KPT+
គុណសម្បត្តិ ៤យ៉ាង ពីការនៅ Single របស់មនុស្សស្រីឯករាជ្យ
មនុស្សស្រីច្រើនណាស់ ប្រញាប់បង្កើតទំនាក់ទំនង ដោយសារមានសម្ពាធពីសង្គម។ ទស្សនៈសង្គមខ្លះយល់ឃើញថា ការនៅលីវមានតែទុក្ខព្រួយ និងឯកោ។ល។ តើវាជាការពិតឬដែលថា អ្នកនៅលីវនឹងជួបភាពឯកោ ឬសោកសៅ? KPT Plus សូមលើកយកហេតុផល ដែលបង្ហាញថាអ្នកនៅលីវពិតជាមានសុភមង្គល ទោះជាមិនមានទំនាក់ទំនងស្នេហាក៏ដោយ៖
១. មានពេលវេលាច្រើនសម្រាប់ខ្លួនឯង

ស្រីៗភាគច្រើនដែលស្ថិតក្នុងទំនាក់ទំនងស្នេហាតែងតែរអ៊ូថា ពួកនាងគ្មានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯង។ ពួកនាងត្រូវមើលថែទាំកូនៗ ធ្វើការកិច្ចការផ្ទះយ៉ាងមមាញឹក រីឯអ្នកមិនទាន់រៀបការក៏ត្រូវតាមថែ យកចិត្តដៃគូថែមទៀត។
ដូច្នេះពេលនៅលីវ នាងមានពេលវេលាច្រើនឲ្យខ្លួនឯង ហើយអាចទៅណាក៏បានដែលខ្លួនចង់ទៅ ព្រោះនាងជាអ្នកទទួលខុសត្រូវក្នុងជីវិតរបស់ខ្លួនឯង។
២. គ្មានសម្ពាធដើម្បីបំពេញតាមការរំពឹងទុករបស់ដៃ

ថ្ងៃបុណ្យនៃក្តីស្រឡាញ់ ថ្ងៃបុណ្យណូអែល ពិធីខួបកំណើត ឬពិធីជួបជុំនានា សុទ្ធតែត្រូវរៀបចំខ្លួនឲ្យបានស្អាតបាតបំផុតពីក្បាលដល់ចុងជើង ។ នេះជាពេលហត់នឿយណាស់ ដែលត្រូវខំតែងខ្លួនដើម្បីឲ្យគេមើលឃើញថាស្អាត ឬមិនស្អាត។
ផ្ទុយទៅវិញ ពេលនៅលីវ នាងមិនចាំបាច់ប្រឹងស្លៀកពាក់ដើម្បីផ្គាប់គេទៀតទេ។ នាងអាចធ្វើគ្រប់យ៉ាងតាមភាពងាយស្រួលចំពោះខ្លួនឯង ដែលវាមិនធ្វើឱ្យនាងមានអារម្មណ៍សម្ពាធ ឬតានតឹងខ្លាំង។
៣. អាចផ្តោតលើអាជីពបានល្អ
ពេលកំពុងភ្ជាប់ចំណងស្នេហ៍ អាចថានារីខ្លះ ខ្វះពេលបែងចែករវាងការងារនិងស្នេហាឲ្យដាច់ស្រេច។ រឿងសំខាន់មួយទៀត ក្រោយទំនាក់ទំនងបែកបាក់ មនុស្សស្រីភាគច្រើនតែងបោះបង់ក្តីសង្ឃឹម និងសុបិនរបស់ខ្លួន ប្រហែលមកពីនាងគ្មានចិត្តតស៊ូ ព្រោះឈឺចិត្តពេក។
យ៉ាណាមិញ ចំពោះអ្នកនៅលីវ មិនចាំបាច់ខ្វល់ខ្វាយនូវរឿងទាំងនេះទេ។ បើនាងមានមហិច្ឆិតា នាងអាចផ្តោតអារម្មណ៍បានកាន់តែប្រសើរក្នុងការសម្រេចគោលដៅទាំងនោះ។ ភាពនៅលីវ អាចធ្វើឲ្យនាងទទួលបានជោគជ័យលើអាជីព ជាជាងមានគូក៏ថាបាន។
៤. មានពេលសម្រាប់រឹតចំណងទំនាក់ទំនងផ្សេងទៀត

ស្ថិតក្នុងទំនាក់ទំនងស្នេហា មនុស្សស្រីជាច្រើនគ្មានសេរីគ្រប់គ្រាន់សម្រាប់ខ្លួនឯងទេ! នាងចំណាយពេលជាមួយដៃគូច្រើន ស្ទើរតែមិនមានពេលជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ដែលទីបំផុតនាងត្រូវឃ្លាតឆ្ងាយពីពួកគេ។
ប៉ុន្តែពេលនៅម្នាក់ឯង នាងមានពេលវេលា ដើម្បីចំណាយជាមួយមនុស្សជាទីស្រឡាញ់ផ្សេងទៀត ឱ្យបានញឹកញាប់ជាងមុន។ នាងអាចផ្សារភ្ជាប់ភាពស្និទ្ធស្នាលបានកាន់តែល្អផងដែរ។
ភាពនៅលីវជាអំណាច ដែលជួយឱ្យនាងអាចធ្វើដំណើរបានកាន់តែច្រើន ហើយចំណាយពេលដើម្បីស្វែងយល់ពីអ្វីៗដែលថ្មីនៅជុំវិញបានកាន់តែទូលាយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មនុស្សស្រី៧ ប្រភេទដែលបុរសពិបាកទុកជាគូអនាគត ទោះបីស្រលាញ់ស្ទើរលេបក្តី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


