សុខភាព
អ្នកជំងឺទឹកនោមផ្អែម អាចទទួលទានអ្វីបានខ្លះ?
អ្នកជំងឺទឹកនោមផ្អែម តែងមានការព្រួយបារម្ភចំពោះអាហារទទួលទានប្រចាំថ្ងៃ ព្រោះថា នៅក្នុងបន្លែផ្លែឈើ សុទ្ធសឹងតែ មានផ្ទុកសន្ទស្សន៍ជាតិស្ករ បង្កឱ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាម គ្រាន់តែកើនឡើងលឿន ឬយឺត ទៅតាមប្រភេទអាហារទាំងនោះប៉ុណ្ណោះ។ ហេតុនេះ បើសិនអ្នកជំងឺមិនបានគិតគូរ និងប្រុងប្រយ័ត្នពីការទទួលទានទេ អាចបង្កឱ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាមកាន់តែខ្ពស់ ហើយប្រឈមនឹងហានិភ័យ នៃជំងឺនេះកាន់តែធ្ងន់ធ្ងរថែមទៀត។

យោងតាមមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបង្កើនការយល់ដឹងបន្ថែមពីការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម អ្នកជំងឺទឹកនោមផ្អែម គួរយល់ដឹងពីការទទួលទានអាហារ ថាបន្លែផ្លែឈើប្រភេទណា មានសន្ទស្សន៍ជាតិស្ករកម្រិតទាប គួរទទួលទាន និងអាហារណាមានសន្ទស្សន៍ជាតិស្ករកកម្រិតខ្ពស់ គួរជៀសវាងការទទួលទាន។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម គប្បីជៀសវាងនូវអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ ដែលមាននៅក្នុងបន្លែផ្លែឈើមួយចំនួនដូចជា៖

ដោយឡែកសម្រាប់សន្ទស្សន៍ជាតិស្ករមធ្យម អាចទទួលទានក្នុងកម្រិតសមល្មមបាន ទទួលទានយ៉ាងណាកុំឱ្យច្រើនពេក។ ឯអាហារដែលមានសន្ទស្សន៍ជាតិស្ករទាបវិញ ដូចជា ប៉ោម ចេក ទំពាំងបាយជូ ក្រូច ស្ត្របប៊ើរី ត្រសក់ ខ្ទឹមបារាំង ប៉េងបោះជាដើមនោះ គឺអាចទទួលទានច្រើនបាន ព្រោះមិនជាមានបញ្ហាចោទធំចំពោះអ្នកជំងឺទឹកនោមផ្អែមទេ។


យ៉ាងណាមិញ របបអាហារខាងលើ សុទ្ធសឹងតែជាអាហារដែលមានសន្ទស្សន៍ជាតិស្ករដូចគ្នា បើទោះបីជាខ្លះស្ថិតក្នុង កម្រិតមធ្យម និងកម្រិតទាបក៏ដោយ ប៉ុន្តែមិនមែនមានន័យថា វាមិនធ្វើឱ្យកើនកម្រិតជាតិស្ករក្នុងឈាមនោះទេ គ្រាន់តែកើនយឺតប៉ុណ្ណោះ។ ដូចនេះ ដើម្បីស្វែងយល់បន្ថែមពីរបបចំណីអាហារ ក៏ដូចជាវិធីធ្វើយ៉ាងណាឱ្យសុខភាពល្អ ពេទ្យជំនាញណែនាំអ្នកជំងឺទឹកនោមផ្អែមទាំងអស់ គប្បីប្រឹក្សាជាមួយនឹងក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមផ្ទាល់៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


