Connect with us

KPT+

មនុស្សស្រី៧ ប្រភេទដែលបុរសពិបាកទុកជាគូអនាគត ទោះបីស្រលាញ់ស្ទើរលេបក្តី

បានផុស

នៅ

នារីៗមួយចំនួន ប្រហែលគិតថា ឲ្យតែមានសម្រស់ស្រស់ស្អាត គឺមានមន្តស្នេហ៍អាចទាក់ទាញបុរសៗបានហើយ។ តែវាមិនដូច្នោះទេ សម្រស់គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ វាអាចគ្រាន់តែធ្វើឲ្យគេចង់ញ៉ែមួយពេលតែប៉ុណ្ណឹង។ អ្វីដែលអាចទាក់ទាញចងចិត្តបុ្រសៗឲ្យចង់បានរៀបការជាគូអនាគតគឺចិត្តគំនិត និងចរិតឫកពាររបស់នាងទៅវិញទេ។

យ៉ាងណាមិញ បើស្រ្តីណាមានលក្ខណៈទាំង ៧ យ៉ាងនេះ បុរសៗនឹងមិនប្រាថ្នារៀបការជាគូជីវិតឡើយ៖

១. មនុស្សស្រីតាំងខ្លួនជាចៅហ្វាយនាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សប្រុសគ្រប់រូបរមែងចង់រៀបការជាមួយនារីដែលអាចធ្វើជាមេផ្ទះដ៏ល្អ តែមិនមែនជាមេត្រួតលើគេឡើយ។ ទោះបីអនាគតទៅត្រូវរស់នៅដូចជីវិតតែមួយក្ដី ប៉ុន្តែប្ដីប្រពន្ធក៏មានសិទ្ធិផ្ទាល់ខ្លួនរបស់គេដែរ។ ហេតុនេះស្រីៗ​ដែលចូលចិត្តបង្គាប់បញ្ជារ ហើយធ្វើខ្លួនដូចជាម្ចាស់ជីវិតគេ មនុស្សប្រុសណាក៏មិនចង់រួមផ្លូវជីវិតជាមួយនោះទេ។

២. មនុស្សស្រីទាមទារតែការផ្គាប់ផ្គុន

មនុស្សស្រីធ្វើដែលខ្លួនឯងដូចក្សត្រី ចង់ឲ្យប្រុសៗតាមផ្គាប់គ្រប់យ៉ាង ចង់ឲ្យគេធ្វើនេះធ្វើនោះតាមខ្លួនចង់បាន តើមានបុរសណាអាចទ្រាំនឹងចរិតនេះបានទៅ? បុរសចង់ធ្វើនេះ នាងចង់ឲ្យធ្វើនោះ វាមិនមែនជាអ្វីដែលប្រុសៗប៉ងទេ។ នារីដែលមិនចេះយល់ចិត្តបុរស ហើយមិនដែលគាំទ្រនូវគោលបំណងរបស់គេ និងតែងតែចង់ឲ្យបុរសផ្លាស់ប្ដូរដើម្បីខ្លួន ទាំងដែលខ្លួនឯងមិនបានធ្វើអ្វីសោះសម្រាប់គេ បុរសពិតជាមិនចង់យកខ្លួនទៅក្បែរនោះឡើយ។

៣. មនុស្សស្រីពូកែប្រចណ្ឌ

ស្រឡាញ់គឺប្រចណ្ឌ វាជារឿងធម្មតាទេ តែ​បើប្រចណ្ឌខ្លាំងហួសហេតុពេកដល់ថ្នាក់ហួងហែង បំបិទសិទ្ធិសូម្បីមិត្តភក្តិស្រីៗក៏មិនឲ្យមានដែរនោះ ច្បាស់ជាវរមិនខានឡើយ។ មនុស្សស្រីប្រភេទនេះមិនត្រឹមតែហាមមិនឲ្យបុរសទាក់ទងស្រីផ្សេងទេ តែថែមទាំងពូកែរករឿងឈ្លោះឥតល្ហែទៀត គឺថាហត់នឹងឆ្លើយសំណួរដែលនាងសង្ស័យមិនចេះអស់។

៤. មនុស្សស្រីចូលចិត្តដោះសារយករួចខ្លួន

ជាប្រភេទមនុស្សស្រីមានលេសមិនចេះអស់ ពេលខ្លួនធ្វើខុស ហើយមិនមានទំនួលខុសត្រូវចំពោះទង្វើរបស់ខ្លួនឡើយ។ អនាគតទៅ បើបានគ្នាជាប្ដីប្រពន្ធក៏នឹងពិបាកដែរ ព្រោះនាងចូលចិត្តបង្កើតបញ្ហាជាជាងដោះស្រាយ។ ជួនកាលអាចទម្លាក់កំហុសដាក់បុរសទាំងដែលគេមិនដឹងអីផង។

៥. មនុស្សស្រីចូលចិត្តញ៉ាំត្រាវ

និយាយដើមគេ មានរឿងល្អនិងមិនល្អ ហើយមនុស្សស្រីស្ទើរតែគ្រប់គ្នាសុទ្ធតែចេះវា។ ប៉ុន្តែមនុស្សស្រីល្អនឹងមិនយកពេលទំនេរទៅចំណាយត្រាវអ្នកដទៃទេ មានតែមនុស្សស្រីចរិតមិនបានប៉ុណ្ណោះដែលឆីត្រាវមិនចេះឆ្អែត។ ថ្ងៃក្រោយទៅ បើក្លាយជាភរិយាស្វាមីកុំឡើយនិយាយដើមអ្នកដទៃ សូម្បីប្ដីខ្លួនឯងនាងក៏អាចនិយាយដើមបានដែរ។

៦. មនុស្សស្រីអឹមអៀនជ្រុល

មនុស្សប្រុសលង់ស្នេហ៍នឹងមនុស្សស្រីដែលទន់ភ្លន់ សុភាពរាបសារ ហើយ​ក៏រឹងមាំដែរ។ រីឯមនុស្សស្រីដែលរាបសារជ្រុល សូម្បីមាត់ក៏មិនចង់ហើបនិយាយ គេប្រាកដជាតឹងទ្រូងស្លាប់មិនខាន។ ត្រូវការអ្វីក៏មិននិយាយ មានបញ្ហាអ្វីក៏គិតតែយំ តើប្រុសឯណាមានចិត្តជាព្រះទ្រាំអត់ធ្មត់បានទៅ? ម្យ៉ាងពួកគេក៏មិនមែនគ្រូទាយចាំតែដឹងរឿងក្នុងចិត្តរបស់នាងដែរ។

៧. មនុស្សស្រីលេងសើចនឹងបេះដូងបុរស

មនុស្សស្រីប្រភេទនេះ ជាមនុស្សស្រីដែលប្រុសៗស្អប់បំផុត និងចង់ចៀសវាងមិនឲ្យភប់ប្រសព្វទេ។ មនុស្សប្រុសដែលមានបេះដូងស្មោះ រមែងចង់បានក្ដីស្រឡាញ់ស្មោះតបត្រឡប់វិញដូចគ្នា ប៉ុន្តែបើនាងលេងសើច មិនប្រាកដប្រជា មានពីរមានបីក្នុងពេលតែមួយ បុរសប្រហែលត្រូវនិយាយពាក្យលាមុនហើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ HUFFPOST

ចុចអាន៖ ដាក់ទុនច្រើនពេកជាមួយស្នេហា ប្រយ័ត្នចុងក្រោយឈឺចាប់តែម្នាក់ឯង

ចុចអាន៖ មុន​សម្រេចចិត្ត​រៀបការ​ប្រើ​គូ​ជីវិត​រួមគ្នា​​ មក​ឆ្លើយ​សំណួរ​ទាំង​នេះ​សិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៥ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤០ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម