សុខភាព
ផឹកស្រាបៀរច្រើនជ្រុល ក្រៅពីដុះក្បាលពោះនៅមានបញ្ហាផ្សេងទៀត
នៅពេលបច្ចុប្បន្ននេះ ស្រាបៀរបានក្លាយជាជម្រើសដ៏ពេញនិយមបំផុតនៅក្នុងចំណោមគ្រឿងស្រវឹងទាំងអស់។ គ្នាយើងភាគច្រើនចូលចិត្តផឹកស្រាបៀរ ក្រោយពេលសម្រាកពីការងារដ៏ហត់នឿយពេញមួយថ្ងៃ ក៏ដូចជាដើម្បីបំបាត់ស្រ្តេសជាដើម។ ដោយសារតែស្រាបៀរមានជាតិអាកុលត្រឹមតែ៥ ទៅ១២% វាត្រូវបានចាត់ទុកថាពុំសូវមានគ្រោះថ្នាក់ឡើយ បើប្រៀបធៀបទៅនឹងគ្រឿងស្រវឹងដទៃទៀត។ ជាមួយគ្នានេះដែរ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ស្រាបៀរអាចជួយឲ្យយើងមានអាយុវែង កាត់បន្ថយការឈឺចាប់ និងហានិភ័យនៃជំងឺបេះដូងថែមទៀតផង។ ប៉ុន្តែ ប្រសិនបើយើងផឹកស្រាបៀរក្នុងបរិមាណច្រើនជ្រុល និងជាទៀងទាត់ទៀតនោះ វាអាចបណ្ដាលឲ្យកើតមានបញ្ហាសុខភាពជាច្រើនទៅវិញ។
១. ដុះក្បាលពោះ

ថ្វីត្បិតតែស្រាបៀរមានជាតិអាល់កុលទាប ប៉ុន្តែវាមានកាឡូរីខ្ពស់ ហើយកាឡូរីទាំងនេះ គឺមានភាពខុសគ្នាពីកាឡូរីដែលមាននៅក្នុងអាហារ។ ជាក់ស្ដែង កាឡូរីប្រភេទនេះ នៅនឹងថ្កល់ត្រង់ផ្នែកកណ្ដាលនៃរាងកាយ ដែលធ្វើឲ្យយើងដុះក្បាលពោះ។ យើងប្រហែលជាបានដឹងហើយថា ការប្រមូលផ្ដុំជាតិខ្លាញ់នៅបរិវេណពោះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយវាក៏ពិបាកក្នុងការសម្រកផងដែរ។
២. បញ្ហាបេះដូង
តាមការសិក្សាមួយចំនួនបានបញ្ជាក់ថា ការផឹកស្រាបៀរ គឺមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពបេះដូង ប៉ុន្តែប្រសិនបើយើងផឹកស្រាបៀរច្រើនហួសប្រមាណ វាអាចបំផ្លាញសាច់ដុំបេះដូង បង្កើនហានិភ័យនៃជំងឺសរសៃឈាមខួរក្បាល សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែមប្រភេទ២ និងបញ្ហាកន្ត្រាក់ថតបេះដូងលើញាប់ ថែមទៀតផង។ យ៉ាងណាមិញ ហានិភ័យនឹងកាន់តែខ្ពស់ទ្វេដង ចំពោះអ្នកចូលចិត្តផឹកច្រើនជ្រុលជារៀងរាល់សប្ដាហ៍ បើប្រៀបធៀបទៅនឹងអ្នកផឹកជាទៀងទាត់ប្រចាំថ្ងៃ ដែលកត្តានេះកើតឡើងដោយសារតែការប្រែប្រួលសម្ពាធឈាមភ្លាមៗ។
៣. បញ្ហាតម្រងនោម

ការផឹកស្រាពីរកែវសម្រាប់បុរស និងមួយកែវសម្រាប់នារី ត្រូវបានចាត់ទុកថានៅក្នុងកម្រិតមួយសមល្មម ហើយប្រសិនបើយើងផឹកលើសនេះ វាអាចបង្កជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពរបស់យើងទៅវិញ។ ការផឹកស្រាបៀរដែលមានជាតិអាល់កុលខ្ពស់ អាចធ្វើឲ្យយើងប្រឈមនឹងបញ្ហាសម្ពាធឈាមខ្ពស់ និងជំងឺតម្រងនោមផ្សេងៗ ដូចជាក្រួសក្នុងតម្រងនោម ឬខ្សោយតម្រងនោមជាដើម។
៤. កង្វះវីតាមីន
ប្រសិនបើយើងចូលចិត្តផឹកស្រាបៀរជាប្រចាំនោះ រាងកាយរបស់យើងនឹងត្រូវការវីតាមីន ក៏ដូចជាសារធាតុរ៉ែមួយចំនួនកាន់តែច្រើនឡើង។ ប៉ុន្តែ នៅក្នុងករណីដែលយើងមិនអាចបំពេញតម្រូវការនៃរាងកាយបានទេនោះ បញ្ហាសុខភាពជាច្រើននឹងកើតឡើង។ ដើម្បីធ្វើមេតាប៉ូលីសជាតិអាល់កុលទាំងនោះ រាងកាយត្រូវការសារជាតិបំប៉នបន្ថែម ដូចជាវីតាមីនB។ ជាលទ្ធផលនៃស្រូបយកសារជាតិបំប៉នដើម្បីបំពេញតម្រូវការលើសកម្រិត រាងកាយរបស់យើងនឹងខ្វះវីតាមីន ហើយថែមទាំងប៉ះពាល់ដល់មុខងារផ្នែកខាងក្នុងរបស់យើងថែមទៀតផង។
៥. ប៉ះពាល់ដល់ការគេង

យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ការផឹកស្រាបៀរពិតជាអាចធ្វើឲ្យយើងឆាប់គេងលក់ពិតមែន ប៉ុន្តែវាមិនមានរយៈពេលយូរឡើយ។ ចលនាភ្នែកញាប់ពេលដែលយើងគេង ដែលជាដំណាក់កាលនៃការគេងលក់ស្កប់ស្កល់ កើតឡើងរយៈពេលប្រហែល៩០នាទី បន្ទាប់ពីយើងគេងលក់ ដែលកត្តានេះ នឹងធ្វើឲ្យយើងងងុយគេងនៅពេលថ្ងៃ ខ្វះការផ្ដោតអារម្មណ៍ និងអស់កម្លាំងជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ HelloKrupet
ចុចអាន៖ ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែង ប៉ះពាល់ជីវិត លែងបានសប្បាយ
ចុចអាន៖ ខ្វះជាតិទឹកមែនទេ? ភេសជ្ជៈ៣ប្រភេទនេះអាចជួយអ្នកបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


