ប្រយ័ត្ន​ឲ្យមែនទែន ម៉ាស៊ីនសម្ងួតដៃក្នុងបន្ទប់ទឹកតាមផ្សារទំនើប កំពុងក្លាយជាភ្នាក់ងារចែកចាយ Delta
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ប្រយ័ត្ន​ឲ្យមែនទែន ម៉ាស៊ីនសម្ងួតដៃក្នុងបន្ទប់ទឹកតាមផ្សារទំនើប កំពុងក្លាយជាភ្នាក់ងារចែកចាយ Delta

បានផុស

នៅ

ជា​ទូទៅ​នៅ​តាម​ផ្សារ​ទំនើបធំៗ យើង​គ្រប់គ្នា​ដែល​ធ្លាប់​ចូល​បន្ទប់​ទឹក​នៅ​ទីនោះ ប្រាកដជា​ឃើញ​ម៉ាស៊ីន​សម្រាប់​សម្ងួត​ដៃ នៅ​កៀក​កន្លែង​លាង​ដៃ​មិន​ខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែក​លើ​ការ​ស្រាវជ្រាវ​មួយ​ក្រុម​នៃ​សាកលវិទ្យាល័យ Leeds របស់​ចក្រភព​អង់គ្លេស បាន​បញ្ជាក់​ថា​​ ម៉ាស៊ីន​សម្ងួត​ដៃ​នៅ​តាម​ផ្សារ​ទំនើប​​​ កំពុង​ក្លាយ​ជា​ភ្នាក់ងារ​ចែកចាយ​វីរុស​បំប្លែង​ខ្លួន Delta។ ខណៈ​ពេល​ដែល​យើង​ប្រើ​រួម​ ឬ​ក្រោយ​អ្នក​ឆ្លង​វីរុស។

ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​​ដាក់​ម៉ាស៊ីន​​អតិសុខុមទស្សន៍​ (មីក្រូស្កូប) ពិនិត្យ​មើល​លើ​ដំណើរ​នៃ​មេរោគលើ​ម៉ាស៊ីន​​ផ្លុំ​សម្ងួត​ដៃ ​ដោយមាន​អ្នក​ស្ម័គ្រ​ចិត្ត​១០នាក់ ហើយ​ឲ្យ​អ្នកទាំង​នោះលាង​សម្អាត​ដៃ និង​សម្ងួត​ដៃ ដោយ​ប្រើ​​ម៉ាស៊ីន​ផ្លុំ​​សម្ងួត​ តាម​ទម្លាប់​ធម្មតា​របស់​​ខ្លួន។ បន្ទាប់​មក​ អ្នក​ស្រាវជ្រាវ​បាន​​ទៅ​ប្រមូល​​ទិន្នន័យ​​ ដោយ​ពិនិត្យ​មើល​វត្ថុ និង​កន្លែង​​ដែល​​អ្នក​ស្ម័គ្រ​ចិត្ត​ប៉ះ​ពាល់​ក្រោយ​លាង​សម្អាត​ដៃ​ភ្លាម​ៗ មាន​ទាំង​ ដៃ​ទ្វារ កៅ​អី ទូរសព្ទ​ -ល- បាន​រក​ឃើញ​ថា ការ​សម្ងួត​ដៃ​ដោយ​ម៉ាស៊ីន គឺ​សល់​ហានិភ័យ​មេរោគ​ជាច្រើន​។ ជា​ពិសេស​ចំ​ពេល​ដែល​វីរុស​បំប្លែង​ខ្លួន Delta កំពុង​វាយលុក​ក្នុង​ប្រទេស​យើង​ កាន់​តែ​ខ្លាំង​ថែម​ទៀត។

ក្នុង​ករណី​ខាងលើ​នេះ ​អ្នក​ប្រើប្រាស់​បន្ទប់ទឹក​សាធារណៈ​គួរ​មាន​វិធានការ​ផ្ទាល់ខ្លួន​ ដោយ​អាច​ចៀស​បាន​គួរ​កុំ​ប្រើ​ម៉ាស៊ីន​សម្ងួត​ដៃ ​ក្រោយ​លាង​ដៃ​រួច។ យើងអាច​ប្រើ​ក្រដាស​អនាម័យ​ជូតដៃ​ ហើយ​ត្រូវ​លាង​ដៃ​ជាមួយ​ទឹក​អាកុល​ឬ​ជែល​បន្ថែម​សិន​ សឹម​ចាប់​កាន់​របស់​ផ្សេង​លើ​ដងខ្លួន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រកាន់គោលការណ៍ ៣ ធំៗនេះ ធានាថាដូសទីប៉ុន្មានក៏ដោយ សុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា

ចុចអាន៖មកដឹងពីពាក្យចចាមអារ៉ាមជុំវិញវ៉ាក់សាំងកូវីដ ខុសពីការពិតទាំងស្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services