សុខភាព
ការជួយសង្គ្រោះមិនឲ្យស្ទះផ្លូវដង្ហើម នៃអ្នកសន្លប់បាត់បង់ស្មារតី
ជនរងគ្រោះសន្លប់បាត់ស្មារតីអាចស្លាប់ដោយស្ទះផ្លូវដង្ហើម ដោយសារកាកសំណល់ផ្សេងៗ កម្អួតស្លេស អណ្តាតធ្លាក់ចុះស្ទះផ្លូវដង្ហើម ដកដង្ហើមមិនរួច ។

ក) ពិនិត្យមើលស្មារតីជនរងគ្រោះ
– តើគាត់ដឹងខ្លួនឬទេ?
– អង្រន់ដាស ឬហៅជនរងគ្រោះ?
ខ) ពិនិត្យដំណកដង្ហើម
– ផ្ងើយក្បាលអ្នករងគ្រោះដោយដៃម្ខាងទបើក្បាល និងដៃម្ខាងទៀតទប់ចង្កា
– ត្រចៀកស្តាប់ខ្យល់ដង្ហើមចេញចូល ភ្នែកសំឡឹងមើលចលនាដើមទ្រូង
គ) ពិនិត្យជីពចរ ដោយផ្ងើយក្បាលឡើង ស្ទាបដោយម្រាមដៃបីលើបំពងក រួចស្ទាបទាញមកម្ខាងដែលយើងអង្គុយ

ឃ) របៀបសង្គ្រោះ
-បន្ធូរសំលៀកបំពាក់ និងរបស់ដែលតឹងរឹតចេញ
– ផ្ងើយក្បាលឲ្យផ្លូវដង្ហើមចំហ
– ត្រួតពិនិត្យសំអាតក្នុងមាត់
– ត្រួតពិនិត្យមើលដង្ហើម ជីពចរឡើងវិញ បើមានដំណកដង្ហើមនិងជីពចរ យើងត្រូវរៀបចំស្ថានភាពដំណេកផ្អៀងឲ្យមានសុវត្ថិភាព ដើម្បីធានាមិនឲ្យស្ទះផ្លូវដង្ហើម
ង) បច្ចេកទេសរៀបចំស្ថានភាពដំណេកផ្អៀងឲ្យមានសុវត្ថិភាព (PLs)
១- បច្ចេកទេសទី ១
-ដោះវ៉ែនតាជនរងគ្រោះចេញ បើមាន
– ដាក់ជើងទាំងសងខាងលាត្រង់
– ដាក់ដៃគាត់ម្ខាងនៅជិតយើង ឲ្យបត់ជាមុំកែង ដោយបាតដៃផ្ងាឡើងលើ។
– ដាក់ដៃគាត់ម្ខាងទៀតរបស់គាត់ឲ្យប៉ះថ្ពាល់ ហើយទប់ដោយដៃយើងម្ខាង ឲ្យជាប់ត្រង់ថ្ពាល់នោះ
– ដៃយើងម្ខាងទៀតចាប់ទាញជើងរបស់ជនរងគ្រោះដែលនៅឆ្ងាយពីយើង ចាប់កាន់ត្រងជង្គង់ដើម្បីបត់បញ្ឈរជង្គង់ឡើង។

– ហើយដៃម្ខាងទប់ត្រង់ថ្ពល់ រួចបង្វិលគាត់ឲ្យមកខាងយើងអង្គុយ ហើយដាក់ប្រអប់ជើងលើដី
– ពិនិត្យមើលស្ថានភាពក្បាលដែលត្រូវងើយបន្តិច មាត់បែរមកខាងដី
– ត្រួតពិនិត្យផ្លូវដង្ហើមឡើងវិញ។

២- បច្ចេកទេសទី ២
-ទាញដៃម្ខាងដែលនៅឆ្ងាយពីយើងឡើងមកខាងលើត្រង់តាមទម្រង់ដងខ្លួន
– ទាញដៃម្ខាងដែលនៅក្បែរយើងបត់ឡើងមកខាងលើដងខ្លួន(លើទ្រូង)
– ទាញជង្គង់ម្ខាងដែលនៅក្បែរយើងបញ្ឈរឡើងលើ
– ដៃយើងម្ខាងទៀតលូកចូលទប់ក្រោមក្បាល និងទប់ក្រោមស្មារបស់ជនរងគ្រោះ
– បន្ទាប់មកដៃយើងម្ខាងទៀតទប់ក្បាលជង្គង់ រួចបង្វិលជនរងគ្រោះមកម្ខាងទៀត លើផ្ទៃរាបដោយថ្នមៗ
– រក្សាដៃម្ខាងទប់ក្រោមក្បាល ទប់ស្មារបស់ជនរងគ្រោះ និងទាញយកដៃម្ខាងទៀតរបស់ជនរងគ្រោះ ដោយលាបាតដៃដាក់លើផ្ទៃរាប ទប់ក្រោមដើមទ្រូង
– រៀបចំស្ថានភាពរបស់ជនរងគ្រោះ និងពិនិត្យផ្លូវដង្ហើមឲ្យចំហ សម្រួលការដកដង្ហើម
– ដាក់ជនរងគ្រោះក្នុងស្ថានភាពផ្អៀង និងពិនិត្យតាមដានចលនាដង្ហើម រហូតដល់ក្រុមសង្គ្រោះមកដល់

“ក្នុងករណីប្រទះជួបស្ថានការណ៍ដូចបានរៀបរាប់ជូនខាងលើ សូមមេត្តារៀបចំបញ្ជូនអ្នកសន្លប់មកមន្ទីរពេទ្យដែលនៅជិតបំផុត ដោយត្រូវដាក់ជនរងគ្រោះក្នុងស្ថានភាពដំណេកផ្អៀងសុវត្ថិភាពដើម្បីរង់ចាំរថយន្តគិលានសង្គ្រោះមកដល់”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជាជំងឺខាន់លឿង ឬការកើតលឿងលើស្បែក និងភ្នែក?
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


