សុខភាព
អាហារ ៦ មុខ ជាស្តេចថែរក្សាក្រលៀន ជួយតម្រងនោមមានសុខភាពល្អ
តម្រងនោមច្រោះកាកសំណល់ក្នុងឈាម ហើយយកវាចេញពីរាងកាយតាមទឹកនោម។ តម្រងនោមក៏ទទួលខុសត្រូវចំពោះតុល្យភាពបរិមាណសារធាតុរាវ និងអេឡិចត្រូលីតនៅក្នុងខ្លួនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រលៀនត្រូវបានប៉ះពាល់យ៉ាងងាយដោយស្ថានភាពសុខភាពមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងអាហារដែលយើងញ៉ាំ និងផឹកជារៀងរាល់ថ្ងៃ។ ការខូចតម្រងនោមអាចនាំឲ្យកើតជំងឺតម្រងនោមរ៉ាំរ៉ៃ។
អត្ថបទឆ្នាំ ២០១៦ ដែលត្រូវបានចេញផ្សាយនៅក្នុង Journal of the American Society of Nephrology បានរកឃើញថា របបអាហារមិនល្អ គឺជាកត្តាហានិភ័យធម្មតាសម្រាប់ការស្លាប់ និងពិការភាពទាក់ទងនឹងជំងឺតម្រងនោមរ៉ាំរ៉ៃ។ ដូច្នេះការផ្លាស់ប្តូររបបអាហារមានសារៈសំខាន់ណាស់ក្នុងការរក្សាមុខងារតម្រងនោម។
អាហារ៦មុខ ជួយឲ្យក្រលៀនមានសុខភាពល្អ៖
១ ទឹក
ទឹកគឺជាភេសជ្ជៈដ៏សំខាន់បំផុតមួយសម្រាប់រាងកាយ។ កោសិកាក្នុងរាងកាយប្រើប្រាស់ទឹកដើម្បីដឹកជញ្ជូនជាតិពុលចូលទៅក្នុងឈាម។ បន្ទាប់មក តម្រងនោមនឹងប្រើប្រាស់ទឹកដើម្បីច្រោះជាតិពុលទាំងនេះ និងកម្ចាត់វាចេញពីរាងកាយជាមួយនឹងទឹកនោម។ ការទទួលទានទឹកមិនគ្រប់គ្រាន់ ក៏អាចបង្កើនហានិភ័យនៃការបង្កើតគ្រួសក្នុងតម្រងនោមផងដែរ។ ដើម្បីការពារមុខងារតម្រងនោម រឿងសាមញ្ញ ដែលយើងអាចធ្វើបានគឺផឹកទឹកឲ្យបានគ្រប់គ្រាន់។ បន្ថែមពីលើការផឹកទឹកចម្រោះ ការទទួលទានផ្លែឈើ និងបន្លែក៏ជួយបំពេញជាតិទឹកដែលសម្បូរទៅដោយសារធាតុចិញ្ចឹមផងដែរ។
២ ត្រីខ្លាញ់
ត្រីសាម៉ុង ត្រីធូណា និងត្រីខ្លាញ់ទឹកត្រជាក់ផ្សេងទៀត សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-៣។ ទាំងនេះគឺជាខ្លាញ់ដែលមានសុខភាពល្អដែលនរណាម្នាក់អាចបន្ថែមទៅក្នុងរបបអាហាររបស់ពួកគេ។ ដោយសារតែរាងកាយមិនអាចបង្កើតអូមេហ្គា3 ដោយខ្លួនឯងបាន យើងត្រូវបន្ថែមអាស៊ីតខ្លាញ់នេះពីរបបអាហាររបស់យើង។ ត្រីខ្លាញ់គឺជាប្រភពធម្មជាតិនៃខ្លាញ់ដែលមានសុខភាពល្អ។ យោងតាមសមាគមបេះដូងអាមេរិក (AHA) អូមេហ្គា 3 អាចរួមចំណែកដល់ការបន្ថយសម្ពាធឈាម ដែលវាជួយកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោម។

៣ ដំឡូងផ្អែម
ដំឡូងជ្វាសម្បូរទៅដោយជាតិសរសៃ និងជួយកាត់បន្ថយការឡើងជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលទាន។ ដំឡូងជ្វាក៏មានវីតាមីន និងសារធាតុរ៉ែជាច្រើន ជាពិសេសប៉ូតាស្យូម ដែលជួយរក្សាតុល្យភាពបរិមាណសូដ្យូមក្នុងរាងកាយ និងកាត់បន្ថយឥទ្ធិពលនៃជាតិសូដ្យូមលើតម្រងនោម។
៤ បន្លែស្លឹកបៃតងចាស់
បន្លែស្លឹកបៃតងចាស់ ដូចជា spinach ខាត់ណា និង radishes សម្បូរវីតាមីន ជាតិសរសៃ និងសារធាតុរ៉ែ។ បន្លែក្រុមនេះក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលការពារសុខភាពជាទូទៅ។
៥ ប៊ឺរី
ផ្លែប៊ឺរីដែលមានពណ៌ចាស់ដូចជា ស្ត្របឺរី ប៊្លូបឺរី និងរ៉ាបឺរី គឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមសំខាន់ៗ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះហើយ ផ្លែឈើទាំងនេះអាចជួយការពារកោសិកាក្នុងរាងកាយពីការខូចខាត។ ផ្លែប៊ឺរីក៏ជាជម្រើសដ៏មានសុវត្ថិភាពសម្រាប់អាហារសម្រន់ ដើម្បីចៀសវាងការបង្កើនកម្រិតជាតិស្ករក្នុងឈាម។
៥ ផ្លែប៉ោម
ផ្លែប៉ោមគឺជាអាហារសម្រន់ដែលមានសុខភាពល្អដែលមានជាតិសរសៃដ៏សំខាន់មួយហៅថា pectin ។ Pectin អាចជួយកាត់បន្ថយកត្តាហានិភ័យមួយចំនួន សម្រាប់ការខូចខាតតម្រងនោម ដូចជាជាតិស្ករក្នុងឈាមខ្ពស់ ឬកូលេស្តេរ៉ុលខ្ពស់។ ការទទួលទានផ្លែប៉ោមក៏ជួយកាត់បន្ថយការឃ្លានផ្អែម និងរួមចំណែកដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាមផងដែរ។
ខាងលើគឺជាអាហារដែលត្រូវបានគេនិយាយថាមានប្រយោជន៍សម្រាប់សុខភាពតម្រងនោម។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានបញ្ហាតម្រងនោម ដូចជាជំងឺតម្រងនោមរ៉ាំរ៉ៃ ឬការលាងឈាម ចាំបាច់ត្រូវធ្វើតាមរបបអាហារដែលបានណែនាំដោយវេជ្ជបណ្ឌិតរបស់ពួកគេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភេសជ្ជៈ ៣ មុខ បំពុលខួរក្បាល បង្កើនហានិភ័យនៃជំងឺវង្វេងដល់ទៅ ៣៩ភាគរយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


