ជីវិតកម្សាន្ដ
ម្ចាស់មកុដ Miss Petite Global 2022 ចែករំលែកបទពិសោធន៍ដល់យុវវ័យជំនាន់ក្រោយ ដែលចង់សម្រេចក្ដីសុបិនធំ
កញ្ញា សារី ស្រីពេជ្រ ដែលជាម្ចាស់ម្កុដ Miss Petite Global 2022 ទើបឈ្នះពាននៅប្រទេសម៉ាឡេស៊ី បានថ្លែងសារផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយ ត្រូវតែព្យាយាមតស៊ូបើសិនជាស្រលាញ់ការប្រឡងកញ្ញាឯក ហើយសិក្សាឲ្យច្បាស់ពីកម្មវិធីនីមួយៗ ទើបអាចសម្រេចក្ដីសុបិនធំបាន។

បវរកញ្ញា សារី ស្រីពេជ្រ បាននិយាយទៅកាន់អ្នកគាំថា នាងមានតែអរគុណ Fan ចំពោះការគាំទ្រជួយលើកទឹកចិត្តនាងតាំងពីផ្ដើមកម្មវិធីប្រកួតដំបូង រហូតទទួលបានជោគជ័យ។ ដូច្នេះនាង ក៏បានជំរុញលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ ត្រូវតាំងចិត្តខ្ពស់បើស្រលាញ់ ហើយចង់ចូលប្រកួតក្នុងវិស័យមួយនេះ។

ងាកមកស្រីស្អាត សំអុល អែនណាអូមី Teen Star Cambodia 2022 For Wining 3 rd Runner Up In National Custom ក៏យល់ឃើញថា ការប្រកួតអន្ដរជាតិជាបទពិសោធន៍ធំ សម្រាប់ជីវិតនាងដែលទើបតែមានវ័យ ១៦ឆ្នាំនេះ។ កញ្ញា ក៏ជំរុញ និងលើកទឹកចិត្តឲ្យយុវវ័យជំនាន់ក្រោយ ជួយពង្រឹងសមត្ថភាពនិងការតាំងចិត្ដ ក៏ដូចជាស្មារតីឲ្យបានល្អ ក្នុងការប្រឡងបវរកញ្ញាលើកក្រោយៗ ទៀត។ បវរកញ្ញារូបនេះ បាននញ្ជាក់បន្ថែមដែរថា អ្វីដែលគូឲ្យយកចិត្តទុកដាក់នោះ គឺត្រូវរៀនសូត្រឲ្យបានខ្លាំង យកគំរូតាមរៀមច្បងដើម្បីឈានទៅសម្រេចគោលដៅ។

សូមបញ្ជាក់ថា ការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន របស់ម្ចាស់ពានខាងលើនេះ ធ្វើឡើងតាមរយ:ការបង្ហាញខ្លួនក្នុងកម្មវិធី Fan Meeti ngs កាលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ ដើម្បីជាការអបអរសាទរដល់បេក្ខភាពកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ល្អលើវេទិការអន្ដរជាតិ ទើបបង្កើតឲ្យមាន”Fan Meeting “នេះឡើង។

កម្មវិធីនេះ គឺជាការផ្តួចផ្តើមឡើងដោយ CIM or Cambodia International Models ដោយមានការចូលរួមអបអរយ៉ាងច្រើនកុះករ ពីអ្នកគាំទ្រនៅកម្ពុជាដោយក្តីរំភើបជាមួយម្ចាស់ជ័យលាភី ដែលបាននាំយក លទ្ធផលល្អជូនជាតិ។ ការជួបជុំនោះ គឺមានម្ចាស់ពានចំនួន ៥រូប ផ្សេងៗគ្នា។

លោក ម៉ែន និមលរតន៍ ដែលជាស្ថាបនិក បានដឹកនាំក្រុមម៉ូឌែលរបស់ខ្លួន ទៅប្រកួតលើឆាកអន្ដរជាតិជាបន្ដបន្ទាប់ទើបធ្វើឲ្យវិស័យ Models នៅកម្ពុជា កាន់តែរីកចម្រើនជាលំដាប់ រហូតពេលនេះក្រុមហ៊ុនដែលជាថ្នាលបណ្ដុះបណ្ដាលសិល្បៈមួយនេះ រៀបចំដើម្បីឲ្យអ្នកគាំទ្រជួបបវរកញ្ញាដែលគេគាំទ្រ តែម្ដង៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


