KPT+
តើការខូចចិត្ត ប៉ះពាល់ផ្លូវចិត្តនិងផ្លូវកាយខ្លាំងដល់កម្រិតណា?
មនុស្សមួយចំនួនបានដឹងរួចហើយថា អារម្មណ៍ខូចចិត្តវាពិបាកប៉ុណ្ណា។ ហេតុអ្វីបានអ្នកខ្លះ ស្ទើរតែសម្លាប់ខ្លួន និងធ្វើរឿងឆ្កួតៗជាច្រើនព្រោះតែស្នេហា? សម្រាប់អ្នកដែលមិនដឹង ថ្ងៃនេះយើងខ្ញុំនឹងពន្យល់លម្អិត ពីការខូចចិត្ត ថាតើវាប៉ះពាល់ខ្លាំងកម្រិតណា។

ឥទ្ធិពលការខូចចិត្តមកលើផ្លូវចិត្ត
សេចក្ដីឈឺចាប់ដែលបណ្ដាលមកពីស្នេហានេះ ឈឺខ្លាំងជាងជំងឺក្រពះទៀត វាប្រៀបបានដូចជាអ្នកចងថ្ម ៥០គីឡូជាប់ទ្រូងអញ្ចឹង។ ពិបាកដកដង្ហើម ថប់ទ្រូង ដូចមានប្រហោងក្នុងទ្រូង មានអារម្មណ៍ថាចង់ផុតដង្ហើមម្ដងៗ ហើយទឹកភ្នែកទប់មិនចង់បានទេ។ បានយំម្ដងៗ យំដង្ហក់ យំទប់មិនឈ្នះ បើមានអ្នកលួងទៀតដូចទឹកបាក់ទំនប់។ ការឈឺចាប់មួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា មួយផែនដីឈឺចាប់តែម្នាក់ឯង។
សរុបមក ការខូចចិត្តមិនថាស្រាលឬធ្ងន់ វាតែងប៉ះពាល់ដល់សតិអារម្មណ៍អ្នកខ្លាំងដល់ថ្នាក់សរសៃប្រសាទទៀតផង កុំថាឡើយចង់សម្លាប់ខ្លួន។
ឥទ្ធិពលការខូចចិត្តមកលើផ្លូវកាយ
អ្នកខ្លះឈឹចាប់រហូតដល់ថ្នាក់ស្រកគីឡូ ១០-២០គីឡូ ក្នុងរយៈពេលខ្លី អ្នកខ្លះឡើងគីឡូ ១០ ២០ គីឡូរយៈពេលខ្លីដូចគ្នា។ ឈឺចាប់ខ្លាំងរហូតដល់ប៉ះទង្គិចប្រព័ន្ធប្រសាទ និងបេះដូង។ មិនឃ្លានបាយទឹក មិនចង់ចេញក្រៅជួបអ្នកណា ដល់ថ្នាក់កើតជំងឺក្រពះ គិតច្រើនឡើងឈឺក្បាលដល់ក្ដៅខ្លួនទៀតផង។ ហើយក៏មានករណីចូលមន្ទីរពេទ្យដាក់អុកស៊ីសែនដែរ ព្រោះគាត់ឈឺចាប់ មិនអាចគ្រប់គ្រងខ្លួនឯងបានដល់ថ្នាក់ថប់ចង់ដាច់ខ្យល់។ ដូចអ្នកដឹងស្រាប់ហើយថា អ្នកខ្លះទៀតធ្វើបាបរាងកាយខ្លួនឯង ឲ្យមានការឈឺចាប់ ដើម្បីសម្រាលការឈឺចាប់ក្នុងចិត្តបានខ្លះ។

មូលហេតុទាំងនេះហើយ ទើបឪពុកម្ដាយមិនចង់ឲ្យកូនជាទីស្រលាញ់របស់គាត់ មានស្នេហាក្មេងខ្ចីឡើយ។ ខ្លាចកូនគ្រប់គ្រងអារម្មណ៍មិនបាន ព្រោះវាពិបាកនឹងទប់ទល់ការឈឺចាប់ណាស់។ កម្ពុជាថ្មីសង្ឃឹមថា អ្នកដែលមិនទាន់ស្គាល់ការឈឺចាប់នេះ អាចពិចារណាក្នុងការមានស្នេហាឲ្យបានម៉ត់ចត់ មនុស្សបែបណាគួរសេពគប់ មនុស្សបែបណាមិនគួរបៀត៕
អត្ថបទ៖ វារី
ចុចអាន៖បុគ្គលមានអំនួតខ្លាំងពេក ឬ មោទនភាពហួសហេតុ នឹងជួបផលអវិជ្ជមាន ៥ នេះ ក្នុងជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


