សុខភាព
មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បញ្ជាក់ករណីមនុស្សជាង២០នាក់ពុលអាហារនៅអាហារដ្ឋាន ប៊ូហ្វេ ស្រីខួចខិនថេនើរ
ជុំវិញករណីពលរដ្ឋក្មេងចាស់នាំគ្នាចូលទៅហូបអាហារនៅអាហារដ្ឋាន ប៊ូហ្វេ ស្រីខួចខិនថេនើរ រួចក៏មានអាការៈរាគរុះ ក្អួតចង្អោរ ដោយសង្ស័យថា ពុលអាហារនៅទីនោះរួចក៏បញ្ជូនទៅមន្ទីរពេទ្យនោះ ត្រូវបានមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តសៀមរាប សន្និដ្ឋានថា មិនមានករណីពុលអាហារនៅខេត្តសៀមរាបទេ។ ករណីខាងលើ គឺអាចបណ្តាលមកពីភាពមិនអាចទទួលយកបានចំពោះចំណីអាហាររបស់អ្នកទទួលទាន(Intolerant Alimentary) ទើបបណ្តាលឲ្យមានចេញរោគសញ្ញារាត ក្អួត។

លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានអោយដឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា ពេលចុះផ្ទាល់ទៅហាងអាហារប៊ូហ្វេ ស្រី ខួច ម្ចាស់ហាងឈ្មោះ ជា លីដា និងឈោ្មះ ស៊ាន សុផល បានអោយដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវចូលហូបអាហារសរុបប្រហែល៧០០នាក់ តែមានភ្ញៀវក្រុមធំចំនួន២ក្រុម គឺ១ក្រុម២៩នាក់ និងមួយក្រុមទៀតមាន៤៥នាក់។ ម្ចាស់ហាងប្រាប់ថា ព្រឹកថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៣ ខាងក្រុមភ្ញៀវចំនួន២៩នាក់ បានខលប្រាប់គាត់ថា មានអាការៈក្អួត រាគ ចុកពោះ និងចុកចុងដង្ហើមរួចហើយ បានចូលសំរាកពេទ្យប្រហែលម៉ោង៩ព្រឹក ដោយសង្ស័យថា ពុលចំណីអាហារនៅហាងរបស់គាត់ ដែលបានចូលពីថ្ងៃទី១៤នោះ និងអោយជួយចេញថ្លៃសេវាព្យាបាល។ លោកស្រីបន្តថា ថ្ងៃទី១៥ដដែល ពេលរសៀលតំណាងខាងក្រុមភ្ញៀវ២៩នាក់បានមកជួប និងទាមទារថ្លៃសេវាព្យាបាល ។

លោកស្រី លី វណ្ណៈ បន្តថា ជាមួយគ្នានេះដែរក្រុមការងារសុខាភិបាលក៏បានចុះជួបផ្ទាល់ជាអ្នកមានរោគសញ្ញាក្រោយពេលហូបអាហារនៅអាហារដ្ឋានប៊ូហ្វេស្រីខួច សរុប១៩នាក់ (ស្រី១១នាក់) ក្នុងនោះបានរកឃើញថា មាន២ករណី និងបានទៅសម្រាកព្យាបាលនៅពេទ្យ២កន្លែងខុសគ្នា។ ករណីទី១ ឈ្មោះ អ៊ា លីណា ភេទស្រី អាយុ៣៤ឆ្នាំ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនាគទេព គ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា ជាជំងឺរលាកក្រពះ ពោះវៀន និងបាត់បង់ជាតិទឹកបន្តិចបន្តួច។ ករណីទី២ ម្តាយរបស់ក្មេងឈ្មោះ ពិសី សុវណ្ណ ភេទប្រុស អាយុ១ឆ្នាំបានទៅព្យាបាលនៅបន្ទប់ពិគ្រោះព្យាបាលបវរមានរិទ្ធ គឺដោយមានអាការៈ ក្តៅខ្លួន រាគ ក្អួត ហើយរោគវិនិច្ឆ័យគ្រូពេទ្យ គឺ ឈឺបំពង់ក។ ករណីផ្សេងៗទៀតគាត់ប្រាប់ថា មិនបានទៅពេទ្យទេ គឺទិញថ្នាំពីឱសថស្ថានលេបសរុបទាំងអស់១០លេប ហើយពិនិត្យជាក់ស្ដែងលេបអស់៥លេប។ ក្រុមភ្ញៀវ២៩នាក់ បានមកជួបក្រុមការងារមន្ទីរសុខាភិបាលជាក់ស្ដែង មិននៅមានរោគសញ្ញាដូចខាងលើទៀតទេ(ធូរស្រាល) និងមានអ្នកខ្លះបានទៅធ្វើការងារនៅក្រុមហ៊ុនធម្មតាផងដែរ។

បន្ទាប់ពីជួបភាគីទាំងសងខាងក្រុមការងារមន្ទីរសុខាភិបាល បានបន្តចុះទៅត្រួតពិនិត្យបញ្ហាអាម័យនៅភោជនីយដ្ឋានម្តងទៀតសង្កេតឃើញថា អនាម័យក្នុងកន្លែងចំអិនអាហារមិនមានបញ្ហា អនាម័យនៅក្នុងកន្លែងបរិភោគមិនមានបញ្ហា សម្ភារៈប្រើប្រាស់មានអាម័យសមស្រប គ្រឿងឧបភោគបរិភោគបានធ្វើការលាងសំអាតបានសមស្រប។

សេចក្តីសន្និដ្ឋានសរុបមក គឺមិនមានករណីពុលអាហារនៅខេត្តសៀមរាបទេ។ ករណីខាងលើ គឺអាចបណ្ដលមកពី ”ភាពមិនអាចទទួលយកបានចំពោះចំណីអាហាររបស់អ្នកទទួលទាន(Intolerant Alimentary)” ទើបបណ្តាលឲ្យមានចេញរោគសញ្ញារាគ ក្អួត ចង្អោជាដើម។

ពលរដ្ឋបានសម្តែងការអស់សំណើចជុំវិញការលើកឡើងរបស់គ្រូពេទ្យជំនាញនៃខេត្តសៀមរាប ខាងលើ ហើយពួកគាត់បន្តថា គាត់សុំចុះចាញ់គេហើយដោយម៉្យាងរវល់ធ្វើការរកស៊ីផងក៏ខ្ចិលវែងឆ្ងាយទៀតសុំបញ្ចប់ត្រឹមហ្នឹងចុះ៕
អត្ថបទ៖ កុសល




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ