Connect with us

KPT+

“ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ” ប្រលោមលោកពេញនិយមខ្លាំងក្នុងចំណោមយុវវ័យ

បានផុស

នៅ

ប្រលោមលោកមនោសញ្ចេតនារឿង​ “ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ” ដែលជាស្នាដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី បានចេញផ្សាយតាំងខែកុម្ភៈ ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែមកទល់ពេលនេះ វានៅតែជាសៀវភៅមួយក្បាលមានការពេញនិយម និងលើកសរសើរមិនដាច់ពីមាត់ក្នុងចំណោមយុវវ័យដែលស្រឡាញ់ការអាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន ​ទី អ៊ូប៉ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ជាសមាជិកនៃក្លិប MST រស់នៅខេត្តត្បូងឃ្មុំ លើកឡើងថា រឿង​ “ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ” ជាសៀវភៅដែលរចនាក្របស្អាត មានភាពទាក់ទាញ ជំរុញអារម្មណ៍ឱ្យចង់ចាប់កាន់មកអានតាំងពីឃើញដំបូង។

​ទី អ៊ូប៉

រីឯ កញ្ញា មិត្ត រស្មី អ្នកនិពន្ធជំនាន់ថ្មីមួយរូប និងជាសមាជិកទសប៉ាកកា និយាយថា រឿងនេះផ្ដើមដំបូងបានល្អ ដោយបានបង្កើតចម្ងល់ឲ្យអ្នកអានចង់តាមដានសាច់រឿងបន្ត។ កញ្ញាបន្ថែមថា ខ្លួនស្គាល់​ទឹកដៃរបស់​អ្នកនិពន្ធ ម៉ីសន សុធារី ពីមួយរឿងទៅមួយរឿងមិនដែលធ្វើឱ្យអ្នកអានខកចិត្តឡើយ ពេលចាប់ផ្ដើមអានហើយ មិនចង់​ដាក់​សៀវភៅ​ចុះ​ពីដៃទេ។

May be an image of 2 people, including Raksmey Meth
មិត្ត រស្មី

ដោយឡែក លោក ថាវ ស៊ូម៉េង គ្រូបឋមសិក្សានៅខេត្តកំពង់ឆ្នាំង បានបញ្ចេញចំណាប់សរសើរដែរថា សាច់រឿងនេះពិតជាកម្សត់​ អានហេីយចូលតួណាស់​ ទឹកភ្នែកហូររហាមតែម្ដង។ ចំណែកខ្លឹមសាររឿងក៏រឹតតែពេញចិត្តខ្លាំង​ ជាពិសេសគឺចរិតតួឯកស្រី (សន្យា)​ ដែលលះបង់គ្រប់យ៉ាងដេីម្បីមនុស្សដែលខ្លួនស្រឡាញ់។​ នាងជានារីមានភក្ដីភាពគួរឱ្យកោតសរសេីរ​ ចំណែកតួឯកប្រុសក៏ជាមនុស្សមានទំនួលខុសត្រូវខ្ពស់ ​និងស្មោះស្នេហ៍ខ្លាំងដូចគ្នា។

ថាវ ស៊ូម៉េង

ចំពោះ កញ្ញា ជឿង ស្រីនិច បុគ្គលិកក្រុមហ៊ុនឯកជនមួយ ព្រមទាំងជាសមាជិកក្លិប MST ម្នាក់ដែរ មានទស្សនថា តួអង្គស្រីជាចំណុចទាក់ទាញសម្រាប់ខ្លួនជាងគេ ព្រោះនាងជាមនុស្សស្រីដែលបានចំណាយពេលរង់ចាំតួអង្គប្រុស រហូតដល់ ៦ ឆ្នាំ ដើម្បីបញ្ជាក់ការគោរពពាក្យសន្យា និងភាពស្មោះត្រង់របស់នាង។

ជឿង ស្រីនិច

អ្នកនាង គឹមហ៊ាង បុគ្គលិកក្រុមហ៊ុនឯកជន និងជាអ្នកគាំទ្រម្នាក់ទៀតរបស់ក្លិប​ MST បានសម្ដែងការពេញចិត្តចំពោះឃ្លាមួយក្នុងប្រលោមលោកនេះថា រឿងខ្លះកែវភ្នែកមើលមិនឃើញទេ ទាល់តែប្រើបេះដូងទើបអាចមើលឃើញ នេះជាឃ្លាដ៏មានន័យមួយបង្កប់អត្ថន័យចាក់ចំបេះដូង រហូតធ្វើឱ្យខ្លួន​នៅ​តែ​ចងចាំ និងដក់​ជាប់​ក្នុងចិត្ត​ក្រោយ​ពេល​អានចប់។

គឹហ៊ា

ចំពោះប្រិយមិត្តដែលមិនទាន់អានរឿង “ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ” ឬចង់ទិញសៀវភៅនេះជាអំណោយសម្រាប់មនុស្សជាទីស្រឡាញ់ វាមានតម្តែលៃ ២៥០០០ រៀលប៉ុណ្ណោះ។ ឬអាចទាក់ទងជាវដុំនិងរាយតាមរយៈលេខទូរសព្ទ ០១៥ ២១ ​៣១​ ១១ ៕

អត្ថបទ៖ សន្យា

ចុចអាន៖ មិន​ធម្មតា! ប្រលោមលោក “បេះដូង​មេគង្គ” ទាក់ចិត្ត​ដល់​តួឯក​ប្រុស ស្រទន់​មន្ត​ស្នេហ៍ ស្លុង​អារម្មណ៍​តាម​សាច់រឿង

ចុចអាន៖ ទីបំផុតហ្វេនៗអាចអានប្រលោមលោកស្នេហាកក់ក្តៅបំផុតមួយហ្វ្រីហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម