សេចក្ដីជូនដំណឹង
អ្នកនិពន្ធ ម៉ីសន សុធារី បានចេញការជូនដំណឹងមួយដើម្បីបង្ការទប់ស្កាត់ការបោកប្រាស់
ដើម្បីទប់ស្កាត់ការបោកប្រាស់ និងការយល់ច្រឡំនានា អ្នកនិពន្ធ ម៉ីសន សុធារី បានជូនដំណឹងដល់មិត្តអ្នកអាន និងអ្នកតាមដានទាំងអស់ថា ក្រៅពីមានការងារជាមួយសារព័ត៌មានកម្ពុជា និងមានគេហទំព័រ Meysansotheary.com ផ្ទាល់ខ្លួន អ្នកនាងមិនមានការងារផ្សព្វផ្សាយ ឬចែករំលែកណាមួយជាមួយអង្គការ ស្ថាប័ន ឬក្រុមហ៊ុនណាឡើយ មិនថាវេទិកាអប់រំ មណ្ឌលសិក្សា ឬការងារកៀរគរមនុស្ស។

អ្នកនិពន្ធ ម៉ីសន សុធារី បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៨ ខែ តុលានេះដោយបញ្ជាក់ថា៖«ប្រសិនបើបងប្អូនបានឃើញឈ្មោះ ឬរូបភាពរបស់ខ្ញុំ ស្នាដៃ និងអ្វីៗទាក់ទងនឹងខ្ញុំនៅទីណាផ្សេងៗពាក់ព័ន្ធនឹងការកៀរគរមនុស្ស សន្យាផ្តល់ការបណ្តុះបណ្តាលអ្វីជាដើម សូមបញ្ជាក់ថា នោះអាចជាការបោកប្រាស់ និងសូមមេត្តាផ្តល់ដំណឹងមកក្រុមការងាររបស់ខ្ញុំជាបន្ទាន់»។
អ្នកនិពន្ធ ម៉ីសន សុធារី សង្កត់ធ្ងន់ថា ការងាររបស់អ្នកនាងរួមមាន និពន្ធសៀវភៅ ការផលិតអត្ថបទវិដេអូ និងបទសម្ភាសន៍ និងការបង្វឹកអ្នកនិពន្ធថ្មីៗ ដែលត្រូវបានចេញផ្សាយតែនៅកាសែត KampucheaThmey និងតាមរយៈគេហទំព័រ MeysanSotheary.com ប៉ុណ្ណោះ។

គួរកត់សម្គាល់ថា អ្នកនិពន្ធជើងចាស់ ម៉ីសុន សុធារី បានទទួលការកោតសរសើរយ៉ាងទូលំទូលាយពីសាធារណជន និងអ្នកអានចំពោះការសរសេរយ៉ាងទូលំទូលាយ ដែលបាននិពន្ធរឿងជាច្រើនប្រភេទ រឿងប្រលោមលោក រឿងអប់រំ រឿងខ្លី និងរឿងភាគល្បីៗជាច្រើន៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


