សេដ្ឋកិច្ច
ធុងចិញ្ចឹមឃ្មុំ១០ យុវជនម្នាក់ អាចរកប្រាក់ចំណូលបាន ៣០០ដុល្លារ ក្នុងមួយខែ
យុវជនម្នាក់ ជានិស្សិតឆ្នាំទី២ មកពីខេត្តកំពង់ចាម មានសមត្ថភាពអាចចិញ្ចឹមឃ្មុំបែបធម្មជាតិ រកប្រាក់ចំណូលបានជាប្រចាំខែប្រមាណ ៣០០ ដុល្លារ ក្នុងមួយខែ បានយ៉ាងងាយស្រួល។

យុវជន អេល ស្លាម៉ាត់ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ ជំនាញកសិកម្ម នៃសាកលវិទ្យាភូមិន្ទកសិកម្មចំការដូង បានប្រាប់ កម្ពុជាថ្មី ថា គាត់ចាប់ផ្ដើមចិញ្ចឹមឃ្មុំបែបធម្មជាតិ នៅស្រុកកំណើតរបស់គាត់ ស្របពេលដែលគាត់ទើបចូលរៀនឆ្នាំទី២ ប៉ុណ្ណោះ។ អ្វីដែលជំរុញទឹកចិត្តឱ្យ ស្លាម៉ាត់ ជ្រើសរើសមុខរបរចិញ្ចឹមឃ្មុំ ក៏ដោយសារតែគាត់មានជំនាញកសិកម្មស្រាប់ និងមានបទពិសោធន៍ខ្លះ ទាក់ទងនឹងការចិញ្ចឹមឃ្មុំនៅក្នុងសហគមន៍របស់គាត់ ផងដែរ។

ស្លាម៉ាត់ បានប្រាប់ឱ្យដឹងទៀតថា ទោះបីការចិញ្ចឹមឃ្មុំ ក្នុងកសិដ្ឋានរបស់គាត់មិនទាន់មានស្ដង់ដា និងទំហំធំ ដូចជា កសិដ្ឋានផ្សេងទៀត ប៉ុន្តែ ស្លាម៉ាត់ នៅតែបន្តធ្វើវា ខណៈដែលចំណូលបានមកពីការចិញ្ចឹមឃ្មុំ បានត្រឹមតែ ៣០០ដុល្លារ ក៏គាត់សប្បាយចិត្តនឹងខិតខំធ្វើវាបន្តទៀត។
យុវជនរូបនេះ បន្តថា បច្ចុប្បន្នកសិដ្ឋានរបស់លោក មានធុងសម្រាប់ជាផ្ទះ និងជាជម្រកសត្វឃ្មុំ ត្រឹមតែ ១០ធុង ដោយក្នុង ១ធុង គាត់បានទិញពីគេមកមានតម្លៃ ១១០ដុល្លារ។

អ្វីដែលគួរឱ្យសរសើរនោះ កសិដ្ឋានខ្នាតតូចរបស់ ស្លាម៉ាត់ អាចផលិតផលទឹកឃ្មុំបែបធម្មជាតិបានចន្លោះពី ៥០លីត្រ ទៅ ៦០លីត្រ ក្នុងមួយខែ សម្រាប់លក់ចេញទៅកាន់ទីផ្សារ។
ទាក់ទងនឹងការចិញ្ចឹមឃ្មុំវិញ ស្លាម៉ាត់ បានបញ្ជាក់ដែរថា វាមានការលំបាកបន្តិចបន្ដួច ស្របពេលអាកាសធាតុប្រែប្រួលកម្ដៅខ្លាំង ជាក់ស្ដែងនៅពេលដែលមេឃ្មុំចេញក្រេបលម្អងផ្កា ក៏ត្រូវនឹងកម្ដៅខ្លាំង ម្យ៉ាងទៀតពេលស្វែងរកចំណី មេឃ្មុំ ក៏ត្រូវជួបប្រទះចំការដំណាំខ្លះ ត្រូវបាញ់ថ្នាំ ដំណាំផ្សេងៗ ដែលធ្វើឱ្យមេឃ្មុំ ត្រូវងាប់អស់ប្រមាណជាង ៧០% នាំឱ្យការផលិតទឹកឃ្មុំមានការថយចុះ គួរឱ្យកត់សម្គាល់ ផងដែរ។

សម្រាប់ពេលបច្ចុប្បន្ននេះ ទឹកឃ្មុំ របស់ស្លាម៉ាត់ ទើបតែអាចលក់ចេញទៅកាន់ទីផ្សារក្នុងស្រុក ក្នុងនោះមានដូចជា៖ ដូចជាហាងកាហ្វេ ភោគជនីយដ្ឋាន និងអ្នកបរិភោគតាមផ្ទះ ដែលតម្លៃលក់ចេញក្នុងទឹកឃ្មុំ១លីត្រ ស្មើនឹង ៨០០០០ រៀល។
គួរបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមឃ្មុំបែបធម្មជាតិនេះ មានទីតាំងស្ថិតនៅ ភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


