KPT+
មេរៀនធំ ២ ដែលមហាសេដ្ឋី Bill Gates និងភរិយាកំពុងបង្រៀនកូនៗ
កាលពី មហាសេដ្ឋីលោក Bill Gates និងភរិយាលោកស្រី Melinda បានចូលរួមក្នុងកម្មវិធីជំនួបសិស្សវិទ្យាល័យមួយនៅទីក្រុងញូវយ៉ក លោកបានថ្លែងប្រាប់អ្នកចូលរួមពីរបៀបបង្រៀនកូនដែលគ្រួសារមហាសេដ្ឋីនេះតែងតែអនុវត្ត។ ក្រៅពីធ្វើជាគំរូល្អដល់កូនៗ គូស្វាមីភរិយាមួយគូនេះមានមេរៀនសំខាន់ពីរដែលកំពុងចែកដល់កូនរបស់ពួកគេជារឿយៗ។

១. រៀបការជាមួយមនុស្សដែលត្រឹមត្រូវ ៖ លោកស្រី Melinda ភរិយារបស់លោក Bill Gates និយាយថា មេរៀនមួយដែលអ្នកទាំងពីរកំពុងបង្រៀនកូនញឹកញាប់បំផុតនោះគឺ ប្រសិនបើពួកគេជ្រើសរើសដៃគូជីវិត ត្រូវជ្រើសរើសឱ្យបានត្រឹមត្រូវ ព្រោះវាជាការសម្រេចចិត្តដ៏សំខាន់បំផុតនៅក្នុងជីវិត។ លោកស្រីបន្ថែមថា រឿងគូស្រករសំខាន់ជាងអ្វីដែលរៀននៅសាលាឬមហាវិទ្យាល័យ ហើយវាក៏សំខាន់ជាងការងារទៅទៀត។ ជាការពិតការជ្រើសរើសដៃគូជីវិត វាពិតជាមានសារៈសំខាន់ណាស់ ពីព្រោះក្នុងនាមជាដៃគូជីវិត គឺអាចជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈបាន ហើយពួកគេក៏ជាកម្លាំងចិត្តមួយផ្នែកដែលអាចធ្វើឱ្យដៃគូក្លាយទៅជានរណាម្នាក់ដែលមិននឹកស្មានដល់ ។ ហេតុដូចនេះហើយទើបលោកស្រី Melinda បានបញ្ជាក់បន្ថែមថា ត្រូវព្យាយាមជ្រើសរើសគូជីវិតដោយប្រុងប្រយ័ត្ននិងដោយប្រាជ្ញាបំផុត។

២. ភេទមិនមែនជាអ្វីដែលយើងយកមកកំណត់ជម្រើសរបស់យើងទេ ៖ លោកស្រី Melinda បានសរសេរនៅក្នុងទស្សនាវដ្តីថាមស៍ក្នុងឆ្នាំ ២០១៧ ថា “ Bill និងខ្ញុំតែងតែរំឭកខ្លួនក្នុងនាមជាឪពុកម្តាយដែលនឹងចិញ្ចឹមកូនៗរបស់យើងដោយឱ្យពួកគេជឿថា ពួកគេអាចធ្វើអ្វីៗបានដោយគ្មានការកំណត់ពីភេទរបស់ពួកគេ មិនថាពួកគេជាស្រី ឬជាប្រុសនោះទេ” ។ លោកស្រីបានបន្តថា “ ឪពុកម្តាយរបស់ខ្ញុំបានបង្រៀនខ្ញុំនិងប្អូនស្រីថា ពួកយើងអាចធ្វើអ្វីៗទាំងអស់ដែលបងប្អូនយើងអាចធ្វើបាន” ។ ទាំងនេះជាមេរៀនដ៏មានតម្លៃហើយនាងនឹងចែករំលែកវាទៅដល់កូនៗរបស់នាងដូចគ្នា។
លោក Bill Gates ជាស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកនិងជាមហាសេដ្ឋីលំដាប់ទី ២ លើពិភពលោកផងដែរ។ មហាសេដ្ឋីមានទ្រព្យសម្បត្តិវាល់ពាន់លានដុល្លាររូបនេះ និងភរិយាអ្នកស្រី Melinda បច្ចុប្បន្នមានកូនស្រី ២ នាក់ និងកូនប្រុសម្នាក់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNBC
ចុចអាន៖ អ្នកណានៅពីក្រោយសកម្មភាព សប្បុរសធម៌នៃមហាសេដ្ឋី BILL GATES?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


