ព័ត៌មានអន្ដរជាតិ
អ៊ឺរ៉ុប នឹងជួបវិបត្តិ ខ្វះស្រាបៀរផឹក នាពេលអនាគត
ការឡើងកម្តៅផែនដី ត្រូវបានគេកំណត់ថា នឹងបង្កឲ្យមានកង្វះខាតស្រាបៀរ ហើយធ្វើឲ្យស្រាបៀរកាន់តែមានតម្លៃថ្លៃ និងថែមទាំងមិនសូវឆ្ងាញ់ទៀតផង។

យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា បរិមាណនិងគុណភាពនៃផ្កា hop ដែលជាធាតុផ្សំដ៏សំខាន់នៅក្នុងស្រាបៀរភាគច្រើន កំពុងរងផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ។
អ្នកស្រាវជ្រាវព្រមានថា ទិន្នផលផ្កា Hop នៅអឺរ៉ុបនឹងធ្លាក់ចុះដល់ទៅ១៨% នៅត្រឹមឆ្នាំ២០៥០ ប្រសិនបើកសិករ មិនសម្របខ្លួនទៅនឹងអាកាសធាតុក្តៅខ្លាំងទេនោះ។ ទន្ទឹមនោះ ជាតិអាស៊ីតអាល់ហ្វានៅក្នុងផ្កា hop ដែលផ្តល់ឲ្យស្រាបៀរមានរសជាតិនិងក្លិនប្លែក គឺនឹងធ្លាក់ចុះប្រហែល ៣០%។

លោក Miroslav Trnka មកពីវិទ្យាស្ថានស្រាវជ្រាវការផ្លាស់ប្តូរសកល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឆេក បាននិយាយថា ច្បាស់ណាស់ ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ អ្នកផឹកស្រាបៀរនឹងឃើញមានការផ្លាស់ប្តូរទាំងតម្លៃឬគុណភាព។ រឿងនេះ ហាក់មិនអាចចៀសរួចនោះទេ។
ការសិក្សាបានរកឃើញថា នៅអាល្លឺម៉ង់ ដែលជាប្រទេសផលិតផ្កា Hop ធំលំដាប់ទីពីររបស់ពិភពលោក, ទិន្នផលជាមធ្យមបានធ្លាក់ចុះ ១៩,១% នៅតំបន់ Spalt, ១៣,៧% នៅ Hallertau និង ៩,៥% នៅ Tettnang៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ស្រាបៀរ អាចនឹងត្រូវហាមឃាត់មិនឲ្យលក់ក្នុងកីឡដ្ឋាន World Cup ទាំង ៨ ជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


