ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីជប៉ុនតស៊ូមតិទាមទារឱ្យមានការសាងសង់បង្គន់បន្ថែមនៅក្នុងសភាសម្រាប់ស្ត្រី
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ ក្នុងចំណោមសមាជិកសភាស្ត្រីប្រមាណ ៦០នាក់ បានដាក់ញត្តិស្នើសុំបង្គន់ស្ត្រីបន្ថែមទៀតនៅក្នុងអគារសភា ដើម្បីឱ្យស្របទៅនឹងតំណាងរាស្រ្តស្រ្តីដែលកំពុងកើនឡើងនៅក្នុងសភា។

យោងតាមសារព័ត៌មាន BBC, សមាជិកសភាបក្សប្រឆាំងម្នាក់ លោកស្រី Yasuko Komiyama និយាយថា បន្ទប់ទឹកនៅឆ្ងាយពេក ពិបាកទៅមកណាស់ក្នុងករណីមានការប្រជុំយូរម៉ោង។ ចំណែកសមាជិកសភាស្រ្តីម្នាក់ទៀតក៏និយាយដែរថា លោកស្រីសុខចិត្តមិនទៅបន្ទប់ទឹក មុនពេលសម័យប្រជុំចាប់ផ្តើម។
តែយ៉ាងណាក្នុងសភាមានបង្គន់សម្រាប់ស្រីតែមួយប៉ុណ្ណោះ ទោះបីជាអគារទាំងមូលមានបង្គន់ស្រីចំនួន៩ ដែលមាន ២២បន្ទប់ផ្សេងគ្នាក៏ដោយ វានៅតែមានចំនួនតិចនៅឡើយ។
គួរឱ្យដឹងផងដែរថាអគារសភារបស់ប្រទេសជប៉ុនត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៣៦ មួយទសវត្សរ៍មុនពេលស្ត្រីត្រូវបានផ្តល់សិទ្ធិបោះឆ្នោតនៅឆ្នាំ១៩៤៥ ។ ស្ត្រីត្រូវបានតែងតាំងជាលើកដំបូងក្នុងសភានៅឆ្នាំ១៩៤៦៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៦ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


