Connect with us

KPT+

ទង្វើយុវវ័យនិយមធ្វើទាំងនេះ ត្បិតជួយឲ្យធូរអារម្មណ៍មួយពេល តែប៉ះពាល់រាងកាយខ្លាំង

បានផុស

នៅ

មានយុវវ័យមិនតិចទេ ដែលទទួលសម្ពាធច្រើនពីការរស់នៅក្នុងសង្គមសព្វថ្ងៃ មិនថាជាបញ្ហាគ្រួសារ សិក្សា ឬពីការងារទេ។ ហេតុនេះហើយ ទើបក្មេងៗទាំងនោះ ងាយប្រឈមនឹងការស្រ្តេស ស្មុគស្មាញក្នុងជីវិត ឬខ្លះអាចឈានរហូតដល់កើតជាជំងឺផ្លូវចិត្ត។ ភាគច្រើន ដើម្បីដោះស្រាយអារម្មណ៍ស្មុគស្មាញដែលកំពុងជួបប្រទះ យុវវ័យបែរជារកដំណោះស្រាយបំបាត់ទុក្ខក្នុងចិត្តបានស្រួល ប៉ុន្តែអាចបំផ្លាញសុខភាពទៅវិញ។

១. ផឹកគ្រឿងស្រវឹង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងត្រូវដោះស្រាយជាមួយអារម្មណ៍សោកសៅដោយការប្រឈមមុខនឹងវា រួចបោះបង់រាល់អារម្មណ៍សោកសៅចោល ចាប់ផ្ដើមជីវិតថ្មី មិនមែនយកស្រាមកជំនួសបន្លប់អារម្មណ៍វិញទេ។ ស្រាមិនត្រឹមតែមិនជួយដល់បញ្ហាផ្លូវចិត្តយើងទេ វាក៏ប៉ះពាល់ដល់រាងកាយ បើយើងផឹកច្រើនហួសកំណត់ដូច ក្រិនថ្លើម ប៉ះពាល់ខួរក្បាល ឬក្លាយជាប្រមឹកក៏ថាបាន។

២. ជក់បារី ឬប្រើគ្រឿងញៀន

ទោះអារម្មណ៍ធ្លាក់ដល់សូន្យយ៉ាងណាក៏ដោយ ឬដើម្បីចង់សប្បាយយ៉ាងណាក៏មិនត្រូវប៉ះពាល់នឹងរបស់អស់នោះដែរ។ ត្បិតតែបារីជក់ហើយអាចបន្ធូរអារម្មណ៍តាមផ្សែងបាន តែវានឹងប៉ះពាល់ដល់សុខភាពច្រើនណាស់ទាំងខ្លួនផ្ទាល់ និងអ្នកក្បែរខ្លួន ប៉ះពាល់សួត បង្កជាមហារីក កើតជំងឺបេះដូង។ល។ ហើយគ្រឿងញៀននេះមួយ គឺប៉ះពាល់ដល់សុខភាព ដូចប្រព័ន្ធប្រសាទ បេះដូង សួត និងខូចអនាគតទាំងក្មេងទៀតផង។

៣. ញ៉ាំអាហារមិនល្អ (អាហារកញ្ចប់ ឬ fast food)

ប្រសិនបើយើងចង់ដោះស្រាយបញ្ហាមិនស្រួលអារម្មណ៍ យើងគួរញ៉ាំអាហារណាដែលជួយធ្វើឲ្យអារម្មណ៍ល្អ សម្បូរជីវជាតិជួយដល់សុខភាព ដួចបន្លែ ផ្លែឈើស្រស់ សាច់ ត្រីជាដើម។ ធម្មតា បន្លែ ផ្លែឈើស្រស់ផ្ដល់ជីវជាតិដល់រាងកាយយើង អាចជួយផ្ដល់អារម្មណ៍ស្រស់ថ្លា និងជួយសុខភាពល្អ។ អាហារដែលសម្បូរខ្លាញ់ ឬអាហារកញ្ចប់សុទ្ធតែមិនជួយអីយើងបានទេ ថែមទាំងប៉ះពាល់ដល់សុខភាពបានទៀតដោយយើងអាច លើសជាតិខ្លាញ់ កើតជំងឺធាត់ ឬទឹកនោមផ្អែម-ប្រៃជាដើម។

តាមលោកវេជ្ជបណ្ឌិត យឹម សុបុត្រា ជំនាញវិកលវិទ្យាបានបកស្រាយឲ្យដឹងថា វិធីសាស្ត្រក្នុងការទប់ទល់នឹងភាពតានតឹង គឺមានច្រើនតាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗដូចជា ការលំហាត់ប្រាណ ដើរលេង ស្ដាប់បទចម្រៀង ជួបជុំមិត្តភក្ដិ។ ក្នុងចំណោមវិធីទាំងនេះគឺមួយណាក៏ល្អដែរ ឲ្យតែមានប្រសិទ្ធភាពក្នុងការជួយបុគ្គលនោះមានអារម្មណ៍ល្អប្រសើរឡើងវិញ។ ប៉ុន្តែ ប្រសិនបើ បុគ្គលដែលកំពុងតែពោរពេញទៅដោយភាពតានតឹង ស្ត្រេសនៅក្នុងខួរក្បាលច្រើន ហើយជ្រើសរើសយកការផឹកស្រា ជក់បារី ឬប្រើថ្នាំញៀនដើម្បីឲ្យសប្បាយ បំបាត់ភាពធុញថប់គឺមិនមែនជាមធ្យោបាយល្អទេ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖កំហុស​៦នេះ ដែល​មនុស្ស​ភាគ​ច្រើន​បាន​ចំណាយ​ក្នុង​ជីវិត​យុវវ័យ​របស់​គេ

ចុចអាន៖ហេតុអ្វី​យុវវ័យ​ភាគច្រើន​ប៉ុនប៉ងល្បីឈ្មោះ​ជាបុគ្គលសាធារណៈ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម