សន្តិសុខសង្គម
អ្នកភូមិក្នុងចំណោម ១១នាក់ ពុលត្រី៦នាក់ ត្រូវបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព
ស្ទឹងត្រែង ៖ អ្នកភូមិមួយគ្រួសារចុះនេសាទត្រីតាមដងទន្លេមេគង្គ ដើម្បីយកមកធ្វើម្ហូប បានប្រទះឃើញត្រីអណ្ដែតទឹកដែលជនខិលខូចបានលបលួចដាក់ថ្នាំបំពុលក្នុងសាច់គោត្រីល្អិតកាត់ជាកង់ៗឱ្យត្រីស៊ី ក៏រើសយកមកធ្វើម្ហូបរួមទាំងត្រីនេសាទបណ្ដាលឱ្យបងប្អូនកូនក្មួយមួយគ្រួសារចំនួន១១ពុលខ្លះរាករូស ក្អួត៦នាក់មានសភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកមណ្ឌលសុខភាពបូរីអូស្វាយសែនជ័យ។
ហេតុការណ៍អ្នកភូមិពុលត្រីខាងលើបានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចដងទន្លេមេគង្គ ស្ថិតក្នុងភូមិអូរុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
អ្នកគ្រូពេទ្យហុងរ៉ាឌីមន្ត្រីពេទ្យមណ្ឌលសុខភាពបុរីអូស្វាយសែនជ័យបានឲ្យដឹងដែរថា ពិតជាមានអ្នកភូមិពុលត្រីពិតប្រាកដមែន ដោយពួកគាត់បានបរិភោគត្រីបានមកពីការនេសាទនិងរើសបានត្រីងាប់នៅក្នុងដងទន្លេ ក្រោយបរិភោគមានអាការៈមិនស្រួលក៏បានបញ្ជូនមកមណ្ឌលសុខភាពចំនួន៥ នាក់ និងម្នាក់នៅព្យាបាលពេទ្យឯកជន។

អ្នកគ្រូពេទ្យបានបន្តឲ្យដឹងទៀតថា អ្នកភូមិចំនួន៥នាក់ ដែលមកសម្រាកមណ្ឌលសុខភាពមានអាការៈឈឺក្នុងពោះ រាករូសក្អួតចង្អោរ ក្រោយពីពិនិត្យថា ពិតជាពុលដោយសារការហូបត្រីគេបំពុលក្រុមគ្រូពេទ្យបានព្យាបាលដោយដាក់សេរ៉ូមរហូតមកដល់រសៀលថ្ងៃនេះបានធូរស្បើយខ្លះហើយ។
លោកឈន ឆន ប្រធានក្រុមបរិស្ថានប្រចាំស្នាក់ការតំបន់រ៉ាមសារក៏បានបញ្ជាក់នៅរសៀលថ្ងៃ១២ មេសានេះ ឱ្យដឹងដែរថា នៅព្រឹកមិញនេះ ក្រុមរបស់លោកបានចុះល្បាតក៏បានប្រទះឃើញមានត្រីប្រាកែងាប់ណ្ដែតទឹកដោយសារការបំពុលដែរ។ ហើយប៉ុន្មានថ្ងៃមុនក៏យើងបានធ្វើការដកហូតទូកចំនួន ២គ្រឿងនិងត្រីប្រាកែជាច្រើនគីឡូដែលបានមកពីការបំពុល ដោយក្រុមជនសង្ស័យបានរត់ចោល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ មីនា ឆ្នាំ២០២៤កន្លងមកថ្មីៗនេះ កម្លាំងសមត្ថកិច្ចចម្រុះធ្លាប់បានចុះបង្ក្រាបអ្នកលក់ត្រីនៅផ្សារសាមគ្គីស្ទឹងត្រែងចំនួន ៤នាក់យកមកធ្វើកិច្ចសន្យានិងបានដកហូតត្រីប្រាកែបានមកពីការដាក់លុយបំពុលចំនួន៥០គីឡូក្រាម យកទៅបំផ្លាញចោលផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកមុខជនខិលខូច ដែលលបលួចបំពុលត្រីនៅតាមដងទន្លេមេគង្គ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ផងដែរ៕
ដោយ ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


