KPT+
មូលហេតុ ៥ យ៉ាង មនុស្សសម័យនេះ ចង់នៅលីវច្រើនជាងមានគូ
ទទួលស្គាល់ថា ការមានដៃគូ នឹងជួយបន្ថែមរសជាតិជីវិតឲ្យផ្អែមល្ហែម មានក្ដីសុខដូចរឿងព្រេងនិទាន យ៉ាងណា នៅលីវក៏មិនអន់ដែរ ម៉្យាងម្នាក់ពីអ្នកមានគូជីវិតដូចគ្នា។
ទន្ទឹមនេះ អ្នកនៅលីវខ្វះអីរឿងល្អៗចូលមក ហើយក៏មិនមែនឯកាសុទ្ធឯណា យើងមានមិត្តភ័ក្ដិ គ្រួសារ មានជីវិតប្រចាំថ្ងៃបែបឯករាជ្យ និងបើកចំហ។ គ្រាន់តែទទួលរងសម្ពាធ ពីអ្នកសួរដេញដោលឥតប្រយោជន៍ ពីសង្គមខាងក្រៅខ្លះៗ។ ប៉ុន្តែមនុស្សនៅលីវ នៅតែប្រសើរផ្លូវចិត្តច្រើន ដូច្នេះ កម្ពុជាថ្មី នឹងបង្ហាញពីមូលហេតុដែលមនុស្សសម័យនេះ ចូលចិត្តនៅលីវច្រើនជាងមានគូជីវិត៖
១.រវល់រៀបចំជីវិត ជីវិតដែលពោរពេញទៅដោយក្ដីស្រមៃ និងគោលដៅសម្រាប់សម្រេចជាច្រើន។ នៅពេលដែលអ្នកនៅលីវ មិនចាំបាច់ចំណាយពេលជាមួយដៃគូឡើយ ពេលវេលាដែលយើងមានយកទៅធ្វើការអ្វីក៏បាន រៀនសូត្របន្ថែម មិនពិបាករំលែកពេលវេលានាំពិបាកចិត្ត។

២.ស្រលាញ់ខ្លួនឯងឲ្យច្រើន បុណ្យទិវាម្ដងៗ ពិបាកចិត្តរឿងទិញកាដូឲ្យគ្នាទៅវិញទៅមក។ បើនៅម្នាក់ឯងម៉ង់ៗស្រួលទេ បុណ្យអីក៏ទិញឲ្យខ្លួនឯងដែរ អត់ទិញក៏គ្មានបញ្ហា មិនចាំបាច់ចំណាយលុយកាក់ឥតប្រយោជន៏។ ចំណែកឯដំណេកវិញក៏គេងបានគ្រប់គ្រាន់ មិនវក់និយាយទូរស័ព្ទដល់យប់ជ្រៅដូចអ្នកមានគូសោះ។ ជាពិសេស ការស្លៀកពាក់ ចង់ស្លៀកអីក៏គ្មានអ្នកហាម រករឿងរញ៉េរញ៉ៃដែរ។
៣.មិនឈឺចាប់ អ្នកមានគូប្រឈមមុខជាមួយបញ្ហាជាច្រើនដូចជា៖ ការប្រច័ណ្ឌ ឈ្នានីស ហួងហែង ក្បត់ផិត ឈានទៅរកការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យដល់ថ្នាក់មានអំពើហិង្សាទៀតផង។ ត្រង់ចំណុចនេះអ្នកនៅលីវ មិនជួបប្រទះនាំឈឺក្បាលទេ គឺតែងគេចផុតរហូត។
៤.មានពេលទំនេរសម្រាប់គ្រួសារ និងមិត្តភ័ក្ដិ គេថាអ្នកមានស្នេហាជីវិតពោរពេញដោយក្ដីស្រលាញ់ ភាពកក់ក្ដៅ និងក្ដីសុខ។ អ្នកត្រូវដឹងថា គ្រួសារក៏អាចផ្ដល់ការស្រលាញ់ និងភាពកក់ក្ដៅមិនចាញ់ស្នេហាឡើយ ថែមទាំងគ្មានការឈឺចាប់ដែលត្រូវប្រឈមទៀត។ ការចំណាយពេលជាមួយគ្រួសារ មានតម្លៃមិនអាចកាត់ថ្លៃបាន។

៥.ត្រៀមខ្លួនដើម្បីមានសាងស្នេហាច្បាស់លាស់ សង្សារមិនពិបាករកទេ អ្វីដែលពិបាករក គឺមនុស្សដែលរួមសុខទុកជាមួយអ្នកបានគ្រប់ពេលគ្មានលក្ខខណ្ឌ។ អ្នកគួររស់នៅឲ្យបានល្អបំផុត ពេលវេលាមកដល់ ស្នេហានឹងរត់រកអ្នកដោយឯកឯងមិនខាន៕
នេះគឺជាការពិតក៏មិនមែនអភិនីហារដែរ!
ប្រែសម្រួល៖ វារី
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


