KPT+
មូលហេតុមួយគត់ ដែលស្ដេចព្រុយណេមានទ្រព្យសម្បត្តិច្រើនជាងគេ
ព្រះមហាក្សត្រស៊ុលតង់ Hassanal Bolkiah គឺស្ដេចនៃប្រទេសព្រុយណេ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេក្នុងចំណោមស្ដេចដទៃ។ ទោះយ៉ាងណា មុនក្លាយស្ដេចមានទ្រព្យសម្បត្តិច្រើនជាងគេ ប្រទេសសំបូរប្រេងមួយនេះក៏ធ្លាប់ត្រូវចក្រភពអង់គ្លេសដាក់ជាអាណានិគមអស់រយៈពេល ៩៥ ឆ្នាំ និងបានដកខ្លួនជាផ្លូវការនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៨៤។

ទន្ទឹមគ្នានេះដែរ ព្រុយណេត្រួសត្រាយផ្លូវបែបណា ទើបធ្វើឲ្យមហាក្សត្រស៊ុលតង់ក្នុងប្រទេសនេះមានជាងគេ និងមានការចាយវាយលើសស្ដេចអង្គផ្សេងៗមកទល់សព្វថ្ងៃ។ ព្រះរាជាអង្គនេះ ឡើងកាន់អំណាចដំបូងបន្ទាប់ពីដាក់រាជ្យរបស់បិតាទ្រង់៦ឆ្នាំ (១៩៦១) និងបានក្លាយជាស្ដេចស៊ុលតង់នៅថ្ងៃទី២៩ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ១៩៦៧ និងជាស្ដេចផ្ដាច់ការចុងក្រោយមួយរូបក្នុងពិភពលោក ព្រមជាមួយនឹងជានាយករដ្ឋមន្ត្រីផងដែរ។ ទ្រង់ឡើងសោយរាជ្យនៅថ្ងៃទី០១ ខែសីហា ឆ្នាំ ១៩៦៨ ខណៈទ្រង់ត្រូវបានលើកតម្កើងព្រះនាមដោយម្ចាស់ក្សត្រី Elizabeth II នៃចក្រភពអង់គ្លេស ដូចបិតារបស់ទ្រង់ដែរ។
ក្នុងអំឡុងឆ្នាំ ១៩៨០ និង ១៩៩០ ស្ដេច Hassanal Bolkiah ត្រូវបានរាប់បញ្ចូលក្នុងចំណោមស្ដេចស៊ុលតង់មានជាងគេ និងតែងបង្ហាញព្រះកាយនៃបញ្ជីបុគ្គលដែលមានទ្រព្យច្រើនជាងគេបំផុតរបស់ពិភពលោកថែមទៀត។ ត្បិតព្រះរាជាអង្គនេះ មិនឈរលំដាប់ទី១ នៃបញ្ជីស្ដេចមានបំផុតក៏ពិតមែន ប៉ុន្តែទ្រង់ត្រូវបានគេចាត់ថ្នាក់ជាស្ដេចមួយអង្គដែលមានជីវិតហ៊ឺហា ដោយការសម្ញែងទ្រព្យសម្បត្តិទៅកាន់ពិភពលោក។ យោងតាមរបាយការណ៍របស់សារព័ត៌មាន Business Insider មហាក្សត្រអង្គនេះ មានទ្រព្យសម្បត្តិច្រើន ដោយសារតែប្រភពចំណូលដ៏ធំបំផុត នោះគឺទុនបម្រុងប្រេង និងឧស្ម័នធម្មជាតិ ដែលមានស្រាប់ក្នុងប្រទេសព្រុយណេ។

ដោយឡែក ទ្រព្យសម្បត្តិសុទ្ធរបស់ស្តេចស៊ុលតង់ Hassanal Bolkiah ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៣០ពាន់លានដុល្លារ នេះបើយោងតាម Celebrity Net Worth បានបញ្ជាក់យ៉ាងដូច្នោះ។ ទ្រង់ក៏ជាបុគ្គលនិយមប្រមូលរថយន្តប្រណិតៗ និងរថយន្តកម្រដ៏ធំបំផុតរបស់ពិភពលោក រួមទាំងរថយន្ត Rolls-Royce ស្រោបមាសផងដែរ។ យោងតាមរបាយការណ៍របស់ Hotcars ស្តេចស៊ុលតង់ទី ២៩ មានរថយន្តប្រមាណ ៧ពាន់គ្រឿង ដែលមានតម្លៃសរុបប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិក, Rolls Royce 500 និង Ferraris 300។ បើតាមរបាយការណ៍របស់ Bornrich ក៏បានបញ្ចាក់ដែរថា ទ្រង់មានយន្តហោះឯកជនជាច្រើនគ្រឿង បំពាក់ដោយសម្ភារៈទំនើបៗ ដូចជាយន្តហោះ Boeing 747-400, Boeing 767-200 និងយន្តហោះ Airbus A340-200 ខណៈយន្តហោះ Boeing 747-400 Jet ស្រោបដោយមាស ហើយវាក៏មានគ្រឿងបរិក្ខារជាច្រើន រួមទាំងបន្ទប់ទទួលភ្ញៀវ និងបន្ទប់គេងផងដែរ។

សូមបញ្ចាក់ដែរថា ព្រុយណេជាប្រទេសផលិតប្រេងឈានមុខគេទីប្រាំ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនៅពីក្រោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម និងថៃ។ ការនាំចេញប្រេងឆៅ និងឧស្ម័នធម្មជាតិបានធ្វើឲ្យស្តេចស៊ុលតង់ Hassanal Bolkiah ក្លាយជាអ្នកមានបំផុតក្នុងពិភពលោក។ ទស្សនាវដ្ដី Forbes បានដាក់ចំណាត់ថ្នាក់ព្រះអង្គជាបុរសមានជាងគេបំផុត លើពិភពលោកតាំងពីឆ្នាំ ១៩៨៨ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សាវតារព្រះចៅស៊ុលតង់ ព្រុយណេ ស្ដេចមានទ្រព្យសម្បត្តិច្រើនជាងគេ
ចុចអាន៖ទម្លាយរឿង ៥ យ៉ាង ពីរាជបុត្ររូបសង្ហាព្រុយណេ Abdul Mateen ទើបយាងមក កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


