KPT+
សាវតារព្រះចៅស៊ុលតង់ ព្រុយណេ ស្ដេចមានទ្រព្យសម្បត្តិច្រើនជាងគេ
ស្ដេច Haji Hassanal Bolkiah Mu’izzaddin Waddaulah នៃប្រទេសព្រុយណេ ប្រសូតថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៩៤៦ នៅ Bandar Seri Begawan និងជាព្រះរាជបុត្រច្បងរបស់ស្ដេច Sultan Omar Ali Saifuddien III និងម្ចាស់ក្សត្រី Pengiran Anak Damit។

ព្រះអង្គម្ចាស់ទទួលការអប់រំជាឯកជន ហើយក្រោយមកទើបទ្រង់ចូលសិក្សានៅវិទ្យាល័យនៅវិទ្យាស្ថាន Victoria ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងផ្ទេរនៅ Royal Military Academy Sandhurst នៅ Sandhurst ចក្រភពអង់គ្លេស ដោយបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៦៧។ ក្រោយការដាក់រាជ្យរបស់បិតាទ្រង់៦ឆ្នាំ (១៩៦១) ព្រះអង្គម្ចាស់ Hassanal Bolkiah បានក្លាយជាស្ដេចស៊ុលតង់ទី២៩ នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ១៩៦៧ និងជាស្ដេចផ្ដាច់ការចុងក្រោយមួយរូបក្នុងពិភពលោក ព្រមជាមួយនឹងងារជានាយករដ្ឋមន្ត្រីផងដែរ។ ចំណែកការឡើងគ្រងរាជ្យរបស់ព្រះអង្គ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ១៩៦៨ ហើយបានតែងតាំងព្រះអង្គ Yang di Pertuan ជាប្រមុខរដ្ឋ នៃប្រទេស។
ទោះជាយ៉ាងណាក៏ដោយ បិតាទ្រង់នៅតែជាអំណាចនៅពីក្រោយបល្ល័ង្កនេះជាប់ រហូតដល់ការសោយទិវង្គតរបស់មាតាទ្រង់នៅឆ្នាំ ១៩៧៩ ទើបបិតាបានដកខ្លួនចេញពីកិច្ចការសាធារណៈ ហើយស្តេចស៊ុលតង់បានកាន់តួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងប្រទេសពេញលេញ។ ដើម្បីទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ទ្រង់បានចាប់ផ្ដើមបង្កើតការិយាធិបតេយ្យដើម ដោយជំនួសជនបរទេសអង់គ្លេសក្នុងមុខងារស៊ីវិលជាមួយព្រុយណេ ហើយបានបង្ក្រាបអំពើពុករលួយថែមទៀត។ បន្ទាប់ពីបានកាន់កាប់ប្រទេសព្រុយណេ និងជាអាណាព្យាបាលអស់រយៈពេល ៩៥ ឆ្នាំ អង់គ្លេសបានដកខ្លួនជាផ្លូវការនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៨៤។ ទោះបីជាមានការខ្វែងគំនិតគ្នាបន្តិចបន្តួច លើបញ្ហាដូចជាការគ្រប់គ្រងផលប័ត្រវិនិយោគដ៏ធំរបស់ព្រុយណេក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែជាមិត្តភាព។

ព្រះអង្គម្ចាស់អង្គនេះ បានរៀបអភិសេក៣ដង ខណៈភរិយាទី១ ឈ្មោះ Pengiran Anak Saleha (១៩៦៥), ភរិយាទី២ Mariam Abdul Aziz (១៩៨២–២០០៣) និងភរិយាទី៣ Azrinaz Mazhar Hakim (២០០៥–២០១០)។ ចំណែកបុត្រាបុត្រីរបស់ទ្រង់ ពុំមានសូវមានវត្តមានលើសារព័ត៌មានឲ្យគេស្គាល់ប៉ុន្មាននោះទេ។
លុះក្រោយមកទៀត ស្ដេច Sir Omar ដែលជាបិតាបានសោយទិវង្គតនៅឆ្នាំ ១៩៨៦ ហើយនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ១៩៩២ ស្តេចស៊ុលតង់ ដែលដើរតួជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងហិរញ្ញវត្ថុ បានប្រារព្ធខួបលើកទី ២៥ នៃរជ្ជកាលរបស់ទ្រង់។ ក្នុងឆ្នាំ ១៩៨០ និង ១៩៩០ ស្ដេចស៊ុលតង់បានបង្ហាញខ្លួន នៃបញ្ជីបុគ្គលដែលមានជាងគេបំផុតរបស់ពិភពលោក ទ្រព្យសម្បត្តិរបស់ទ្រង់បានមកពីប្រេង និងឧស្ម័នរបស់ប្រទេសព្រុយណេ។ ថ្វីត្បិតព្រះរាជាអង្គនេះ មិនឈរលំដាប់ទី១ នៃបញ្ជីស្ដេចមានបំផុតក៏ពិតមែន ប៉ុន្តែទ្រង់ត្រូវបានគេចាត់ថ្នាក់ជាស្ដេចមួយអង្គដែលមានជីវិតហ៊ឺហា ដោយការសម្ញែងទ្រព្យសម្បត្តិទៅកាន់ពិភពលោកមករហូត។

ក្នុងឆ្នាំ ២០០៨ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសរុបរបស់ស្តេចស៊ុលតង់ មានចំនួន ២០ ពាន់លានដុល្លារ។ បន្ទាប់ពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II នៃចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២២ ស្តេចស៊ុលតង់ បានក្លាយជាព្រះមហាក្សត្រដែលសោយរាជ្យយូរជាងគេបំផុតរបស់ពិភពលោក ក៏ដូចជាប្រមុខរដ្ឋបច្ចុប្បន្នដែលកាន់អំណាចយូរជាងគេផងដែរ។

ដោយឡែកកាលពីម្សិលមិញនេះ ព្រះចៅស៊ុលតង់ត្រូវបានគេមើលឃើញថា ព្រះអង្គយាងបើកយន្តហោះពិសេស Boeing787-800 ដោយព្រះអង្គឯងផ្ទាល់ នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្រះចៅស៊ុលតង់ ព្រុយណេ យាងបើកយន្តហោះដោយអង្គឯងផ្ទាល់ ចូលរួមកិច្ចប្រជុំអាស៊ាននៅ កម្ពុជា

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?