សុខភាព
សមាជិក ប.ស.ស. អាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហ្លួង ម៉ែ ដើមឆ្នាំក្រោយ
មន្ទីរពេទ្យ ហ្លួង ម៉ែ ដែលជាមន្ទីរពេទ្យថែទាំសុខភាពដ៏លេខធ្លោមួយ បានជូនដំណឹងឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលមានបណ្ណ ប.ស.ស និង បណ្ណសមធម៌ អាចសម្រាកព្យាបាលនៅមន្ទីរពេទ្យដើមឆ្នាំក្រោយនេះ។
មន្ទីរពេទ្យ បានចាប់ផ្តើមបើកដំណើរការដំណាក់កាលដំបូងលើការពិនិត្យ និងពិគ្រោះជំងឺក្រៅ គិតចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ ជារៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ដែលមានទីតាំងនៅក្បែសាលាសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ស្ថិតក្នុងដំណាក់ដំបូង មន្ទីរពេទ្យ ប្រកាសទទួលពិនិត្យ និងព្យាបាលតាមដំណាក់កាល និងស្ថានភាពរបស់អ្នកជំងឺ ដែលមានបណ្ណ ប.ស.ស. ប៉ុន្តែមន្ទីរពេទ្យនឹងបើកទទួលអ្នកជំងឺឱ្យសម្រាកនៅពេទ្យដើមឆ្នាំក្រោយ។
ការទទួលពិនិត្យ និងពិគ្រោះជំងឺនៅ មន្ទីរពេទ្យ ហ្លួង ម៉ែ បានបង្ហាញពីការពង្រីកវិសាលភាពរបស់ បេឡាជាតិសន្តិសុខសង្គម ប.ស.ស. កាន់តែទូលំទូលាយ ដើម្បីឱ្យសមាជិករបស់ខ្លួន កាន់តែមានភាពងាយស្រួលស្វែងរកទីតាំងដែលនៅជិតៗសម្រាប់ទទួលបានសេវាថែទាំសុខភាព។


បច្ចុប្បន្ន ក្រៅពីបុគ្គលិកដែលស្ថិតក្រោមក្រុមហ៊ុន សហគ្រាស, បុគ្គលស្វ័យនិយោជន៍ ពោលអ្នកដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នកលក់ដូ អ្នកមានអាជីវកម្មផ្ទាល់ខ្លួន អ្នកលក់បាយ កាហ្វេ ក៏អាចស្នើសុំចុះបញ្ជីជាសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០ រៀលក្នុងមួយខែ។
អត្ថប្រយោជន៍ដែលសមាជិកនឹងទទួលបាន គឺការថែទាំសុខភាព ២៤ ម៉ោង លើ ២៤ ម៉ោង នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


