាមេរិក៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ដឹងប្រភេទក្រុមឈាម អាចទាយដឹងពីហានិភ័យសុខភាព
សូមចុចអាន៖ ឧស្សាហ៍គេងភ្ញាក់ទាំងកណ្ដាលយប់ មកពីមូលហេតុទាំង ៦ នេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


