Connect with us

KPT+

ប្អូនៗជិតពេញវ័យ ត្រូវដឹងរឿងទាំងនេះ

បានផុស

នៅ

ប្អូនៗ​ជិត​ឈាន​ចូល​ពេញ​វ័យ ច្រើន​មាន​ការ​ពិបាក​ដឹង​ថា ​រាងកាយ​មាន​អ្វី​ប្រែ​ប្រួល​ខ្លះ ប្អូនៗ​មួយ​ចំនួន​មាន​អារម្មណ៍​ប្លែកខុស​ប្រក្រតី ប៉ុន្តែ​មិន​ដឹងថា​មូល​ហេតុ​អ្វី​ឲ្យ​ប្រាកដ។ បើចឹង​អាន​អត្ថបទ​ “Hello គ្រូពេទ្យ“ មួយ​នេះ​នឹង​បាន​យល់​ច្បាស់​ពី​ការ​ប្រែប្រួល​ក្នុង​រាងកាយ​ពេល​ពេញ​វ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ឈានចូលពេញវ័យ

ជា​ទូទៅ​ប្អូនៗ​ឈាន​ចូល​ពេញ​វ័យ​នៅ​ចន្លោះ​អាយុ​៨ទៅ​១៤ឆ្នាំ ប៉ុន្តែ​ជាក់​ស្តែង​ក្មេង​ស្រី​អាច​ចាប់​ផ្ដើម​ពេញ​វ័យ​នៅ​អាយុ​១១ឆ្នាំ រីឯ​ប្អូន​ប្រុស​ចាប់ពី​អាយុ​១២​ឆ្នាំ។

យ៉ាង​ណា តួលេខ​អាយុ​ចំពោះ​ក្មេងៗ​ឈាន​ចូល​ពេញ​វ័យ​ប្រែ​ប្រួល​ទៅ​តាម​លក្ខណៈ​ផ្សេង​ៗ​ពីគ្នា។ ឧ. ក្មេង​ស្រី​មាន​រាង​ធាត់​អាច​ឆាប់​ពេញ​វ័យ ជាង​ក្មេង​ស្រី​មាន​រាង​ស្គម ឬ​អ្នក​ហាត់​ប្រាណ​ច្រើន។ មួយ​ទៀត ចំពោះ​ប្អូនៗ​ឆាប់​​​ពេញ​វ័យ​ពេក (មុនអាយុ៨ឆ្នាំ) ឬ​មិន​ទាន់​ពេញ​វ័យ (ក្រោយអាយុ១ឆ្នាំ) ប្អូន​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិគ្រោះ និង​ពិនិត្យ​រក​មើល​ភាព​មិន​ប្រក្រតី​ក្នុង​រាងកាយ។

២ បម្រែបម្រួលរាងកាយពេលក្មេងស្រីពេញវ័យ

#ចាប់ផ្តើមមានរដូវ

#ឡើងសាច់ដុំ ប៉ុន្តែ​​​មិន​ដូច​សាច់​ដុំ​ក្មេង​ប្រុស​ទេ

#ចាប់ផ្តើមចេញរូបចេញរាង ត្រគាក​ក៏​ចាប់​ផ្ដើម​រីក​សាយ

#ឡើងគីឡូ ពិសេស​នៅ​តំបន់​ត្រគាក (ឡើង​គីឡូ​ក៏​មិន​ចាត់​ទុក​ជា​រឿង​អាក្រក់​នោះ​ដែរ ផ្ទុយ​ទៅ​វិញ ប្អូន​ស្រី​មិន​ឡើង​គីឡូ ប្អូន​ប្រហែល​អាច​ដោយ​សារ​មាន​ជំងឺ​អ្វី​មួយ​ក៏​ថា​បាន។ ប្អូន​ស្រី​គ្រប់​រូប​គប្បី​ទទួល​ទាន​អាហារ​​​​តុល្យភាព​ខ្ពស់ ដើម្បី​ប្រាកដ​ថា​ប្អូន​កំពុង​តែ​លូត​លាស់​អម​ជាមួយ​សុខភាព​ល្អ។)

#សុដន់ចាប់ផ្តើមធំជាងមុន៖ ក្បាល​សុដន់​អាច​ហើម​នៅ​ពេល​ដំបូង បន្ទាប់​មក​សុដន់​ទាំង​មូល​​​​ឡើង​ធំ​តែ​ម្តង។

#មានទឹករំអិលពណ៌ស (មាន​សណ្ឋាន​ជា​ចាហួយ) ហូរ​ចេញ​ពី​ទ្វារមាស​មុន ឬ​កំឡុង​ពេល​មក​រដូវ​​​ដោយ​សារ​វត្ត​មាន​អ័រម៉ូន​មួយ​ចំនួន​ត្រូវ​បាន​បញ្ចេញ ធ្វើ​ឲ្យ​អារម្មណ៍​ប្រែ​ប្រួល​មិន​ទៀង​ទាត់។

៣ បម្រែបម្រួលរាងកាយពេលក្មេងប្រុសពេញវ័យ

#ឡើងគីឡូ

#ស្មាររីកធំជាងមុន

#លិង្គនិងពងស្វាសរីកធំ

#សាច់ដុំចាប់ផ្តើមលូតលាស់ធំរឹងមាំជាងមុន

#លិង្គចាប់ផ្តើមឡើងរឹងមិនទៀង អាច​ធ្វើ​ឲ្យ​គេ​មាន​ការ​ខ្មាស​អៀន

#ចាប់ផ្តើមបែកសំលេង៖ បំពង់​សំឡេង​ប្អូន​ចាប់​ផ្ដើម​លូត​លាស់​ធំ​ជាង​មុន លៀន​ចេញ​មក​ក្រៅ​បន្តិច​បង្កើត​បាន​ជាគ្រាប់​ពក (Adam’s apple)។ សំឡេង​ប្អូន ប្រែ​ប្រួល​ពី​តូច​ទៅ​ធំ​មិន​ទៀងទាត់ ប៉ុន្តែ​នៅ​ពេល​ការ​លូត​លាស់​ចប់​សព្វ​គ្រប់ សំឡេង​នឹង​ប្រែ​ជា​ធម្មតា​វិញ ហើយ​មាន​លក្ខណៈ​ធ្ងន់​ជាង​មុន។

#សុដន់កលូតលាស់បន្តិចបន្តួចដែរ (ប៉ុន្តែ​ការ​លូត​លាស់​នេះ​នឹង​បញ្ឈប់​នៅ​ពេល​ណា​មួយ ក្នុង​ករណី​សុដន់​ប្អូន​ប្រុស​​​​រីក​ធំ​ជាង​ក្មេងស្រី គួរ​ទៅ​ពេទ្យ​ពិគ្រោះ​ពិនិត្យ​តាម​ដាន​ភាព​មិន​ប្រក្រតី​ណា​មួយ)។

កំឡុង​ពេល​ឆ្លង​កាត់​ភាព​ពេញ​វ័យ ជា​ពេល​វេលា​ពិបាក​មួយ​សម្រាប់​ប្អូនៗ​ព្រោះ​តម្រូវ​ឲ្យ​​ប្អូនៗ​​​​​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​​​ប្តូរ។ យ៉ាង​ណា ដោយ​សារ​នេះ​ជា​រឿង​ធម្មជាតិ​​​​គ្មាន​នរណា​គេច​ផុត គឺ​គ្មាន​អ្វី​គ​​​ខ្មាសអៀន​​នោះ​ដែរ៕

អត្ថបទផ្ដល់ដោយ៖​ Hello Krupet

ចុចអាន៖ទង្វើយុវវ័យនិយមធ្វើទាំងនេះ ត្បិតជួយឲ្យធូរអារម្មណ៍មួយពេល តែប៉ះពាល់រាងកាយខ្លាំង

ចុចអាន៖យុវវ័យ​ស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម