KPT+
ប្រភេទនារី បុរសមិនខ្លាចនាំទៅជួបចាស់ទុំ ហើយហ៊ានកាន់ដៃចូលរោងជ័យ
ចំពោះបុរសស្នេហាប្រាកដប្រជា ឈានដល់នាំជួបចាស់ទុំ អាចកើតឡើងបាន លុះណាតែគេមានទំនុកចិត្តទៅលើដៃជាបំផុត។ ទំនុកចិត្តនោះមិនមែនដោយសារនាងល្អឥតខ្ចោះនោះទេ ប៉ុន្តែនាងមានលក្ខណៈសម្បត្តិពិសេសមួយចំនួន ដែលនារីផ្សេងគ្មាន ទើបបុរសជាសង្សារ ហ៊ានកាន់ដៃនាងចូលរោងជ័យ។ នារីនោះគឺមាន៖
១. ចរិយាមាយាទថ្លៃថ្នូ

មនុស្សស្រីដែលស្អាតជាងគេលើលោក ជាមនុស្សស្រីដែលមានចរិយាសម្បត្តិល្អប្រពៃ ចរិតស្លូតបូត ចុះចំណោមអ្នកផង ហើយក៏ស្គាល់ចាស់ទុំ។ នាងមិនចេះនាំភាពក្ដៅក្រហាយដល់អ្នកណា ចេះតែចែករំលែកក្ដីស្រឡាញ់ និងចូលចិត្តជួយអ្នកដទៃ។ បុរសណាបាននាងជាគូ ទោះបីក្រីក្រ ក៏គង់មានសុភមង្គលមិនខ្វះ។
២. ចំណេះដឹងសមរម្យ

ស្ត្រីមានចំណេះដឹងទោះតិចឬច្រើន រមែងមានឬកពារថ្លៃថ្នូរ ធ្វើអ្វីចេះគិតគូរវែងឆ្ងាយ បង្កប់ក្រមសីលធម៌ក្នុងខ្លួនជានិច្ច។ ជាពិសេសនាងជាមនុស្សស្រីដែលប្រើចំណេះដឹងជាប្រយោជនសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ចំណេះដឹងរបស់នាងជួយជ្រោមជ្រែងឱ្យនាងមានអាជីពពិតប្រាកដ និងមិនងាយចាញ់បោកគេ។ នារីបែបនេះជួយយឹតយោងកិត្តិយសស្វាមី និងអាចអប់រំកូនឱ្យក្លាយជាក្មេងល្អ។
៣. ទំនុកចិត្តលើខ្លួនឯង

ជាមនុស្សស្រីដែលមានភាពរឹងពឹង អាចដោះស្រាយនូវបញ្ហាចំពោះមុខដោយខ្លួនឯងបាន មិនទម្រន់ឬដំអក់រង់ចាំជំនួយពីលើមេឃឡើយ។ មនុស្សស្រីប្រភេទនេះ នរណាបាននៅក្បែរ ស្គាល់តែភាពកក់ក្ដៅ មិនសូវចេះគិតខ្វល់ច្រើន និងមានកម្លាំងចិត្តពុះពារឧបសគ្គជានិច្ច។
៤. ទឹកចិត្តបរិសុទ្ធ

នាងជាស្ត្រីមានភាពទន់ភ្លន់ តាំងពីកំណើត ដោយសារតែនិស្ស័យបែបនេះ ទើបធ្វើឱ្យមនុស្សជុំវិញខ្លួនជាច្រើនផ្តល់តម្លៃ និងចូលចិត្តខ្លាំងបំផុត។ នាងតែងតែផ្ដល់ការព្រួយបារម្ភចំពោះអ្នកដទៃ ហើយហុចដៃជួយគេមិនដែលខាន។ ជាស្រ្តីពោរពេញក្ដីសប្បុរស ស្មោះត្រង់ និងមិនចេះគុំគួន។ មនុស្សប្រុសជាច្រើនប្រាថ្នាចង់បានមនុស្សស្រីបែបនេះជាគូវាសនា ហើយបើនាងក្លាយជាភរិយារបស់បុរសណា គេមុខតែញញឹមបិទមាត់មិនជិត ព្រោះត្រូវប្រុសផ្សេងច្រណែនច្រើនណាស់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៤ យ៉ាង បង្រៀនខ្លួនឯងឱ្យក្លាយជាមនុស្សស្រីរឹងមាំ មិនផ្ដេកផ្ដួលតាមយថាកម្ម
ចុចអាន៖ គុណសម្បត្តិ ៤យ៉ាង ពីការនៅ Single របស់មនុស្សស្រីឯករាជ្យ
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


