Connect with us

KPT+

ពិតអត់? អ្នកស្រឡាញ់ពណ៌ខៀវមានការទទួលខុសត្រូវខ្ពស់!

បានផុស

នៅ

ចិត្តវិទូលើកឡើងថា ពណ៌ខៀវ ជាពណ៌តំណាងការជឿទុកចិត្ត ការទទួលខុសត្រូវ និងភាពស្មោះត្រង់។

បើតាមទស្សនៈអ្នកចិត្តវិទ្យាពណ៌ បានឲ្យដឹងថា មនុស្សនិយមចូលចិត្តពណ៌ខៀវ ជា​បុគ្គល​ដែល​អាច​ទុកចិត្តបាន និងមានទំនួលខុសត្រូវខ្ពស់។

ពណ៌នេះ ត្រូវ​បាននិមិត្តរូប​ឲ្យ​សន្តិភាព​ក្នុង​សង្គម រី​ឯ​ចំពោះ​មនុស្ស វា​តំណាង​សុភមង្គល​ផ្លូវ​ចិត្ត​យ៉ាង​ជ្រាលជ្រៅ។

ចិត្តវិទូបន្ថែមថា អ្នកអាចពឹងផ្អែកលើមនុស្សស្រឡាញ់ពណ៌ខៀវបានគ្រប់ពេល ព្រោះគេ​ជា​បុគ្គល​ចូលចិត្ត​ឲ្យ​មនុស្សម្នា​ទទួលបានភាពសុខសាន្ត ហើយគេរមែងសម្រាលទុក្ខ​លំបាករបស់​អ្នក​ដទៃ​អស់​ពី​លទ្ធភាព​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថាទាំងកន្លែងរស់នៅនិងកន្លែងធ្វើការនោះទេ បុគ្គលនេះតែងតែមានសណ្តាប់ធ្នាប់ របៀប​រៀបរយ និង​មានទិសដៅជីវិតច្បាស់លាស់ណាស់។

ក្រៅពីចូលចិត្តសន្តិភាពនិងភាពស្ងប់ស្ងាត់ មនុស្ស​ប្រភេទ​នេះ​រមែង​រក​ពេល​ឲ្យ​ខ្លួន​បាន​សម្រាក​លំហែកាយ ព្រោះវាធ្វើឲ្យគេកាត់បន្ថយភាពតានតឹង បង្កើតអារម្មណ៍ធូរស្រាល និងបើកចិត្តឲ្យ​មានសេរីភាព។

មនុស្សដែលស្រឡាញ់ពណ៌ខៀវ មានស្មារតីការលះបង់ខ្លាំងចំពោះក្ដីសុខអ្នកជុំវិញខ្លួន។ បើជាសិស្ស គេខិតខំសិក្សាណាស់ បើជាសាសនិក គេ​ប្រតិបត្តិ​ជំនឿ​របស់ខ្លួន​បាន​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​បើ​ជា​បុគ្គលិក​ស្ថាប័ន គេសង្វាតប្រឹងប្រែងធ្វើការ​មែនទែន។

ចំណុចពិសេសនៃមនុស្សចំណូលពណ៌ខៀវ គឺចេះបត់បែនទៅតាមការផ្លាស់ប្តូរបានរហ័ស ក៏ដូចជា​ហ៊ានប្រឈម​មុខគ្រប់បញ្ហា។

ទន្ទឹមនឹងមានលក្ខណៈសម្បត្តិល្អៗ ជួនកាល​បុគ្គលនេះ​ជា​មនុស្ស​មាន​ភាព​ម៉ឺងម៉ាត់​ជ្រុល​ហួសហេតុ​ពេក ឧស្សាហ៍​ក្រៀមក្រំ គិត​ច្រើន និង​ឆាប់ធ្លាក់ទឹកចិត្ត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Empowered

ចុចអាន៖ចំណាយ​តិច​តែ​សប្បាយ​អស់ដៃ​ សម្រាប់​អ្នក​គ្រោង​ទៅ​​មណ្ឌល​គិរី​បែបផ្សងព្រេង

ចុចអាន៖មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម