Connect with us

KPT+

៨ យ៉ាង ត្រូវប្រយ័ត្នក្នុងសម័យរោគរាតត្បាត នៅពេលប្រើបន្ទប់ទឹកសាធារណៈ ជាមួយអ្នកដទៃ

បានផុស

នៅ

បង្គន់សាធារណៈ ជាកន្លែងល្អបំផុតសម្រាប់ប្រមូលផ្ដុំមេរោគ ប្រសិនប្រើដោយមិនប្រយ័ត្ន។ បន្ថែមពីលើការជ្រើសរើសបន្ទប់ទឹកស្អាត ការសម្អាតដៃញឹកញាប់ ដើម្បីកាត់បន្ថយការប្រមូលមេរោគ អ្នកក៏ត្រូវប្រយ័ត្នកុំ​ឲ្យ​ឆ្លងមេរោគពីខ្លួនឯង​ទៅអ្នកដទៃផងដែរ។

និយតករ និងការពារការឆ្លងមេរោគ នាយកដ្ឋានអភិវឌ្ឍន៍​គុណភាព មកពីមន្ទីរពេទ្យ Siriraj បាន​ណែនាំពីរបៀបប្រើប្រាស់បង្គន់សាធារណៈ ដើម្បីសុវត្ថិភាពពីមេរោគដូចខាងក្រោម៖

ជ្រើសរើសបន្ទប់ទឹកដែលមានមនុស្សតិច។ វាអាចជាតំបន់ដែលកម្រមានមនុស្សប្រើប្រាស់ ឬបន្ទប់ចុងក្រោយ នៅគែមខាងក្នុង។

កុំប៉ះជាមួយវត្ថុក្នុងបន្ទប់ទឹកដោយផ្ទាល់ ឧទាហរណ៍ទ្វា ឬអ្វីៗផ្សេងទៀត ហោចណាស់ត្រូវប្រើ​ក្រដាសទ្រាប់ ឬបាញ់អាកុល មុនចាប់កាន់ចានបង្គន់មុនពេលប្រើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្អាតចានបង្គន់មុនពេលអង្គុយ ជាមួយកន្សែងសើមដែលគ្មានមេរោគ ឬថ្នាំសម្លាប់មេរោគ​នៅបន្ទប់ទឹកសាធារណៈ​មួយចំនួនដែលមាន ឬអាចបាញ់​អាល់កុល។ មួយទៀតប្រសិនបើគ្មានអ្វីសោះ ​ត្រូវ​​ប្រើ​ក្រដាស​ទ្រាប់​លើចាន​បង្គន់ កុំអង្គុយពេលចាន​បង្គន់​កំពុង​សើម ព្រោះអាចមានហានិភ័យនៃការឆ្លងមេរោគ។

កុំអង្គុយដោយដាក់ជើងលើចានបង្គន់ ទោះបីជាខ្លាចប៉ះពាល់នឹងមេរោគក៏ដោយ ប៉ុន្តែ​ហានិភ័យ​នៃ​ការ​បាក់​ចាន​បង្គន់ ​អាច​បង្ក​ឲ្យ​មាន​របួស ឬ​អាច​ប្រថុយ​នឹង​ការ​រអិល​ធ្លាក់​ចុះ​មក។

កាត់បន្ថយពេលវេលានៅក្នុងបន្ទប់ទឹក កុំអង្គុយយូរ ព្រោះមេរោគផ្សេងៗមិនថាជំងឺកូវីដ១៩​ អាច​តោង​ជាប់​សំលៀកបំពាក់​យើង​មក​មក​បាន។

កុំ​ប្រើ​ទូរស័ព្ទ​ដៃ​ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត ​ពេលកំពុង​ប្រើ​បន្ទប់ទឹក​សាធារណៈ។ ប្រការ​នេះ​គឺ​ដើម្បី​ការពារហានិភ័យដែលយើងប្រើដៃរបស់យើង​ប៉ះ​វត្ថុ​នៅ​ក្នុង​បន្ទប់ទឹក ​ហើយយកទៅប៉ះ​អេក្រង់​ទូរស័ព្ទ។

បន្ទាប់ពីប្រើប្រាស់រួច ត្រូវបិទគម្របបង្គន់នៅពេលយើងកាច់ទឹកសម្អាត ដើម្បីការពារមេរោគកុំឲ្យ​​រីក​រាលដាល​ចេញ​ពី​បង្គន់​ទៅ​ចម្លង​​អ្នកដទៃ ​រួមទាំងយើងផងដែរ។

លាងដៃរបស់អ្នករាល់ពេលអ្នកបញ្ចប់កិច្ចការ។ ព្រោះយើងអាចមានមេរោគនៅលើដៃ ​ពីក​ន្លែងណាមួយនៅក្នុងបន្ទប់ទឹក។ គួរលាងដៃជាមួយសាប៊ូឲ្យ​បានស្អាត ហើយ​ជូតឲ្យ​ស្ងួត​ជាមួយ​ក្រដាស បើគ្មានសាប៊ូនៅក្នុងបន្ទប់ទឹក អ្នកអាចលាងដៃ​ច្រើន​ដង​ជាមួយ​ទឹកធម្មតា​ឬ​អ្នកអាចប្រើជែល ហើយបាញ់អាល់កុលដែលយកតាមខ្លួនបាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់ខ្លះៗ ការពារមិនឲ្យងាយឈឺ​ ដោយមេរោគនៅបន្ទប់ទឹក

ចុចអាន៖ប្រយ័ត្ន​ឲ្យមែនទែន ម៉ាស៊ីនសម្ងួតដៃក្នុងបន្ទប់ទឹកតាមផ្សារទំនើប កំពុងក្លាយជាភ្នាក់ងារចែកចាយ Delta

ចុចអាន៖វិធីប្រើប្រាស់ទុយោបាញ់ក្នុងបន្ទប់ទឹក ចៀសវាងនាំឆ្លងកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ២០ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២៣ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម