សុខភាព
អ្នកឆ្លងកូវីដ បង្ហាញរោគសញ្ញាបែបនេះក្នុងរយៈពេល៩ថ្ងៃដំបូង
ជាទៅទៅរយៈពេលនៃការបង្កវីរុសរបស់កូវីដ-១៩ អាចមានចន្លោះពី ៤ ទៅ ៥ ថ្ងៃ ទើបចេញរោគសញ្ញា។ ក្នុងអំលុងពេលនេះ អ្នកជំងឺមួយចំនួនធំ ច្រើនតែច្រឡំថាខ្លួនមានជំងឺផ្ដាសាយ។

យ៉ាងណាមិញ បើផ្អែកតាមប្រភពពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា អ្នកឆ្លងកូវីដក្នុងរយ:ពេល៩ថ្ងៃដំបូង នឹងបង្ហាញរោគសញ្ញាដូចខាងក្រោម៖
ថ្ងៃទី ១-៣៖ ឈឺកតិចតួច ស្រដៀងនឹងផ្តាសាយដែរ
ថ្ងៃទី ៤៖ រាគតិចៗ និងឈឺក្បាលតិចតួច
ថ្ងៃទី ៥៖ ឈឺសន្លាក់ រីឯរាងកាយចុះខ្សោយ ព្រមទាំងអស់កម្លាំង
ថ្ងៃទី ៦៖ ឡើងកម្ដៅ ៣៧អង្សារ រួមមានក្អក និងចង់ក្អួត
ថ្ងៃទី ៧៖ ពិបាកដកដង្ហើម ឬដកដង្ហើមថប់ៗ តឹងណែនទ្រង

ថ្ងៃទី ៨៖ ក្អកជាប់ មានស្លេស បូករួមទាំងឈឺក្បាល ឈឺខ្លួន និងក្អួតចង្អោរ
ថ្ងៃទី ៩៖ អាការៈពិបាកខ្លាំង ចាំបាច់ត្រូវពិនិត្យឈាម និងថតសួត
សូមមានការប្រុងប្រយ័ត្ន ក៏ដូចជាតាមដានសុខភាពឱ្យបានដិតដល់ ហើយប្រសិនណាសង្កេតឃើញមានរោគសញ្ញាប៉ុន្មាននេះ សូមប្រញាប់ទៅតេស្តរកមេរោគឱ្យទាន់ពេលវេលា!
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


