Connect with us

KPT+

៥ ​យ៉ាងនេះប្រុសៗទុកថាសំខាន់ខ្លំាងពីមនុស្ស​ស្រីដែលគេចាប់អារម្មណ៍

បានផុស

នៅ

យើងធ្លាប់ឮមកថា បុរសមិនសូវយកចិត្តទុកដាក់លើរឿងជ្រាលជ្រៅវែងឆ្ងាយ ហើយឆាប់មើលតែអ្វីៗដែលនៅខាងក្រៅប៉ុណ្ណោះ ដូចជាភាពឡូយឆាយ ការនិយាយល្អៗ ឬមាយាទរាបសា។ល។

ការពិតមិនមែនអ៊ីចឹងទេ! បុរសភាគច្រើនតែងយកចិត្តទុកដាក់លើរឿងផ្សេងៗទៀត ​ដែលស្ត្រីជួនកាលក៏មិនគិតដល់។

១. ការបង្ហាញទឹកមុខ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រុសៗមិនមែនត្រឹមតែសម្គាល់តែទឹកភ្នែកឬស្នាមញញឹមស្រ្តីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏យកចិត្តទុកដាក់លើកែវភ្នែករបស់នារីខ្លាំងផងដែរ។ ការបង្ហាញចេញលើទឹកមុខស្ត្រី ធ្វើឲ្យបុរសចាប់អារម្មណ៍ចង់ដឹងចំពោះនាងកាន់តែខ្លាំងទ្វេរឡើង។ ជួនកាលការប្រាស្រ័យទាក់ទងដោយគ្មានពាក្យអីនិយាយគ្នា ក៏អាចធ្វើឱ្យបុរសៗរំភើប ព្រោះវាធ្វើឱ្យពួកគេមានអារម្មណ៍ពិសេសដោយគ្រាន់តែសម្លឹងមុខនាង។

២.​ ពណ៌សម្លៀកបំពាក់

មនុស្សស្ទើរគ្រប់គ្នាសុទ្ធតែដឹងថាពណ៌អាចប៉ះពាល់ដល់អារម្មណ៍និងចំណង់តាមរបៀបផ្សេងៗគ្នា។ ពណ៌ក្រហមតំណាងឱ្យថាមពលនិងចំណង់ចំណូលចិត្ត។ ពណ៌ខ្មៅតំណាងឱ្យភាពឆើតឆាយ ភាពជឿជាក់ព្រមជាមួយភាពអៀនខ្មាស់ រីឯពណ៌ផ្កាឈូកតំណាងឱ្យភាពកក់ក្តៅនិងទន់ភ្លន់។ ដូច្នេះនៅពេលដែលស្ត្រីជ្រើសរើសពណ៌ណាមួយដើម្បីចេញទៅក្រៅជាមួយមិត្តប្រុសឬប្តី នាងកំពុងបញ្ជូនសញ្ញាទៅឲ្យដៃគូថានាងត្រូវការអ្វី។ នេះជារឿងសម្ងាត់ដែលបុរសទទួលដឹងយ៉ាងងាយ។

៣. របៀបសរសេរផ្ញើសារ

ពេលខ្លះស្រីៗពិតជាមិនដឹងទេថា ការដែលនាងផ្ញើសារទៅបុរសៗធ្វើឲ្យគេរសាប់រសល់ ចម្លែកចិត្តយ៉ាងណានោះ។ យើងធ្លាប់តែឃើញនារីរមួលខ្លួនពេលឃើញសារប្រុសៗ តែបុរសក៏មានអារម្មណ៍មិនចាញ់នាងឡើយ។ តាមពិតទៅប្រុសៗក៏យកចិត្តទុកដាក់ខ្លាំងណាស់ដែរលើរបៀបសរសេររសារបស់នារីទៅកាន់ខ្លួន ដោយគេចង់ដឹងនិងខ្វល់ខ្វាយថា តើនាងមានអារម្មណ៍បែបណាចំពោះគេ។

៤. ភេសជ្ជៈ និងអាហារ

តិចច្រឡំថា ប្រុសៗអត់គិតររឿងចំណីចំណុកដែលស្រីៗញ៉ាំ! ប្រុសៗយកចិត្តទុកដាក់ជានិច្ចពីភេសជ្ជៈដែលនារីផឹកមិនថាជា ស្រាឬភេសជ្ជៈប៉ូវកម្លាំង និងយកចិត្តដាក់លើរសជាតិអាហារដែលនាងញ៉ាំគ្រប់ប្រភេទ។ គេយកចិត្តទុកដាក់ចំពោះរឿងនេះ ព្រោះតែគេចង់បញ្ជារទិញចំណីឲ្យត្រូវចិត្តនាង។

ពេលខ្លះនៅពេលណាត់ជួបគ្នា នារីមួយចំនួនតែងកុម្មង់អាហារមានបន្លែ ព្រោះមិនហ៊ានហៅសាច់ញ៉ាំដោយខ្លាចចិត្តមិត្តប្រុស ​ទាំងដែលខ្លួនមិនចូលចិត្តបន្លែផង។ ប៉ុន្តែវាក៏បង្ហាញថានាងជាមនុស្សអឹមអៀនច្រើននិងមិនសូវជឿជាក់។ ឯនារីខ្លះវិញនាងហ៊ានកុម្មង់អ្វីដែលនាងចូលចិត្តញ៉ាំ ហើយនោះវាបង្ហាញថានាងជាមនុស្សឯករាជ្យម្នាក់។ ទោះនាងញ៉ាំសាច់ច្រើនក្ដី ក៏បុរសមានអារម្មណ៍ស្រួលចិត្តដែរ ព្រោះពួកគេណាត់ជួបជាមួយមនុស្សមិនមែនទន្សាយទេ។ ជាការពិតវាមិនមែនមានន័យថា ស្ត្រីគួរតែញ៉ាំតែអាហារដែលមានជាតិខ្លាញ់ដើម្បីធ្វើឱ្យបុរសចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែនាងគ្រាន់តែត្រូវចាំថា ខ្លួនអាចបញ្ជាទិញអ្វីគ្រប់យ៉ាងដែលនាងចង់បាន ដោយមិនត្រូវស្ទាក់ស្ទើរទេ ហើយនោះជាភាពទាក់ទាញក្នុងនាមនាងជានាង។

៥. របៀបតុបតែងខ្លួន

មែនហើយ! បុរសយកចិត្តទុកដាក់លើសម្លៀកបំពាក់។ ពួកគេមិនខ្វល់ពីម៉ាកផលិតផលថ្មីៗ ឬស្លាកតម្លៃទេ។ ប៉ុន្តែពួកគេនឹងយកចិត្តទុកដាក់ជានិច្ចចំពោះភាពឆើតឆាយ ស្ទីលតែងខ្លួន ហើយគេក៏ចាប់អារម្មណ៍នឹងភាពសាមញ្ញរបស់នាងដែរ។ ទោះបីបុរសចូលចិត្តភាពឆើតឆាយដែលងាយទាក់ភ្នែកក៏ពិតមែន តែគេមិនភ្លេចចំណុចទាក់ទាញម្យ៉ាងទៀតរបស់នារីនោះគឺ ទំនុកចិត្ត។ បើនាងមើលទៅអស្ចារ្យ ប៉ុន្តែមានអារម្មណ៍ខ្មាស់អៀនច្រើននិងញ័រៗដូចកណ្ដុរធ្លាក់ទឹក ពិតណាស់គ្មាននរណាមានអារម្មណ៍ល្អដាក់នោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Brightside

ចុចអាន៖ មនុស្សស្រីធ្លាប់ជួបព្យុះភ្លៀងរាប់មិនអស់ នឹងបង្រៀនខ្លួនឯងឲ្យរឹងមាំលើរឿងទាំងនេះ

ចុចអាន៖ រឿងសម្ងាត់ ៧ យ៉ាងរបស់ស្រីៗដែលប្រុសៗស្មានមិនត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម