ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ជំរុញ សាលារៀន និមន្តព្រះសង្ឃសម្តែងធម្មទេសនា អប់រំផ្លូវចិត្ត និងសីលធម៌ ដល់សិស្ស
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងអស់ និមន្តព្រះសង្ឃមកសម្តែងធម្មទេសនា ដើម្បីអប់រំផ្លូវចិត្ត និងសីលធម៌ដល់សិស្សានុសិស្សឱ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ និង មិត្តល្អ នៅក្នុងសង្គម។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២១ កុម្ភៈ នេះថា នៅក្នុងកម្មវិធីសិក្សា ក្រសួងអប់រំ បានដាក់ចេញចំណុចស្នូលដែលសំខាន់នោះគឺ ការនាំឱ្យសិស្សក្លាយជាពលរដ្ឋពេញលេញ ដោយទទួលបានទាំងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា ហើយដើម្បីសម្រេចគោលដៅនេះ សាលានីមួយៗ ក្រៅពីបង្រៀនមេរៀនកំណត់ដោយក្រសួងហើយនោះ ក្រសួង ក៏លើកទឹកចិត្តឱ្យអនុវត្តសកម្មភាពផ្សេងៗ និងភាពច្នៃប្រឌិតទៅតាមការចាំបាច់ និងស្របតាមតម្រូវការរបស់សិស្ស។

លោកស្រី បានបន្តថា ក្រៅពីនេះ ក្រសួង ក៏បានជំរុញឱ្យសាលាបណ្តុះចរិយាសម្បទា និងបំណិនសម្បទាដែរ តាមសកម្មភាព និងវិធីសាស្ត្របង្រៀនមុខវិជ្ជាស្នូលទាំងអស់ ដោយប្រើប្រាស់វិធីសាស្ត្របង្រៀនបែបថ្មី ដើម្បីជំរុញសិស្សានុសិស្សមានជំនាញផ្សេងៗ ដូចជាមានអត្តចរិតធ្វើការជាក្រុមបាន ចេះរស់នៅក្នុងសង្គម ជាពលរដ្ឋល្អ មានសុជីវធម៌ និងសីលធម៌ ស្របទៅតាមអ្វីដែលជាកូនខ្មែរមាន។
លោកស្រី បានបន្តទៀតថា «អីចឹងការនិមន្តព្រះសង្ឃមកសម្តែងធម្មទេសនាអប់រំដល់សិស្ស ក៏ដូចជារៀបចំពិធីផ្សេងៗ ទាក់ទងនឹងការតាំងសម្មាធិជាដើម ឬ ការអប់រំទេសនាផ្លូវចិត្តនេះ ក៏ជាផ្នែកមួយចូលរួមបន្ថែមធ្វើឱ្យចរិយាសម្បទារបស់សិស្សានុសិស្សឆ្លើយតបទៅនឹងកម្មវិធីសិក្សា»។
លោកស្រី បន្ថែមទៀតថា នៅក្នុងកម្មវិធីក្រៅម៉ោងសិក្សាដែលក្រសួងបានដាក់ចេញទៅឱ្យសាលានីមួយៗ អនុវត្ត គឺ សាលា អាចច្នៃប្រឌិតទៅតាមអ្វីជាក់ស្ដែងតាមមូលដ្ឋានរបស់ខ្លួនដូចជាអាចដាក់បញ្ចូលនូវព័ត៌មានវិទ្យា កម្មវិធីផ្សេងៗ ជាតម្រូវការក្នុងមូលដ្ឋាន ហើយក្នុងនោះប្រសិនបើកម្មវិធីធម្មទេសនាជាតម្រូវការ សាលារៀន អាចដាក់បញ្ចូលបាន។ ព្រោះថា ក្រសួងតែងតែលើកទឹកចិត្ត និងជំរុញសាលារៀនអនុវត្តឱ្យបាននូវស្តង់ដារសាលារៀនគំរូដែលបានដាក់ចេញទៅ ក៏ដូចជាសម្រេចឱ្យបាននូវលទ្ធផលសិក្សារំពឹងទុកមានចែងក្នុងកម្មវិធីសិក្សា។
លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ថា «ការចូលរួមធម្មទេសនារបស់ព្រះសង្ឃ អប់រំផ្លូវចិត្ត គឺថាសាលា អាចធ្វើទៅបាន ដើម្បីចូលរួមពង្រឹងស្មារតីសិស្ស ក៏ដូចជាអប់រំសីលធម៌របស់សិស្សផងដែរ»៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


