KPT+
បច្ចេកទេស ៦ យ៉ាង ធ្វើឲ្យការរស់នៅក្នុងអំឡុងកូវីដ មិនភិតភ័យនិងដូចធម្មតា
ចាប់តាំងពីការផ្ទុះឡើងនៃកូវីដ របៀបរស់នៅរបស់មនុស្សជាច្រើនមានភាពខុសគ្នា។ ការផ្លាស់ប្ដូរ ច្រើនពេកនៅក្នុងការរស់នៅ នឹងជៀសផុតពីឱកាសដែលជះឥទ្ធិពលដល់ជីវិតនិងអ្នកដែលនៅជុំវិញ។
ហេតុដូច្នេះហើយ យើងបានចែករំលែកបច្ចេកទេសចំនួន ៦ សម្រាប់ការរស់នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ទាំងអស់គ្នា អាចសាកល្បងនិងអនុវត្តបាន។
១ ធ្វើម្ហូបដោយខ្លួនឯង

រោគរាតត្បាត កំពុងវាយលុកពាសពេញពិភពលោក។ ជាលទ្ធផលគ្រួសារជាច្រើនត្រូវការរស់នៅក្នុងផ្ទះ តាមដែលអាចធ្វើបានរៀងៗខ្លួន។ ការចម្អិនអាហារសាមញ្ញនៅផ្ទះ នឹងផ្តល់ឲ្យអ្នកនូវអារម្មណ៍នៃការរស់នៅធម្មតាបំផុត ដែលគ្រួសារជាច្រើនមានពេលវេលាដើម្បីចូលទៅក្នុងផ្ទះបាយ និងចម្អិននៅផ្ទះរួមគ្នា។ អ្នកក៏អាចបង្កើតម៉ឺនុយដែលមានសុខភាពល្អចំពោះគ្រួសារ ក្នុងសម័យកូវីដនេះបានដែរ។
២ ឆាប់ចូលគេងនិងក្រោកនៅព្រឹកព្រលឹម
ត្រូវប្រញាប់ចូលគេងពីព្រលប់ និងក្រោកនៅពេលព្រឹកព្រលឹម ដើម្បីធ្វើកលំហាត់ប្រាណ។ វាមិនត្រឹមតែមានន័យក្នុងការរស់នៅធម្មតាប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យមានអារម្មណ៍ថា អ្នកកំពុងរស់នៅក្នុងជីវិតបែបធម្មតា មិនមែនសម័យកូវីដ។ ដំណេកគ្រប់គ្រាន់នឹងជួយការពាររាងកាយប្រឆាំងនឹងវីរុស និងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តផងដែរ។
៣ ធ្វើសកម្មភាពដែលចូលចិត្តធ្វើ
សកម្មភាពដែលអ្នកចូលចិត្ត មិនថាជាចំណង់ចំណូលចិត្តឬអ្វីដែលអ្នកចាប់អារម្មណ៍។ ក្រៅពីជួយខ្លួនយើងរៀនអ្វីថ្មីៗ វាក៏ជួយឲ្យមានអារម្មណ៍ដូចជារស់នៅក្នុងជីវិតធម្មតាដែរ។ យើងសូមផ្ដល់អនុសាសន៍ឲ្យអ្នកស្វែងរកសកម្មភាពដែលអ្នកចង់សាកល្បង ដូចជាលំហាត់សិល្បៈ ការដុតនំ ធ្វើម្ហូប ឬការរៀបចំផ្ទះ អានសៀវភៅ ធ្វើអ្វីដែលធ្លាប់ចូលចិត្តពីមុន។
៤ ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ

ធ្លាប់តែជួបជុំគ្នាជជែកលេងទល់មុខ ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្ដូរដោយការមើលតាមកញ្ចក់ទូរសព្ធឬកុំព្យូទ័រវិញ។ ការមើលឃើញមិត្តភ័ក្ដិឬមនុស្សជាទីស្រលាញ់នៅក្នុងស្ថានភាពនេះ គឺពិបាកណាស់។ ហេតុដូច្នេះហើយ រឿងអស់នេះ វាតែងតែមានសារៈសំខាន់ ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់ ក្នុងពេលរាតត្បាត។ ការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្ដិឬនរណាម្នាក់ ដែលយើងមានអារម្មណ៍ល្អ នៅពេលនិយាយតាមអ៊ិនធរណេត ធ្វើឲ្យយើងមានអារម្មណ៍ដូចជារស់នៅធម្មតាដែរ។
៥ សម្រាកខ្លះហូបអីដើម្បីសុខភាពទប់ទល់ជំងឺ
ក្នុងសម័យបច្ចុប្បន្ន មនុស្សគ្រប់គ្នាវីវក់នឹងការងារ រហូតមិនមានពេលវេលាដើម្បីសម្រាកពេញលេញ និងភ្លេចមើលថែខ្លួនឯង។ ប៉ុន្តែចូលមកដល់ការរិតត្បិតគំលាតសង្គម គ្រប់គ្នាត្រូវធ្វើការពីផ្ទះ។ ខណៈពេលដែលមនុស្សមួយចំនួនអាចមានពេលទំនេរច្រើនពេលធ្វើការពីផ្ទះ សូមរកសកម្មភាពដែលអាចធ្វើបាន សូម្បីតែចលនារាងកាយ ព្រោះវាជួយការពារការធ្លាក់ទឹកចិត្តនិងជំងឺផ្សេងៗ។
៦ ព្យាយាមកែប្រែអាកប្បកិរិយារបស់យើងទៅនឹងការរស់នៅ

ក្នុងស្ថានភាពនេះ ចាំបាច់ណាស់ក្នុងការកែប្រែអាកប្បកិរិយារបស់អ្នកឲ្យបានល្អ។ ព្យាយាមកុំភ័យស្លន់ស្លោ ឬព្រួយបារម្ភច្រើនពេក។ ដោយសារតែនោះអាចបណ្ដាលឲ្យមានអារម្មណ៍នៃភាពមិនទៀងទាត់ នៅក្នុងការរស់នៅប្រចាំថ្ងៃ។ ការព្យាយាមកែប្រែអាកប្បកិរិយារបស់អ្នក ទៅនឹងជីវិតធម្មតាតាមដែលអាចធ្វើទៅបាន អាចជួយឲ្យអ្នកឃ្លាតឆ្ងាយពីអារម្មណ៍រំខាន ជាពិសេសអារម្មណ៍អវិជ្ជមាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ វិធី ដោះស្រាយបញ្ហានៃវិបត្តិកូវីដគ្រប់ប្រភេទ ដែលមនុស្សគ្រប់គ្នាកំពុងភ័យខ្លាច បានយ៉ាងប្រសើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


