KPT+
មកដឹងពីការពិតធ្វើឲ្យបុរសមានចុងសុដន់ដូចមនុស្សស្រី
អ្នកសិក្សាអំពីការវិវត្តន៍របស់មនុស្សតាមរយៈឯកសារផូស៊ីល និងបុរាណវត្ថុវិទ្យាលោក Ian Tattersall បានឲ្យដឹងថា មនុស្សប្រុសមានចុងសុដន់ដូចមនុស្សស្រីព្រោះការវិវត្តន៍កាលនៅក្នុងពោះម្ដាយ លោកនិយាយថា “បុរសនិងស្ត្រីសុទ្ធតែត្រូវបង្កើតឡើងពីប្លង់ហ្សែនដូចគ្នា បន្ទាប់មកពួកគេប្រែខុសគ្នាវិញពេលអភិវឌ្ឍពេញលេញ” ។


យោងទៅតាមសៀវភៅ Exploring the Biological Contributions to Human Health គេបង្ហាញថា អំឡុងពេលប៉ុន្មានសប្ដាហ៍ដំបូងអំប្រ៊ីយ៉ុងញី-ឈ្មោលគឺលូតលាស់ដូចគ្នាបូករួមទាំងការដុះលូតលាស់នៃចុងសុដន់ដែរ រហូតដល់សប្ដាហ៍ទី៦ ទៅទី៧ ទើប ក្រូម៉ូសូម Y ជំរុញឱ្យមានការវិវត្តន៍នៃពងស្វាសដែលជាសរីរាង្គរក្សាទុកមេជីវិតឈ្មោល និងផលិតអ័រម៉ូនតេស្តូស្តេរ៉ូន ។

បន្ទាប់ពីពងស្វាសត្រូវបានបង្កើតឡើង ទារកអាយុ ៩ សប្ដាហ៍ចាប់ផ្ដើមផលិតអ័រម៉ូនតេស្តូស្តេរ៉ូនដោយផ្លាស់ប្ដូរសកម្មភាពហ្សែននៃកោសិកានៅក្នុងប្រដាប់បន្តពូជនិងខួរក្បាល ប៉ុន្តែក្បាលសុដន់គឺនៅដដែល មិនបាត់ទៅណាទេ ណាមួយចុងសុដន់មិនបង្កការប៉ះពាល់ដល់បុរសសោះឡើយ ដូច្នេះការដកចេញក៏មិនចាំបាច់សម្រាប់ពួកគាត់ដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រឿងវិទ្យាសាស្ត្រពិត ១២ ប្រភេទ មិនមានបង្រៀននៅក្នុងសាលាឡើយ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


