ព័ត៌មានជាតិ
របាយការណ៍៖ ឆ្នាំ២០២៤ យុវវ័យចាប់អារម្មណ៍ថ្ងៃ១៤ កុម្ភៈ តិចជាងជិតពាក់កណ្តាល បើធៀបនឹង១៥ឆ្នាំមុន
របាយការណ៍របស់លោក តុង សុប្រាជ្ញ ដែលជាអនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ បង្ហាញថា ក្នុងឆ្នាំ២០២៤នេះ យុវវ័យកម្ពុជា មានការចាប់អារម្មណ៍ចំពោះថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់តិចជាងជិតពាក់កណ្តាល ដោយកាលពីឆ្នាំ ២០០៩ មាន ៦១,២% ប៉ុន្តែ ក្នុងឆ្នាំ២០២៤នេះ មានតែ៣៤,៤%។ សម្រាប់អ្នកមានសង្សារវិញ មានការចាប់អារម្មណ៍ ដោយក្នុងឆ្នាំ២០០៩ គឺ៨១% ខណៈក្នុងឆ្នាំ២០២៤នេះ មានតែ ៣៩,០% ប៉ុណ្ណោះ។

របាយការណ៍ដដែលបង្ហាញថា បច្ចុប្បន្នក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ យុវវ័យមានការផ្លាស់ប្តូរផែនការច្រើន ប្តូរពីការទៅច្រៀងនៅខារ៉ាអូខេ ទៅកៀនស្វាយ កោះដាច់ ចូលផ្ទះសំណាក់ ឬ សណ្ឋាគារ មកដើរលេងនៅផ្សារទំនើប និងមើលកុនវិញ។ ចំពោះកន្លែងទីតាំងថ្មីទាំង២នេះ គឺមានលក្ខណៈបែបវិជ្ជមាន បង្ហាញពីក្តីស្រឡាញ់ និងបែបរ៉ូមែនទិចដែលមានលក្ខណៈស្រើបស្រាលផ្លូវភេទតិចជាង។ ចំពោះការទិញអំណោយឲ្យគ្នាសម្រាប់យុវវ័យមានគូសង្សារ ក៏មានការធ្លាក់ចុះជាងពាក់កណ្តាលដែរ គឺកាលពីឆ្នាំ២០០៩ មាន៧៦,៦% ទល់នឹងឆ្នាំ២០២៤ មាន ៤២,៥% ជាពិសេស ការឲ្យផ្កាតែម្តងមានការធ្លាក់ចុះជាងគេ។ យុវវ័យដែលមានគូ គឺប្តូរពីការទិញផ្កា មកទិញជាកាដូរថ្លៃៗ ដូចជាខោអាវ តុក្កតា និងគ្រឿអលង្ការឲ្យមិត្តស្រី និងមិត្តប្រុសរបស់ពួកគេទៅវិញ។ វាមានការថយចុះគួរឱ្យកត់សម្គាល់ចំពោះយុវវ័យដែលធ្វើសកម្មភាពរ៉ូមែនទិក ដូចជា ញ៉ាំបាយថ្ងៃត្រង់ និងពេលល្ងាច និងទៅក្លិបកម្សាន្តនានា នៅថ្ងៃនៃក្តីស្រឡាញ់ ប្រៀបធៀបទៅនឹងការសិក្សាស្រាវជ្រាវលើកមុនៗ។

ចំពោះចំណុចរសើបនៅក្នុងសង្គមនោះ ទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ ដែលអាចនឹងរួមភេទនៅថ្ងៃនៃក្តីស្រឡាញ់ខាងមុខនេះ ដើម្បីបង្ហាញពីក្តីស្រឡាញ់មានការធ្លាក់ចុះ៥ដង បើប្រៀបធៀបជាមួយនឹងការសិក្សាកាលពី១៥ឆ្នាំមុន គឺកាលពី២០០៩ (១២,៤%) ទល់នឹងឆ្នាំ២០២៤ (២,២%)។ ប៉ុន្តែ របៀបដែលយុវជនមានបំណងបង្ខំមិត្តស្រីរបស់ពួកគេឱ្យរួមភេទជាមួយ ប្រសិនបើមិត្តស្រីមិនយល់ព្រម នៅតែមិនផ្លាស់ប្តូរចំនួនករណីទេតាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៤។ យ៉ាងហោចណាស់ ២៤ ភាគរយនៃយុវជនមានបំណងរួមភេទ ដែលរំពឹងថា នឹងមានការរួមភេទនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ មានបំណងទិញកាដូថ្លៃៗ ដើម្បីដាក់សម្ពាធលើមិត្តស្រី ឬដៃគូរបស់ពួកគេ ហើយសមាមាត្រស្រដៀងគ្នានេះ គឺគ្រោងនឹងនាំដៃគូរបស់ខ្លួនចេញពីទីក្រុង ដើម្បីគេងជាមួយ។
ផ្ទុយទៅវិញ មួយភាគបី(៣២.០%) នៃយុវជនបានបង្ហាញថា ពួកគេនឹងរួមភេទ តែមិនរួមភេទ បើមិនមានការយល់ព្រមពីដៃគូរបស់គាត់ដោយបញ្ជាក់ថា៖ «ទេ! ខ្ញុំនឹងមិនអើពើនឹងការរួមភេទ ហើយគ្រាន់តែដើរលេងជាមួយគ្នា ដើម្បីសប្បាយ»។ របាយណ៍ការបញ្ជាក់ទៀតថា ភាគច្រើន យុវវ័យកង្វះចំណេះដឹងក្នុងការប្រើប្រាស់ស្រោមអនាម័យ មិនសូវមានចំណេះដឹងពីសិទ្ធិក្នុងការរួមភេទឡើយ។

សូមជម្រាបថា ការសិក្សាស្រាវជ្រាវរបស់លោក តុង សុប្រាជ្ញ ត្រូវបានរៀបចំ ដើម្បីធ្វើការពិនិត្យតាមដានបែបបរិមាណវិស័យ ដើម្បីប្រៀបធៀបលទ្ធផលនៃការស្រាវជ្រាវចំនួន៣ កាលពី១៥ឆ្នាំមុននៅឆ្នាំ២០០៩ និងពី១០ឆ្នាំមុននៅឆ្នាំ២០១៤ និងនៅ៥ឆ្នាំមុននៅឆ្នាំ២០១៩។ គម្រោងស្រាវជ្រាវនេះ គឺធ្វើការស្រាវជ្រាវទៅលើយុវវ័យដែលមានទ្រព្យសម្បតិ្តបង្គួរដែលមានអាយុពី ១៥ ទៅ២៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ។ ចំនួនយុវវ័យសរុបក្នុងការសិក្សាស្រាវជ្រាវ គឺ១ ៤៦៩នាក់ ក្នុងនោះប្រុសចំនួន៦៦៤ (៤៥,២%) និងស្រីចំនួន៨០៥ (៥៤,៨%)។ ពួកគេត្រូវបានបែងចែកចេញជា៤ផ្នែក គឺយុវជនដែលមានគូសង្សារ យុវជនដែលមិនមានគូសង្សារ យុវនារីដែលមានគូសង្សារ និងយុវនារីដែលមិនមានគូសង្សារ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


