ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មានព្រមានរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរដែលគ្មានការអនុញ្ញាត
រដ្ឋមន្ត្រីព័ត៌មាន និងជាប្រធានក្រុមការងារការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងលោក នេត្រ ភក្រ្តា បានព្រមានរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងដែលពុំមានការអនុញ្ញាតចោល ហើយម្ចាស់នៃផលិតផលផ្សាយទាំងនោះជាអ្នកចេញថ្លៃរុះរើនោះថែមទៀត។
ក្នុងលិខិតផ្ញើទៅកាន់ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ចុះថ្ងៃទី១៤ ខែកុម្ភៈ លោក នេត្រ ភក្ត្រា ទុកពេល១ខែដល់ក្រុមហ៊ុនទាំងនោះក្នុងការបំពេញបែបបទស្នើសុំផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមអាហ្វីស ប៉ាណូ និងប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីមើលឃើញការផ្សាយពាណិជ្ជកម្មកន្លងទៅធ្វើឡើងដោយគ្មានការអនុញ្ញាត ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម សុខភាពសាធារណៈ និងការប្រកួតប្រជែងមិនសុចរិត។
ក្នុងលិខិតនោះបានណែនាំដល់ម្ចាស់ផលិតផល និងផ្សព្វផ្សាយគ្រឿងស្រវឹងទាំងនោះទៅដាក់ពាក្យស្នើសុំដោយឥតគិតថ្លៃនៅក្រសួងព័ត៌មានយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
ផុតការកំណត់នេះក្រុមការងារការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចុះរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មណាដែលល្មើសច្បាប់ ហើយតម្រូវឱ្យម្ចាស់ក្រុមហ៊ុន ឬភ្នាក់ងារផ្សាយ និងអ្នកពាក់ព័ន្ធចេញថ្លៃសំណងរុះរើ ព្រមទាំងចាប់វិធានការនីតិវិធីច្បាប់បន្ថែមទៀតដែរ។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាបានដាក់អនុវត្តន៍ផ្សព្វផ្សាយ «គោលការណ៍ឆន្ទៈល្អ» ដែលមាន១៧ចំណុចដើម្បីចូលរួមកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង ជំនួសវិញនូវការប្រើសារអប់រំណែនាំជំនួសវិញ។ តាមគោលការណ៍នេះការផ្សាយពាណិជ្ជកម្មស្រាបៀរតម្រូវឱ្យផ្សាយត្រឹម៥០%នៃផ្ទាំងប៉ាណូទាំងអស់ដែលមានក្នុងខេត្តរាជធានីប៉ុណ្ណោះ និងមិនត្រូវផ្សព្វផ្សាយនៅជិតគ្រឹះស្ថានសុខាភិបាល សិក្សា សាសនា រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងអាកាសយានដ្ឋានអន្តរជាតិ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


