ការ​ប្រយុទ្ធ​ប្រឆាំងកូវីដ គឺជា​កាតព្វកិច្ច​​យើង​ទាំងអស់​គ្នា​ ត្រូវ​​អនុវត្ត​ដាច់ខាត​ បើ​ចង់​ឲ្យ​ស្ថានភាព​មក​ដូច​ធម្មតា
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ការ​ប្រយុទ្ធ​ប្រឆាំងកូវីដ គឺជា​កាតព្វកិច្ច​​យើង​ទាំងអស់​គ្នា​ ត្រូវ​​អនុវត្ត​ដាច់ខាត​ បើ​ចង់​ឲ្យ​ស្ថានភាព​មក​ដូច​ធម្មតា

បានផុស

នៅ

កូវីដ ១៩ កំពុងរស់នៅក្បែរយើងគ្រប់គ្នា នេះមិនមែនជាសេណារីយ៉ូដូចក្នុងកុនភាគឡើយ។ មនុស្សទាំងអស់ត្រូវ​ប្ដូរ​ទម្លាប់​រស់នៅ​ ការ​គិត​ ការ​ហូបចុក ​និង​គ្រប់យ៉ាង​ទាំងអស់​ដែល​ធ្លាប់​មាន​ពី​មុន​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាងបុគ្គលិកគ្រប់ជាន់ថ្នាក់ ​ដែលបាន​ឈរ​ជើង​ជួរ​មុខ​ លោក​កំពុង​តែ​ហត់នឿយ​ធ្វើការ​មិន​គិត​យប់​ថ្ងៃ ដើម្បី​ការពារ​សុវត្ថិភាពពលរដ្ឋ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​កូវីដ ដែល​កំពុង​តែ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​កាន់​តែ​ច្រើន​ឡើងៗ។

ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ ទោះ​មិន​បាន​ជួយអ្វីដល់រដ្ធាភិបាល តែបើយើង​គប្បី​ស្ដាប់តាម​អនុសាសន៍​របស់​រដ្ឋាភិបាល​ឬក្រសួងសុខាភិបាល​ នេះមិនខុសអីពី​យើង​បាន​ជួយ​ជាតិ​របស់​យើង​ដូចគ្នា​ដែរ។

យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​កូ​វីដ​ គឺជា​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា បើទោះបី​យើង​ជា​ពលរដ្ឋ​សាមញ្ញ ក៏ត្រូវ​ចូលរួម​ឲ្យ​សកម្ម ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្ការ ទប់ស្កាត់ ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ដែល​កំពុង​រាតត្បាត​ពេញ​ផ្ទៃ​ប្រទេស​។

ជាពិសេស​ពលរដ្ឋ​ត្រូវតែ អនុវត្ត​នូវ​វិធានការ ៣​ការពារ ៣​កុំ​របស់​សម្តេចតេ​ជោ ហ៊ុន សែន និង​បន្ត​ចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់អ្នក​ពាក់ព័ន្ធ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។ សូមកុំបន្តចម្លង​ទៅ​អ្នក​ផ្សេង ​ជា​ពិសេស​បងប្អូន​ឪពុកម្ដាយ​ចាស់ៗ​របស់​យើង។ សូម​កាត់បន្ថយ​កន្លែង​ត្រូវ​ទៅ​ ដែល​មិន​ចាំបាច់ ​កុំ​ដល់​ពេល​នាំ​រោគ​ហើយ​ស្ដាយក្រោយ។

ការ​អនុវត្ត​វិធានការ វិធានការ ​៣​ការពារ រួមមាន ​ពាក់​មាស់ លាងដៃ ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម គម្លាត​សុវត្ថិភាព​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ ឡើងទៅ ឲ្យ​បាន​គ្រប់គ្នា​និង​គ្រប់​ទីកន្លែង​។ ចំណុច​បី​ការពារ​នេះ​សំខាន់​ខ្លាំង​ណាស់ ​ធ្វើ​ដូច្នេះ​ទើប​អាច​យកឈ្នះ​លើ​​កូ​វីដ​ បាន​ដោយ​ជោគជ័យ។

ចំណែក​វិធានការ​៣​កុំ​រួមមាន ៖​កុំ​ចូលទៅ​កន្លែង​បិទ​ជិត ​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីន​ត្រជាក់​ច្រើនពេក។ កុំ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​។ កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃ​គ្នា កុំ​កៀក​ស្មា​គ្នា កុំ​អោប​គ្នា​ជាដើម។

លោ Tedros Adhanom Ghebreyesus

ដោយឡែក​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) លោកTedros Adhanom Ghebreyesus បានចែករំលែកវិធី ៥ យ៉ាង​ដល់​ប្រជាជន​ទូទាំង​ពិភពលោក​ឲ្យ​អនុវត្ត​ដើម្បី​រក្សាសុខភាព និងចៀសឆ្ងាយការឆ្លង​អំឡុងជំងឺរាតត្បាតកូវីដ នេះ ៖

១. ញ៉ាំអាហារដែលមានគុណភាព សុវត្ថិភាព និងសំបូរទៅដោយសារធាតុបំប៉ន និងជីវភាព ។

២. កំណត់ទៅលើការទទួលទានគ្រឿងស្រវឹង និងបញ្ចៀសភេសជ្ជៈដែលមានជាតិស្ករច្រើន ។

៣. ហាមជក់បារី ព្រោះការជក់បារី អាចជួយបង្កើនគ្រោះថ្នាក់នៃការចម្លងជំងឺកូវីដ ១៩ ។

៤. ត្រូវហាត់ប្រាណឲ្យបានច្រើន ។

៥. ថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អ ដើម្បីបញ្ចៀសភាពតានតឹងនៅក្នុងអារម្មណ៍នាអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ៕​

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ វិធី ដោះស្រាយបញ្ហានៃវិបត្តិកូវីដគ្រប់ប្រភេទ ដែលមនុស្សគ្រប់គ្នាកំពុងភ័យខ្លាច បានយ៉ាងប្រសើរ

ចុចអាន៖មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

នយោបាយ៨ ម៉ោង មុន

ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី បដិសេធ​មិន​ពាក់ព័ន្ធ​ជាមួយ​ការយក​ត្រា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុម​ឆក់​យ៉ាងសកម្ម​ជាច្រើនលើក ចំនួន​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កែប សហការ​បង្ក្រាប​និង​ឃាត់ខ្លួន

កូវីដ-១៩៩ ម៉ោង មុន

បិទ​ខ្ទប់​វត្ត​ពោធិ​លង្ការ ក្រុង​សៀមរាប ដោយសារ​ផ្ទុះ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​មន្ត្រី​សង្ឃ​វត្ត​

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្អែកនេះ​ ​កម្ពុជា នឹង​ផ្តល់​វ៉ាក់សាំង​ Sinovac ២០​ម៉ឺនដូស ដល់ប្រទេសឡាវ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services